-
អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២

-
អាគារពហុបំណងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ ជាផ្លូវការ ដោយ ឯកឧត្តម សាយ សំអាល់

យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់សហភាពសហព័ន្ធយុវជនកម្ពុជាបានបង្ហាញថា ឯកឧត្តម សាយ សំអាល់ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អាគារពហុបំណងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅ ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ។
-
ឆ្នាំ២០២១ទឹកប្រាក់នាំចេញនៃវិស័យកាត់ដេរ ផលិតផលស្បែកជើងនិងផលតិផលការបូបជិត ១០ ពាន់លានដុល្លារ ឬប្រមាណ ៦៣ ភាគរយ នៃទឹកប្រាក់នាំចេញកម្ពុជា

ភ្នំពេញ៖ វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានអត្រាប្រហែល១០ភាគរយ។ក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត ១០ ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ ៦៣ ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។
-
គណកម្មាធិការគណបក្សប្រជានជនកម្ពុជាសង្កាត់សំរោង រៀបចំសន្និបាតត្រៀមការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខ

ភ្នំពេញ៖ ឯកឧត្តម ហួត ហៃ សមាជិកគណៈអចិន្ត្រេយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងសន្និបាតគណ:កម្មាធិការគណបក្សសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិការគណបក្សខណ្ឌ, លោក យិន អ៊ីម ប្រធានគណបក្សសង្កាត់សំរោង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាអង្គ សន្និបាតផងដែរ ។
-
សេចក្តីប្រកាសព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១

-
មេធាវីក្រុមហ៊ុន ស៊ីឌីអេស បដិសេធចំពោះការ ចុះផ្សាយរបស់់សារព័ត៌មាន TV Online មួយចំនួន ដែលចុះផ្សាយខុសការពិតប្រឌិតថា …

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សមិទ្ធិផលថ្មីនៅវត្តសត្ថាធម្មវិហារ បានចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា វប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍន៍ខេត្តកែប

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពជា បានអញ្ជើញជាអធិបតីក្នុង ពិធីពុទ្ធាភិសេក ព្រះអង្គប្រក់នាគកម្ពស់ទាំងនាគ ១៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលមានទីតាំងនៅវត្តសត្ថាធម្មវិហារ (ភ្នំពោន) ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២ ។
-
ក្រសួងសុខាភិបាល ប្រកាសថា ១១ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី ៤៥នាក់ (ករណីនាំចូល ២៩នាក់ និងឆ្លងសហគមន៍១៦នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ ១៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល១១ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៤៥នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន ២៩នាក់ និងឆ្លងក្នុងសហគមន៍១ ៦នាក់, អ្នកជំងឺចំនួន ១៧នាក់ជាសះស្បើយ។
-
ផ្ទុះអាវុធ០៧គ្រាប់ក្បែរប៉ុស្ដិ៍បឹងទំពុនទី១ ដេីម្បីស្វាគមន៍លោកអធិការខណ្ឌមានជ័យ ទេីបឡើងកាន់ដំណែងថ្មីថ្មោង អាចបង្ក្រាបបានឬយ៉ាងណា?

-
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៥.៥ននាក់ ស្លាប់ជាង ៣០.៩ម៉ឺននាក់

កម្ពុជា៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៥៨៤,២៦៦នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៩,៧១០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។