-
ទីភ្នាក់ងារកយការ និងក្រសួងសុខាភិបាល ប្រារព្ធពិធីបញ្ចុះបឋមសិលា អគារសម្ភព និងថែទាំទារកនៃគម្រោងពង្រឹងសុខភាពមាតា និងទារកនៅខេត្តរតនគិរី

-
លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប៊ូយ ថាញ់សឺនរដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករាឆ្នាំ២០២២

-
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

-
ធនាគារ វីង ទិញមូលបត្របំណុលតម្លៃ ២លានដុល្លារ ដើម្បីគាំទ្រគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ

-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ២១-មករា-២០២២

មាតិកាព័ត៌មាន N25- សម្តេចតេជោ ហ៊ុន សែន ផ្ញើសារតាមប្រធានាធិបតីឥណ្ឌូនេស៊ី ដោយហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា «ជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត»៕ឃ្លីប (អាន កាត់ត សុខ ណេត) N26- រដ្ឋមន្រ្តីការបរទេសកម្ពុជាជម្រាបតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបអំពីផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា៕ឃ្លីប (អាន កាត់ត សុខ ណេត) C1- រដ្ឋមន្ត្រីក្រសួងកសិកម្ម គូសបញ្ជាក់ថា ធនធានព្រៃឈើ ជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ និងកំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាព បរិស្ថាន អេកូធម្មជាតិ និងទេសចរណ៍ ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…៣៖០៣ N23- ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា ១៧ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៤២នាក់ (ករណីនាំចូល១២នាក់ និងឆ្លងសហគមន៍៣០នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៨នាក់៕ឃ្លីប(អាន កាត់ត សុខ ណេត) N24- ឧត្តមសេនីយ៏ឯក ចាប ភក្តី អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសជំរុញ (ដូសទី០4) ប្រភេទ Pfizer ជូនដល់នាយទាហាន និងពលទាហាន ព្រមទាំងគ្រួសារកងទ័ព…
-
វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាទទួលបានសម្ភារបរិក្ខារពីក្រុមហ៊ុនទឹកពិសារវីតាល និងមីជាតិ

ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ ចាំបាច់ទាំងនេះ ទើបក្រុមហ៊ុន វ័នម៉រ លីមីធីត ដែលមានទឹកពិសាវីតាល់ និងមីជាតិ បានរៀបចំបំពាក់ជូនវិទ្យាស្ថាន តាំងពីឆ្នាំ២០២១ មកម៉្លេះ ប៉ុន្តែដោយការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ បានធ្វើអោយយើងពន្យារការជួបជុំរហូតមកដល់ពេលនេះ ទើបយើងមានឱកាសបានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ ស្របតាមបែបបទ គន្លងប្រក្រតីភាពថ្មី»។
-
ការបោះជំរុំថ្ងៃនេះ គឺជាការជួបជុំរបស់យុវជន រៀនសូត្រពីបំណិនជីវិត ក្រោមដំបូលនៃសន្តិភាព

-
រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើខុសច្បាប់ ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់

រាជធានីភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកាប្រកាសបដិសេធនិងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
-
វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករាឆ្នាំ២០២២

ដីឥដ្ឋ ៖ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលេីកទិសដៅការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ របស់វិទ្យាស្ថាន ដោយមានការចូលរួមពីថ្នាក់ ដឹកនាំ នាយ-នាយរងការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថាន សរុបចំនួន១៩រូប។
-
សម្ដេចតេជោ ជម្រាបប្រធានាធិបតីឥណ្ឌូនេស៊ីថា មានអ្នកគាំទ្រ តែក៏មានអ្នកខ្លះ មិនគាំទ្រ ពីលទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបព័ត៌មានអំពីលទ្ធផលសំខាន់ៗរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទៅទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ាកន្លងទៅនេះ។ សម្ដេចបានបញ្ជាក់ថា មានអ្នកមួយចំនួនបានអបអរសាទរ និងគាំទ្រ តែក៏មានអ្នកខ្លះ មិនបានគាំទ្រផងដែរ ពីលទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់មីយ៉ាន់ម៉ា ។ សម្តេចតេជោបានគូសបញ្ជាក់ថា យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស ប៉ុន្តែគោលដៅសំខាន់របស់សម្ដេច គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៏នៅមីយ៉ាន់ម៉ានោះ ដែលជាប្រទេសមួយមានសភាពការណ៍ មានលក្ខណៈស្មុគស្មាញនាពេលបច្ចុប្បន្ន ។ អ្វីដែលសំខាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អ្វីដែលសម្ដេចទៅមីយ៉ាន់ម៉ា គឺទៅដើម្បីដាំដើមឈើ មិនមែនកាប់ឈើទេ ហើយអ្នកដែលមិនគាំទ្រនោះ ហាក់បីដូចជាគិតថា ដាំដើមឈើតែ១ថ្ងៃ២ថ្ងៃ ហើយចង់បានផ្លែផ្កាដូច្នេះនេះជាទស្សនៈដែលភាគច្រើនគាំទ្រទស្សនកិច្ចរបស់សម្ដេចតេជោ ហើយអ្នកខ្លះទៀត មិនបានគាំទ្រដោយសារតែគាត់គិតថា ចង់ដាំដើមឈើភ្លាម ចង់បានផ្លែផ្កាភ្លាម ។ នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានបង្ហាញការប្រតិកម្មខ្លាំងៗចំពោះសម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដោយហ៊ានវាយប្រហារចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន…