-
សម្តេចប្រធានព្រឹទ្ធសភាទទួលជួបរដ្ឋមន្ត្រីការបរទេសវៀតណាម

-
រដ្ឋបាលខណ្ឌសែនសុខ បញ្ជាក់ថា នេះ ជាថ្ងៃទី៧ហើយ នៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ និងបន្តធ្វើការការចាក់ជូនដូស៍មូលដ្ឋាន ដូស៍ទី២ ដូស៍ជម្រុញ ដូស៍ទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

-
អភិបាលខេត្តរតនគិរីជុំរុញឱ្យក្រុមហ៊ុនម៉ៅការខិតខំធ្វេីយ៉ាងណាឱ្យ ផ្លូវបេតុងជុំវិញផ្សារក្រុងបានលុង នឹងហើយរួចរាល់នៅមុនថ្ងៃចូលឆ្នាំខ្មែរ

-
រយៈពេល ៣ថ្ងៃ កម្លាំងគណៈបញ្ជាការឯកភាព ស្រុកកំពង់ត្រាច បង្រ្កាបបានបង្គារមានជាតិចាហូយ ប្រមាណជាង ៦ ពាន់គីឡូក្រាម

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ៩១ព្រះវស្សា យាងចូល ៩២ព្រះវស្សា ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

-
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។
-
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំព្រឹត្តការណ៍បាត់ដំបងម៉ារ៉ាតុង សប្បុរសធម៌ ឆ្នាំ២០២២

-
រដ្ឋមន្ត្រីការបរទេសវៀតណាម ចាត់ទុកថា ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ា ឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើន ហើយពិតជាមានតម្លៃខ្ពស់ និងមានសារៈសំខាន់ណាស់ ក្នុងការជំរុញ និងថែរក្សាឲ្យមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ដែលយើងត្រូវតែថែរក្សាឲ្យបាន

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចាត់ទុកថា ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ា ឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើន ហើយពិតជាមានតម្លៃខ្ពស់ និងមានសារៈសំខាន់ណាស់ ក្នុងការជំរុញ និងថែរក្សាឲ្យមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ដែលយើងត្រូវតែថែរក្សាឲ្យបាន ។
-
មុខមាត់កម្ពុជាមិនអាចស្រអាប់ដោយបាតដៃទុច្ចរិតណាមួយឡើយ

នៅថ្ងៃទី ២៨ ខែតុលា ក្នុងពិធីប្រគល់តំណែងប្រធានអាស៊ាន ឆ្នាំ ២០២២ ជាផ្លូវការជូនដល់សម្តេចតេជោ ហ៊ុន សែន សម្តេចបានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ពីសេសគឺជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍មួយ ។
-
កិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធនឹងខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រមួយពាក់ព័ន្ធពីការដឹកនាំ និងគ្រប់គ្រងរបស់លោកអភិបាលស្រុក

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធនឹងខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រមួយដោយស្នើសុំឱ្យមានការអង្កេតស្រាវជ្រាវលើការដឹកនាំ គ្រប់គ្រងរបស់លោកអភិបាលស្រុក