-
សម្តេចតេជោ៖ សារព័ត៌មានអន្តរជាតិ ចុះផ្សាយថា វ៉ាក់សាំងទប់ទល់អូមីក្រុងបានពេលនេះ គឺវ៉ាក់សាំងចិន

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន អាកាសឫស្សីកែវ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវ សាលាដែក ជាប់ខាងជើងឃ្លាំងស្ដុក ប្រេងឥន្ធនៈសូគីម៉ិចឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សារព័ត៌មានអន្តរជាតិ បានចុះផ្សាយថា ពេលនេះ វ៉ាក់សាំងទប់ទល់បានជាមួយអូមីក្រុង គឺវ៉ាក់សាំងរបស់ចិន ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម ខណៈនៅថ្ងៃនេះ ករណីឆ្លងថ្មីអូមីក្រុង មានចំនួន ៥៦ នាក់ ។
-
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំអាចធានាសុខសន្តិភាពបាន តែខ្ញុំមិនអាចការពារសន្តិភាពផ្លូវចិត្ត របស់អ្នកវិភាគបានទេ

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន អាកាសឫស្សីកែវ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវ សាលាដែក ជាប់ខាងជើងឃ្លាំងស្ដុក ប្រេងឥន្ធនៈសូគីម៉ិចឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ខ្ញ៉ំអាចធានាសុខសន្តិភាពបាន តែខ្ញ៉ំមិនអាចការពារសន្តិភាពផ្លូវចិត្តរបស់អ្នកវិភាគបានទេ ។
-
សម្តេចតេជោ ហ៊ុន សែន៖ ផ្លូវតភ្ជាប់តាមព្រំដែនកម្ពុជា-ថៃ អាចបង្ហាញវត្តមានក្នុងរង្វង់ឆ្នាំ២០២៣-២០២៤

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន អាកាសឫស្សីកែវ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវ សាលាដែក ជាប់ខាងជើងឃ្លាំងស្ដុក ប្រេងឥន្ធនៈសូគីម៉ិចឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ផ្លូវតភ្ជាប់នៅតាមព្រំដែនកម្ពុជា-ថៃ គឺការតភ្ជាប់កាត់មកខេត្តពោធិ៍សាត់ និងកាត់ទៅកាន់ខេត្តកោះកុង អាចនឹងបង្ហាញវត្តមានក្នុងរង្វង់ឆ្នាំ២០២៣ ឆ្នាំ២០២៤ ខាងមុខនេះ ។
-
សម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ មានតម្លៃជិត ១០លានដុល្លារ នៅព្រឹកនេះ

-
សមត្ថកិច្ចខេត្តកំពង់ធំ ពង្រឹងកិច្ចការពារសន្តិសុខ សណ្ដប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជនជាតិចិន និងវៀតណាម

កំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ជម្រុញឱ្យកងកម្លាំងទាំអស់ ចូលរួមធានានូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ និងដើម្បីរួមចំណែកជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
-
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៤១០រូប និងប្រគល់រង្វាន់សិស្សជាប់បាក់ឌុបនិទ្ទេស A ចំនួន២៩រូប

កណ្តាល ៖ សមាជិកសមាជិកាថ្មីចំនួន ៤១០នាក់ ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធ នៃគណបក្សប្រជាជនកម្ពុជា ។ ដោយឡែកសិស្សនិទ្ទេស A ចំនួន ២៩នាក់ ទទួលបាន ម៉ូតូ Honda Dream C125 ស៊េរីថ្មីម្នាក់មួយគ្រឿង និងមួកការពារម្នាក់មួយ ។ ក្រៅពីនេះក៏មានការយកចិត្តទុកដាក់លើសិស្សនិទ្ទេស B, C និង D តាមរយៈការផ្តល់ជាថវិកាមួយចំនួន និងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនតាមវិទ្យាល័យមួយចំនួន ផងដែរ ។
-
ថ្មលយតំបន់ទេសចរណ៍ជាទីទាក់ទាញបែបធម្មជាតិនៅ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ

ខេត្តកំពង់ស្ពឺ៖ថ្មលយគឺជាគោលដៅទេសចរណ៍មួយកន្លែងនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលមានថ្មដុះធម្មជាតិ មានទេសភាពព្រៃឈើធម្មជាតិនិងសត្វព្រៃដែលជាទី ទាក់ទាញទេសចរណ៍។ ទីកន្លែងទេសចរណ៍មួយកន្លែងនេះស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើអ្នកទេសចរចង់ធ្វើដំណើរទៅកាន់កន្លែងនេះ ត្រូវធ្វើដំណើរចេញពីរង្វង់មូលនាគព័ន្ធ ឆ្លងកាត់ព្រៃស្រល់ដ៏ស្រស់ស្អាតជាច្រើនកន្លែងដែលប្រកបដោយទេសភាពព្រៃឈើគួរជាទីមនោរម្យ។ បើនៅខែវស្សាផ្លូវពិបាកចេញចូលគេអាចធ្វើដំណើរដោយថ្មើជើងដោយមានរយៈចម្ងាយជិត៥គីឡូម៉ែត្រ តែបើខែប្រាំងគេអាចធ្វើដំណើរតាមរយៈម៉ូតូ ឬរថយន្តចូលតជិតដល់ទីកន្លែងនេះតែម្តង។នៅតំបន់ថ្មលយ មានផ្ទាំងថ្មធំៗដុះលយចេញទៅមាត់ជ្រោះដែលអ្នកទេសចរអាចឈរកម្សាន្តឬថតរូបទេសភាពព្រៃភ្នំដ៏ស្រស់ស្អាតពីទីកន្លែងនេះបានយ៉ាងសប្បាយរីករាយ។នៅទីកន្លែងនេះគឺជាប់ នឹងមាត់ជ្រោះ ហើយក៏ជាប់នឹងជ្រលងភ្នំដែរ ។ កាលបើគេឈើលើថ្មលយនេះ យើងនឹងបានឃើញទិដ្ឋភាពដ៏ប្លែកភ្នែក នឹង គួរអោយស្ញើបណាស់ផង។ អ្នកទេសចរនៅពេលឈរក្បែរថ្មលយតំបន់នេះក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ដែរពីព្រោះថាវាមានកម្ពស់ខ្ពស់ពីលើកំពូលភ្នំទៅក្រោមមានរយៈចម្ងាយប្រហែលជិត១៥០ម៉ែត្រ។លោក ឃិនម៉េង ឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងក្នុងខណៈពេលដឹកនាំ ប្រតិភូទស្សនៈកិច្ចដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅខេត្តកំពង់ស្ពឺ និងកោះកុងរយៈពេល ៤ថ្ងៃកាលពីថ្មីៗមកនេះបានឱ្យដឹងថានៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យនេះមានតំបន់ទាក់ទាញដែលជាគោលដៅទេសចរណ៍ធម្មជាតិច្រើនកន្លែងណាស់។សម្រាប់ចំណុចសំខាន់នៅក្នុងឧទ្យានជាតិមួយកន្លែងនេះមានព្រៃស្រោង មានភ្នំខ្ពស់ៗដោយកន្លែងខ្លះមានកម្ពស់រហូតដល់៧០០ម៉ែត្រ ។មានព្រៃឈើដែលផ្តល់ភាពត្រជាក់សម្រាប់កន្លែងទេសចរណ៍ មានអេកូទេសចរណ៍ ។ក្រៅពីតំបន់ព្រៃស្រោងក៏នៅមានតំបន់គួរជាទីទាក់ទាញច្រើនកន្លែងទៀតដូចជាតំបន់ថ្មលយនេះគឺជាទីកន្លែងទេសចរណ៍ថ្មដុះបែបធម្មជាតិ ។ទីនេះមានទេសភាពស្រស់ស្អាត មានព្រៃស្តុក មានអាកាសធាតុត្រជាក់ ហើយនៅទីកន្លែងនេះក៏មានសត្វព្រៃ ពិសេសសត្វរមាំង សត្វកេងកង ជាដើម។ លោក ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងដែរថាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យនៅមានទឹកធ្លាក់ ដែលជាគោលដៅវិនិយោគឯកជន និងកាលពីថ្មីៗមកនេះក៏មានការស្នើសុំវិនិយោគលើវិស័យទេសចរណ៍ធម្មជាតិខ្នាតតូច ដែលមានទំហំដីក្រោម១០ ហិកតា ហើយពេលនេះកំពុងបំពេញនីតិវិធីច្បាប់ដើម្បីអនុវត្តគម្រោង។ លោកបានបញ្ជាក់បន្ថែមថាភ្ញៀវទេសចរអាចមកកម្សាន្តបែបលំហែកាយ ដូចជា ជិះកង់ ដើរព្រៃ និងបោះតង់ជាលក្ខណៈគ្រួសារ។ក្រៅពីនេះមន្ត្រីឧទ្យានុរក្សក្រៅពីមានតូនាទីកិច្ចការពារព្រៃឈើនិងសត្វហើយគាត់ក៏អាចជូនភ្ញៀវទេសចរដើរកម្សាន្ត ហើយតាត់ក៏អារកប្រាក់ចំណូលតាមរយៈនេះផងដែរ៕ដោយ៖ម៉ាដេប៉ូ…
-
ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញក្នុងពិធីក្រុងពាលីនិងបញ្ចុះបឋមសិលា មុននៃការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅតាមបណ្ដោយផ្លូវជាតិលេខ៥

-
ដើម្បីសំរួលចរាចរណ៏លើផ្លូវជាតិលេខ៥ នៅចំណុចស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិឃ្លាំងសាំង ខណ្ឌឫស្សីកែវ ស្ពានអាកាសថ្មីមួយ នឹងចាប់បដិសន្ធិក្នុងពេលឆាប់ៗនេះ

-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជ្រើស រើសសមាសភាពគណៈកម្មការរាជធានី- ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី-ខេត្ត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើលទ្ធផលនៃការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ដែលមានចំនួនសរុប ១៧៥រូប បានប្រឡងជាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ សមាសភាពដែលប្រឡងជាប់សម្រាប់រាជធានី-ខេត្តនីមួយៗមានចំនួន៧រូប ដោយឆ្លងកាត់វិញ្ញាសារប្រឡងសំណួរសរសេរ-QCM និងសម្ភាសន៍ចំណេះដឹងទូទៅទាក់ទងនឹងការបោះឆ្នោត ហើយដែលមានមុខតំណែង៖ ទី១៖ ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទី២៖ អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទី៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាលទី៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុទី៥៖ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេសទី៦៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោតនិងទី៧៖ សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ ក្នុងការប្រឡងជ្រើសរើសនេះ មានមន្ត្រីរាជការ គ.ជ.ប ដែលបម្រើការងារនៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) មួយចំនួន បានដាក់ពាក្យប្រឡង ហើយបានជាប់ជាប្រធាន ឬជាអនុប្រធាន ឬជាសមាជិកនៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដែលជាហេតុធ្វើឱ្យកន្លែងមន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត មួយចំនួននៅទំនេរ។ អនុលោមតាមស្មារតីមាត្រា២៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រេចតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី…