-
សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធ និងគំនូសចរាចរណ៍ ផ្លាក់សញ្ញាចរាចរណ៍ ភ្លើងស្តប់នានាសម្រាប់ការប្រើប្រាស់ផ្លូវថ្មី ៣៨ខែ្ស ក្នុងក្រុងសៀមរាប

សៀមរាប ៖ សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធនិងគំនូសចរាចរណ៍ ផ្លាក់សញ្ញាចរាចរណ៍ ភ្លើងស្តុបនានាសម្រាប់ការប្រើប្រាស់ផ្លូវថ្មី ៣៨ខែ្ស ក្នុងក្រុងសៀមរាប យើងត្រូវចូលរួមអនុវត្តច្បាប់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ស្របពេលដែលផ្លូវ ៣៨ខ្សែ បានស្ថាបនារួចរាល់ហើយ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍។ បច្ចុប្បន្ន នៅក្នុងក្រុងសៀមរាប យើងបានប្រើប្រាស់នៅគំនូសសញ្ញាចរាចរណ៍បត់ឆ្វេងបត់ស្តាំ ផ្លាក់សញ្ញចរាចរណ៍ និងភ្លើងស្តុបនានាជាច្រើន សម្រាប់បញ្ចៀសនៅការកកស្ទះ នឹងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
-
ប្រធានអាស៊ានឆ្នាំ២០២២ នឹង អញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ។ វេទិកាទេសចរណ៍អាស៊ាន ជាវេទិកាដ៏មានសារៈសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។ មុនពេលមកដល់នៃវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ប្រទេសសមាជិកអាស៊ាន គឺជាទីតាំងសម្រាប់លំហែកកាយ និងដំណើរកម្សាន្តដ៏ទាក់ទាញមួយ។ របាយការណ៍បានបង្ហាញថា អ្នកទេសចរណ៍អន្តរជាតិចូលមកអាស៊ាន មានរហូតដល់ប្រមាណ ១៣៦,២៤លាននាក់ កំណើនប្រមាណ ៧ភាគរយ ហើយបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់។ វិស័យទេសចរណ៍នេះ បានផ្តល់ចំណូលប្រមាណ ១០ភាគរយ នៃផលិតផលសរុបរបស់អាស៊ាន។ តែនៅឆ្នាំ២០២០ ទេសចរអន្តរជាតិ ចូលមកទស្សនាអាស៊ាន មានត្រឹមប្រមាណ ២៥.៩៦លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ ៨០.៥ភាគរយ។ ចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ ៧៥.៨ភាគរយ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ…
-
រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ រៀបចំពិធីក្រុងពាលីសម្រាប់វេទិកាទេសចរណ៍អាស៊ាន២០២២

ព្រះសីហនុ៖ ខណៈវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) បាននិងកំពុងប្រព្រឹត្តទៅនោះ នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញរៀបចំក្រុងពាលីសួងបួងសុំសេចក្ដីសុខ និងជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២។
-
ចូលឆ្នាំខាល ព.ស ២៥៥៦ ខាងមុខ អាជ្ញាធរខេត្ត គ្រោងនឹងរៀបចំសង្ក្រាន្តសៀមរាប

សៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំសង្ក្រាន្តសៀមរាប បង្ហាញមោទនភាពលើសមិទ្ធផលថ្មី ( ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ) ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទែក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខ។
-
ទីក្រុងកម្ពុជាចំនួន៣ ទទួលបានជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លេីកទី៣ សម្រាប់រយៈពេល ២០២២-២០២៤

ទីក្រុងចំនួន ២១ មកពីបណ្តាប្រទេសអាស៊ានត្រូវបានទទួលបានជ័យលាភីនៃការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លេីកទី៣ សម្រាប់រយៈពេល២០២២-២០២៤ ( Asean Clean Tourist City Standard 2022-2024 )ក្នុងនោះទីក្រុងកម្ពុជាចំនួន៣ ទទួលបានជ័យលាភី គឺ ក្រុងបាត់ដំបង ក្រុងព្រះសីហនុ ក្រុងសៀមរាប ។សូមចូលរួមអបអរសាទរកម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ានទាំងអស់ ៕
-
រដ្ឋមន្រ្តីក្រសួងអប់រំ បានទទួលជួបជាមួយជាមួយ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ដែលមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានទទួលជួបជាមួយជាមួយ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។
-
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានទទួលជួបជាមួយជាមួយ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

-
អភិបាលខេត្តបាត់ដំបង បានណែនាំឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះ “អូមីក្រុង” ថែមទាំងអំពាវនាវនិងជំរុញឲ្យទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសទី៣”ដូសជំរុញ” ឲ្យបានគ្រប់ៗគ្នា

-
មន្ត្រីជាន់ខ្ពស់ទេសចរណ៍អាស៊ានពិភាក្សាលើយន្តការបើកទេសចរណ៍តំបន់អាស៊ានឡើងវិញ

-
ទិដ្ឋភាពទូទៅនៃថ្ងៃចាប់ផ្ដើមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២
