-
យុទ្ធនាការទេសចរណ៏បរិស្ថាន ប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប នារដូវទឹកសម្រកឆ្នាំ២០២២ ដើម្បីបរិស្ថានស្អាត លើកកំពស់ជីវភាពសហគមន៍ ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក

យុទ្ធនាការទេសចរណ៏បរិស្ថានប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប នារដូវទឹកសម្រក ឆ្នាំ២០២២ ដើម្បីបរិស្ថានស្អាត លើកកំពស់ជីវភាពសហគមន៍ បឹងទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក របស់អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលហៅកាត់ថា (CATA) មន្ទីរបរិស្ថានខេត្ត សហគ្រិនវ័យក្មេង អាជ្ញាធរស្រុក អង្គភាពពាក់ព័ន្ធនានាជាច្រើននាក់បានចូលរួមផងដែរ។ លោក ជំទាវ ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA មានប្រសាសន៍ថា ជាការពិតណាស់កម្មវិធីយុទ្ធនាការទេសចរណ៏បរិស្ថានប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាបនារដូវទឹកសម្រកឆ្នាំ២០២២ វាបានឆ្លុះបញ្ចាំងអំពីកិច្ចសហការ និងការយល់ដឹងដូចគ្នាពីគ្រប់មជ្ឈដ្ឋាន អង្គការដៃគូ សហគមន៍ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹង ឲ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។ ការប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចកាងារទាំងនេះ វាជាកត្តាដ៏សំខាន់មួយ ដែលត្រូវបានចូលរួមក្នុងការលើកកម្ពស់សុខភាពមនុស្សនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយផ្សេងៗទៀត។ យុទ្ធនាការនាពេលនេះ រៀបចំឡើងនៅសហគមន៍មេជ្រៃ ស្ថិតនៅភូមិពាមតាអ៊ួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានបង្ហាញថា យុទ្ធនាការនៅឆ្នាំនេះ នឹងបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍…
-
បទ ៖ សម្ដេចតេជោបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»

-
ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នា នៅក្នុងថ្ងៃនេះ គឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ”

ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃនេះ។ ឯកឧត្តមមានប្រសាសន៍ថា “ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នាគឺបានមកពីការខិតខំប្រឹងប្រែង ហ៊ានលះបង់ ដោយមិនខ្លាចនឿយហត់ ចូលចងចាំថា ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ”។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា និងទេសចរណ៍ និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ មានប្រសាសន៍ដូចនេះ កាលពី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ៣៣រូប ក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាណាព្យាបាលសិស្សនិទ្ទេស A នៅទីតាំងអាគារបណ្ណាល័យខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនៃការជួបសំណេះសំណាលនេះដែរ ឯកឧត្តមបាននាំយកអំណោយលើកទឹកចិត្តជូនប្អូនៗសិស្សនិទ្ទេស A មានដូចជាកុំព្យូទ័រយួរដៃ សៀវភៅ និងដបអាល់កុល។ ឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន និងបង្កើតនូវមធ្យោបាយសិក្សាតាមប្រព័ន្ធអនឡាញ…
-
ឯកឧត្តមហ៊ុន ម៉ានី សម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានគណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាព ស៊ុនហាក់ របស់សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២

តាមរយៈ Facebook Page របស់ឯកឧត្តមហ៊ុន ម៉ានី ដែលបានសរសេរបង្ហោះនៅថ្ងៃទី៣០ ខែមករា ឆ្នំា២០២២ ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ។ សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពីស្ថាប័នសន្តិភាពលើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។ ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ។ ក្នុងនាមជាកូន កូនពិតជាមានមោទកភាពចំពោះសមិទ្ធិផលថ្មីនេះ ដែលពុកសម្រេចបាន។ នេះមិនត្រឹមតែជាភាពជោគជ័យ ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ នៃការដឹកនាំ និងការលះបង់របស់ពុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគម្រូដ៏ត្រចះត្រចង់មួយទៀតសម្រាប់កូនចៅទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋយើងគ្រប់ៗរូប៕
-
សម្តេចក្រឡាហោមជម្រុញអោយអាជ្ញាធរដែនដីខិតខំបំរើប្រជាពលរដ្ឋអោយទាន់ពេលវេលា

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូសជាជំនួយរដ្ឋាភិបាលប៉ូឡូញ

-
គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដប្រកាសព័ត៌មានស្ដីអំពីសន្ទនាតាមទូរស័ព្ទ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជូនពរ និងអបអរសាទរដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដប្រកាសព័ត៌មានស្ដីអំពីសន្ទនាតាមទូរស័ព្ទ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជូនពរ និងអបអរសាទរដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ។
-
ទឹកដោះម្តាយ គឺជាអាហារល្អបំផុត ដែលធ្វើឲ្យកុមារមាន សុខភាព មាំមួន

ក្រុមការងារ អង្គការ រ៉ាឆា ប្រចាំស្រុកស្ទោង ខេត្តកំពង់ធំ នៃគម្រោងពហុវិ ស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) ដែលឧបត្ថម្ភថវិកាដោយ អង្គការGIZ បានចុះធ្វើការផ្សព្វផ្សាយ អប់រំ អំពីគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាមួយប្រធានក្រុមថែទាំ និងក្រុមទ្រទ្រង់សុខភាពភូមិ អំពីការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ដល់ទារកដែលមានអាយុចាប់ពី០ដល់៦ខែ ការផ្តល់អាហារបន្ថែមដល់កុមារដែលមានអាយុចាប់ពី៦ខែឡើង និងបន្តការបំបៅកូនដោយទឹកដោះម្តាយរហូតដល់២ឆ្នាំ ឬលើស ព្រមទាំងធ្វើការចម្អិនបង្ហាញពីបបរខាប់គ្រប់គ្រឿង និងបបរព្រីម៉ិចសម្រាប់កុមារដែល មានអាយុពី៦ខែឡើង នៅភូមិក្រសាំងជ្រុំខាងត្បូង និង ភូមិចំបក់ខ្ពស់ ឃុំ សំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងសកម្មភាពធ្វើការផ្សព្វផ្សាយអប់រំនេះ ដោយមានការចូលរួមពីបងប្អូនដែលជាស្ត្រីមានផ្ទៃពោះ និង ស្ត្រីដែលមានកូនអាយុក្រោម២ឆ្នាំ ក្នុងនោះដែរក៏មានការណែនាំឲ្យស្ត្រីមានផ្ទៃពោះឲ្យទៅពិនិត្យផ្ទៃពោះនិងយកកូនទៅទទួលថ្នាំបង្ការ នៅមណ្ឌលសុខភាពឲ្យបានទៀង ទាត់ទៅតាមការណែនាំពីឆ្មបមណ្ឌលសុខភាព ។ បន្ទាប់ពីប្រធានក្រុមថែទាំ និងក្រុមទ្រទ្រង់សុខភាពភូមិ ធ្វើការពន្យល់ និងធ្វើការចម្អិនបង្ហាញអំពីការធ្វើអាហារ សម្រាប់ការបំប៉នដល់សុខភាពទារករួចមក មន្ត្រីរបស់អង្គការរ៉ាឆា គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏បានធ្វើការបញ្ជាក់ជូនដល់បងប្អូនស្ត្រី អំពីគោលបំណងក្នុងការផ្សព្វផ្សាយអប់រំដល់បងប្អូនឲ្យកាន់តែយល់ដឹង និងអនុវត្ត ពីរបបអាហារ បរិមាណ និងអាហារូបត្ថម្ភចម្រុះ…
-
សម្ដេចតេជោ ហ៊ុន សែន ជាប់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់

-
ឯកឧត្តម ហ៊ុន ម៉ានី ៖ កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ ៧០ភាគរយ
