-
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នំា២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ ។ បន្ទាប់ពីឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម បានធ្វើការរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ រួចមក ក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ថា មិនត្រឹមតែជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាចូលរួមពិភាក្សាចែករំលែកទស្សនៈ និងផ្តល់នូវធាតុចូលជាគំនិតថ្មីៗលើលទ្ធផលការងារ កាលានុវត្តភាព និងបញ្ហាប្រឈមផ្សេងៗដែលយើងបានជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាចូលរួមរិះរកគ្រប់មធ្យោបាយ ដើម្បីកំណត់បណ្តាសកម្មភាពជាអាទិភាពឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព។ ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩ ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានផែនការនិងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបច្ចេកទេស និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេសនិងថវិកាសម្រាប់ដំណើរការរៀបចំគោលនយោបាយដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជាការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ការព្រោះស្រូវដោយឧបករណ៍ទំនើប ដោយប្រើកម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម…
-
បិទផ្សាយបញ្ជីបោះឆ្នោតដំបូង៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានបណ្តឹង២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន២៦បណ្តឹង ដែលសុទ្ធសឹងតែជាពាក្យបណ្ដឹងតវ៉ា ដោយឡែកនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយឡើយ។
-
ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ ជាកម្មវត្ថុសំខាន់ នៃដំណោះស្រាយចំពោះមុខ

សៀមរាប ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិនៃរាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានដំណើរការនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ គឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ដែលដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាអនុប្រធាននៃក្រុមការងារ ។
-
មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍«ការស្រាវជ្រាវលើការ អភិវឌ្ឍអ៊ិនធឺណិតក្នុងប្រទេសកម្ពុជា»ពិតជាផ្តល់ការរីកចម្រើនវិស័យឌីជីថលនៅកម្ពុជា

-
លោកជំទាវ ម៉ែន សំអន ផ្តល់អានុសាសន៍ ៦ចំណុច ដល់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់អនុវត្តការងារក្នុងឆ្នាំ ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុង សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (តាមប្រព័ន្ធ ZOOM) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
-
វេទិកាទេសចរណ៍អាស៊ាន ជាឱកាសផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព» និងប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ(មានវីដេអូ)

-
សម្ដេចតេជោ ណែនាំឲ្យអ្នកព័ត៌មានបញ្ចេញព័ត៌មានពិត មិនក្លែងបន្លំ និងបំផ្លាញ ចោលពួកឱកាសនិយម ជ្រកក្រោមស្លាកសារព័ត៌មាន

ភ្នំពេញ៖ វេទិកាជួបជុំជាមួយអ្នកកាសែតលើកទី៦ រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងអ្នកសារព័ត៌មាន នាឆ្នាំ២០២២នេះ មិនបានប្រារព្ធនោះទេ ដោយសារបញ្ហាកូវីដ ប៉ុន្តែទោះមិនបានជួបជុំ ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារជាច្រើនចំណុច ទៅកាន់អ្នកព័ត៌មានផងដែរ ដោយបានណែនាំ អ្នកសារព័ត៌មានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលរាជរដ្ឋាភិបាល កំពុងកំណែទម្រង់រដ្ឋ ដែលទាមទារឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេញព័ត៌មាន មិនកន្លែងបន្លំ ត្រូវ បន្ដបំផ្លាញចោលពួកឱកាសនិយម ជ្រកក្រោមស្លាកសារព័ត៌មាន។
-
អង់គ្លេស ប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងទន្ទឹងដល់ការពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស (មាវវីដេអូ)

-
បុរសជនជាតិអាមេរិកាំងម្នាក់ ចេញមុខការពារឯកឧត្តម ហ៊ុន ម៉ាណែត ហើយអះអាងថាសាលាបណ្ឌិតយោធា West Point គ្មានសញ្ញាបត្រ២ ដូចលោក សម រង្ស៊ី លើកឡើងឡើយ និងទាមទារឲ្យក្រុមហ៊ុន Facebook បិទផេករបស់មេបោកប្រាស់ម្នាក់នេះចំពោះការបំភ្លៃការពិត (មានវីដេអូ)

-
ប្រេសិតពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានបង្ហាញបំណងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិនៅ ប្រទេសមីយ៉ាន់ម៉ា ដោយសន្តិវិធី(មានវីដេអូ)
