-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖កម្ពុជាបានប្រែក្លាយពីប្រទេសមួយខ្វះខាតស្បៀង មកជាប្រទេសផលិតស្បៀងដើម្បីធ្វើការនាំចេញ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារអញ្ជើញមកពីក្រុមហ៊ុន ហ័រឡុង ដើម្បីសម្តែងការគួរសម និងជួបផ្តល់បទសម្ភាសន៍ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជារួមនិងដោយឡែកនោះគឺផលិតផលផ្លែឈើកម្ពុជា និងទីផ្សារ រវាងកម្ពុជា-ចិន។ លោកនាយកក្រុមហ៊ុន បានលើកឡើងថា កម្ពុជា ជាមិត្តរបស់ចិន ហើយនៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ ភាគីទាំងពីរបានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រពេញលេញ។ កិច្ចសហ ប្រតិបត្តិការចិន-កម្ពុជា លើ វិស័យកសិកម្មបានប្រព្រឹត្តទៅក្នុងរបៀបវារៈរបស់ប្រមុខរដ្ឋទាំងពីរនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកដំបូង។ ជាក់ស្តែង បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានមកធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា (ផលិតកម្មដំណាំ វារីវប្បកម្ម មជ្ឈមណ្ឌលទីផ្សារកសិផល ពិពណ៌កសិផល កន្លែងកែច្នៃ វេចខ្ចប់ ធ្វើអនាម័យ កន្លែងសម្លាប់សត្វល្អិតចង្រៃ)។ ការវិនិយោគនេះ គឺមានបំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងស្តង់ដារទីផ្សារនាំចេញ។ លោកសង្ឃឹមថា នាពេលអនាគតដ៏ខ្លី សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិនដែលបាន និងកំពងដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនកាន់តែច្រើនឡើងថែមទៀត។ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងភាគីទាំងពីរ ឯកឧត្តមវេង សាខុន បានផ្តល់ចម្លើយយ៉ាងក្បោះក្បាយ ជាលំដាប់លំដោយ…
-
គណៈប្រតិភូអគ្គនាយកដ្ឋានកីឡា និងសាកលវិទ្យាល័យ ៥មកទស្សនកិច្ចសិក្សា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីទទូលបានបទពិសោធន៍ថ្មីៗថែមទៀត

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំដឹកនាំគណៈប្រតិភូមកពីអគ្គនាយកដ្ឋានកីឡា សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ ស្វាយរៀង ធ្វើទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។
-
សម្តេច សាយ ឈុំ វាយតម្លៃខ្ពស់ ពិសេសគាំទ្រចំពោះសកម្មភាពការងារ និងសមិទ្ធផលជាច្រើនរបស់អង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមគូវែត ដែលមានសមាគមប្រភពល្អកម្ពុជា ជាដៃគូរនៅកម្ពុជា ដើម្បីជាការចូលរួមអភិវឌ្ឍជាតិ

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អាស្សាអាត អាល់ហ្សាវ៉ារី ប្រតិភូតំណាងអង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមគូវែត ដែលជាប្រភពម្ចាស់ ជំនួយរបស់សមាគមប្រភពល្អកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោក ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងលោក តហ៊ើរ អ៊ូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជាផងដែរ។
-
អង្គការ GIZ ប្រគល់ឧបករណ៏សម្ភារៈ Video Conference ដល់ ខេត្តគោលដៅចំនួន១១ តាមរយៈគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបរត្ថម្ភនៅកម្ពុជា

ពិធីប្រគល់–ទទួលឧបករណ៏សម្ភារៈ Video Conference ពីអង្គការ GIZ តាមរយៈគម្រោងពហុវិស័យសន្តិសុខស្បៀប និងអាហារូបត្ថម្ភ ហៅកាត់ថា ម៉ូសេហ្វូ (MUSEFO) ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងពហុ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថានទូតអាលឺម៉ង់ប្រចាំកម្ពុជា, អង្កការដៃគូពាក់ព័ន និងអភិបាល ខេត្ត និងអភិបាលរងខេត្ត ទំាង១១ ចូលរួមផងដែរ ។ បន្ទាប់ពីឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានឡើងមានមតិស្វាគមន៏រួចមក, លោក ចូសថ៏ ខាឌែល (Jost KADEL) អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការស្ថានទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា មានប្រសាសន៏ថា ការផ្តល់ជូននូវឧបករណ៏សម្ភារៈ Video Conference នេះ គឺដើម្បីឆ្លើយតបទៅនឹងបរិបទនៃវិបត្តិនៃការរាតត្បាតជម្ងឺកូវីដ១៩ ដែលបានធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ ដែលតម្រូវឲ្យមានវិធានការការពារ និងការទប់ស្កាត់ឲ្យមានប្រសិទ្ឋិភាព។ កិច្ចប្រជុំ និងការសន្ទនាតាមរយៈ…
-
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែង គ្រោងនឹងបើកដំណើរឲ្យ ប្រើប្រាស់ នៅពេលឆាប់ៗខាងមុខនេះ ខណៈការសាងសង់បាន ៩៨ភាគរយហើយ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតត្រៀម នឹងផ្តល់សេវាផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅពេលឆាប់ៗខាងមុខដ៏ខ្លីនេះហើយ ។ នេះបើតាមការមានប្រសាសន៍ឲ្យដឹង របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៦ មករា ២០២២ នៅស្ថានីយទឹកស្អាត ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ នាឱកាសចុះពិនិត្យសមិទ្ធិផលស្ថានីយទឹកស្អាតនោះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រសាសន៍ថា៖ នេះជាសមិទ្ធិផលថ្មីមួយទៀត ផ្នែកផ្គត់ផ្គង់ទឹកស្អាត ដែលមានទំហំធំជាងគេនៅខេត្តភូមិភាគឦសាន ដែលបានស្ថាបនាឡើងក្រោមកិច្ចសហការជាមួយដៃគូវិនិយោគ និងបានប្រើប្រាស់ហិរញ្ញប្បទានឥណទានរបស់ ធនាគាអភិវឌ្ឍអាស៊ីហៅកាត់ថា ADB ធ្វើឲ្យសម្រេចផែនការឆ្នាំ២០២៥ អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិ បាល ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍បន្ថែមថា ស្ថានីយទឹកស្អាតនេះផងដែរ ខាងមន្ត្រីជំនាញបាននឹងកំពុងរៀបចំពន្លឿនការតបណ្តញទឹកចូលផ្ទះប្រជាពលរដ្ឋឲ្យបានរួចរាល់ឆាប់ៗនេះហើយ ទើបបើកសម្ពោធប្រើប្រាស់ជាផ្លូវការ ។ ឯកឧត្ដម បានបញ្ជាក់ថា ស្ថានីយផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្ទឹងត្រែង នឹងបើកសម្ពោធឲ្យប្រើប្រាស់នៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខនេះ ។ លោក ចាន់ ប៊ុនគង់ ប្រធានរដ្ឋាករទឹកខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដើម្បីអនុវត្តឲ្យបានទាន់ពេលវេលា ឆ្លើយតបតាមតម្រូវការចាំបាច់នេះ ក្រុមការងារផ្នែករដ្ឋាករទឹក…
-
ធនាគារពាណិជ្ជ អាល់ហ្វា ម.ក វិនិយោគ ១០លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

-
លោកជំទាវ ម៉ែន សំអន ៖ អញ្ជើញជអធិបតីក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លង ព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានា នៅលើកំពូល ភ្នំសន្លុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លង ព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានា នៅលើកំពូល ភ្នំសន្លុង ក្នុងបរិវេណវត្តរស្មីមហារះភ្នំសន្លុង ស្ថិតនៅឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។
-
ឯកឧត្តម ចាន់ នន់វិទ្យា ថា វគ្គជំនាញ ដែលសាលាពលទាហាន យោធភូមិភាគទី៤ បានកំពុងដំណើរការបើក នាពេលនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ

ឯកឧត្តម ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក បានចាត់ទុកថា វគ្គជំនាញដែលបានកំពុងដំណើរបើក នាពេលនេះថាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់លើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សនៃ ខ ភ ម ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុង…..
-
ឯកឧត្តម ឆាយ ថន ៖ នៅឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃជាលើកដំបូង ដោយស្ថាប័នអង្គការសហប្រជាជាតិ ថា បានបំពេញបាននូវលក្ខខណ្ឌចាំបាច់បី ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួច

-
អំឡុងពេលកូវីដ១៩ រយៈពេល ២ឆ្នាំនា ឆ្នាំ២០២០ និង២០២១ រដ្ឋបាលរាជធានី នៅបន្តស្ថាបនា និងជួសជុលសួនច្បារបាន ២កន្លែង ដើម្បីលើកសោភណ្ឌភាពរាជធានីផង និងទុកជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋ
