-
កម្ពុជា និងទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ពីសក្កានុពលទេសចរណ៍កម្ពុជា និងអាស៊ី ដល់ពិភពលោកបន្ថែមទៀត

-
ក្រសួងអប់រំចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការសុវត្ថិភាពសុខភាព សម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឆ្នាំសិក្សា២០២១-២០២២

-
កម្ពុជា-ឥណ្ឌូនេស៊ី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍

-
ឯកឧត្តម សាយ សំអាល់៖ ការបង្រៀនសិស្សឱ្យមានចរិត និងចិត្តជាសហគ្រិនភាពក្នុងខ្លួន គឺជារឿងសំខាន់

-
អភិបាលិខេត្តរនគិរី ជំរុញឱ្យក្រុមការងារបច្ចេកទេស រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកចំនួន៣ សហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនឱ្យបានឆាប់រហ័សប្លង់គោលស្រុករបស់ខ្លួន

-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកា ទេសចរណ៍អាស៊ាន លើកទី៤០ នៅខេត្តព្រះសីហនុ

-
រដ្ឋបាលព្រៃឈើសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ រៀប ចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងបទ ល្មើស ព្រៃឈើ

រដ្ឋបាលព្រៃឈើសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងបទល្មើសព្រៃឈើ ក្រោមអធិបតីភាព ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិន ទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ ។ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស បានគូសបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជាមួយនឹងគោលបំណងចំបង ដើម្បីផ្សព្វផ្សាយ និងផ្តល់ចំណេះ ដឹងពាក់ព័ន្ធការទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ និងបទល្មើសព្រៃឈើ ក្នុងទិដ្ឋភាពរួមទូទាំងប្រទេស និងនូវស្ថានភាពបច្ចុប្បន្នចំពោះកិច្ចខិតខំប្រឹងប្រែង ដែលកំពុងអនុវត្តទាំងនៅកម្រិតមូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ និងលើកទឹកចិត្តការពិភាក្សាស្ថាបនាក្នុងចំណោមមន្ត្រីនគរបាលយុត្តិធម៌(ព្រៃឈើ និងសត្វព្រៃ) និងអ្នកពាក់ព័ន្ធក្នុងការទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ និងការអនុវត្តការឆ្លើយតបដែលមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានា និងភាពមិនស៊ីសង្វាក់គ្នា ដែលរាំងស្ទះដល់ដំណើរការទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃនាពេលបច្ចុប្បន្ន។ ឯកឧត្តម…
-
ឯកឧត្តម សាយ សំអាល់៖ ការបង្រៀនសិស្សឱ្យមានចរិត និងចិត្ត ជាសហគ្រិនភាពក្នុងខ្លួន គឺជារឿងសំខាន់

មានមតិសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្នុងឱកាសអញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា លោកគ្រូ អ្នកគ្រូ មិនត្រឹមតែបង្ហាត់បង្រៀនកូនសិស្សឱ្យក្លាយជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ ឬបុគ្គលិកក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្រៀនកូនសិស្សឱ្យចេះរកចំណូល ដោយបណ្តុះគំនិតកូនសិស្សឱ្យមានចរិក កាយវិកា និងចិត្តសហគ្រិនភាពក្នុងខ្លួន ហើយនេះគឺជារឿងសំខាន់។ ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់បន្ថែមថា ដើម្បីឱ្យមានសហគ្រិនភាព ឯកឧត្តមនឹងជួយលើវិ ស័យសិក្សាមួយចំនួនដល់សិស្សានុសិស្សនៅខេត្តព្រះសីហនុ រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស គណិតវិទ្យា ឬកម្មវិធីសាលាជំនាន់ថ្មី ដែលសិក្សាលើសិល្បៈ ប្រវត្តិសាស្ត្រ សង្គមជាដើម។ ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ ជាខេត្តសំខាន់ ជាខេត្តទេសចរណ៍ ជាតំបន់សេដ្ឋកិច្ចពិសេសដែលមានកំពង់ផែ និងអាកាសយានដ្ឋាន ដែលអាចចាត់ទុកថា ជាខេត្តរកចំណូលធំមួយសម្រាប់ប្រទេសកម្ពុជា ហេតុនេះ អ្នកខេត្តព្រះសីហនុត្រូវតែពូកែទាំងចំណេះ ជំនាញ ហើយអាចប្រើប្រាស់ភាសាយ៉ាង តិច២ភាសា ក្រៅពីភាសាខ្មែរជាភាសាកំណើត ក្នុងនោះភាសាអង់គ្លេសជាភាសាចំណេះដឹង និងភាសាចិនជាភាសាពាណិជ្ជកម្ម ដែលទាំងអស់នេះ គឺផ្តើមចេញពីការអប់រំ។ គួរបញ្ជាក់ឱ្យដឹងថា…
-
ក្រោយពីមានការបកស្រាយពន្យល់ពីអាជ្ងាធររាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋ អ្នកតវ៉ា មកពីសង្កាត់បឹងកក់២ បានឯកភាពដោយអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ងាធរ

-
នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែនបញ្ជាក់ថាការបណ្តុះបណ្តាលដល់សិស្សនគរបាលក្របខ័ណ្ឌថ្មីផ្តោតទៅលើគុណភាពជាចម្បងពោលគឺត្រូវរៀនអោយចេះមិនមែនរៀនអោយចប់នោះទេ
