-
នាយទាហាន និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ខេត្តឧត្តរមានជ័យ ប្តេជ្ញាការពាររាជបល្ល័ង្ក រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល និងការពារឲ្យបានដាច់ខាត នូវបូរណភាពទឹកដីកម្ពុជា

ខេត្តឧត្តរមានជ័យ៖ ការប្តេជ្ញាចិត្តរបស់នាយទាហាន និងពលទាហានជំនាន់ថ្មី នៃសម្តេចតេជោ សែន នេះ បានធ្វើឡើងក្រោយបញ្ចប់វគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាពយោធិ រយៈពេល ៩១ថ្ងៃ នៅក្នុងអង្គភាពវរសេនាតូចលេខ៤១៣ ចំណុះកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ប្រចាំទិសទី២ ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ កាលពីថ្ងៃទី១៣មករាឆ្នាំ២០២២ ។
-
រថយន្តសាំយ៉ុងមួយគ្រឿង សង្ស័យថាឆ្លងចរន្តអគ្គិសនីឆាបឆេះម៉តសល់តែគ្រោងឆ្អឹង នៅលើស្ពានព្រែកព្នៅ

ភ្នំពេញ៖ រថយន្តតាក់ស៊ី ម៉ាកសាំយ៉ុងមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះម៉តនៅសល់តែដែកគ្រោងឆ្អឹង ខណៈពេលដែលកំពុងតែធ្វើដំណើរ ឆ្លងស្ពានព្រែកព្នៅ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅលើស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
-
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ លេខ ០០៣ គ.ជ.ប ស្តីពីការជួបពិភាក្សាការងាររវាង គ.ជ.ប ជាមួយតំណាងគណបក្សនយោបាយចំនួន ៣ និងតំណាងអង្គការខុមហ្វ្រែល

-
គ.ជ.ប ជួបជាមួយតំណាងគណបក្សនយោបាយចំនួន៣ និងអង្គការខុមហ្វ្រែល អំពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញតំណាងគណបក្សនយោបាយចំនួន៣ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា និងតំណាងអង្គការខុមហ្វ្រែល ដើម្បីចូលរួមពិភាក្សាលើអនុសាសន៍របស់គណបក្សនយោបាយ ពាក់ព័ន្ធនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) នៅទីស្ដីការ គ.ជ.ប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ប្រទេសអាល្លឺម៉ង់ គឺពិតជាបានចូលរួមចំណែកយ៉ាងធំមួយជាមួយរាជ រដ្ឋាភិបាល នៅក្នុងការ អភិវឌ្ឍវិស័យកសិម្មនៅកម្ពុជា

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានទទួលជួបឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងក្រុមអ្នកជំនាញការអាល្លឺម៉ង់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃប្រទេសអាល្លឺម៉ង់ដែលបាន ផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់កម្ពុជាលើគ្រប់វិស័យ។ ចំពោះវិស័យកសិកម្ម ប្រទេសអាល្លឺម៉ង់បាននិងកំពុងបន្តជួយឧបត្ថម្ភគាំទ្រដល់អនុវិស័យសំខាន់ៗសំដៅ ទី១. ពង្រឹងសមត្ថភាពមន្ត្រី និងពង្រីកសមត្ថភាពសហគមន៍កសិកម្ម ទី២. ការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម ទី៣. ការធ្វើឱ្យប្រសើរឡើងនូវការធ្វើកសិពាណិជ្ជកម្មក្នុងតំបន់អាស៊ី ទី៤. ជួយជំរុញដល់ការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រី និងការអភិវឌ្ឍវារីវប្បកម្ម ទី៥. ការងារអភិរក្សតំបន់ដីសើមទន្លេមេគង្គ ទី៦. ការងារទប់ស្កាត់ ស្រាវជ្រាវ និងវិភាគជំងឺឆ្កែឆ្កួតដែលអាចឆ្លងពីសត្វមកមនុស្ស មនុស្សទៅសត្វ។ ការឧបត្ថម្ភគាំទ្រទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គឺពិតជាបានចូលរួមចំណែកយ៉ាងធំមួយជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិម្មនៅកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយលោកក៏បានបញ្ជាក់អំពីគោលបំណងសំខាន់នៃកិច្ចប្រជុំនារសៀលនេះគឺ ដើម្បីរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីការសិក្សា ស្រាវជ្រាវ និងស្វែងយល់អំពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា ដែលរូបលោក និងក្រុមអ្នកជំនាញការអាល្លឺម៉ង់បានសម្រេច ដើម្បីជួយជំរុញការងារនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាល្លឺម៉ង់បន្ថែមទៀត។…
-
នាយករដ្ឋមន្រ្តីសិង្ហបុរី គាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ាន និងអរគុណដល់កម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា

-
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីសិង្ហបុរី តាមប្រព័ន្ធវីដេអូ

-
ខេត្តសៀមរាប សិស្សជាប់បាននិទ្ទេស A ចំនួន ១៥៣នាក់ ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

-
ចំនួនសិស្សទទួលបាននិទ្ទេស A តាមបណ្ដារាជធានី-ខេត្ត

-
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ ប្រទេសជាតិ ពីរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា មកដល់ព្រះរាជាណាចក្រកម្ពុជាទី២

ក្នុងរយៈពេល ៣៧ ឆ្នាំ (១៤មករា ១៩៨៥-១៤មករា ២០២២) ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា មកដល់ព្រះរាជាណាចក្រកម្ពុជាទី២ នាពេលបច្ចុប្បន្ន ដែលបង្កើតឲ្យមានសមទ្ធិផលធំៗដែលជាស្នាដៃមានលក្ខណៈជាប្រវត្តិសាស្ត្រជូនប្រទេសជាតិគួរឲ្យគោរព និងកោតសរសើរយ៉ាងក្រៃលែង ។