-
សាលាមធ្យមបច្ចេកទេសប្រជុំត្រួតពិនិត្យនិងកែសម្រួលកម្មវិធីអប់រំវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌

ដីឥដ្ឋ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង ទេព វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងកែសម្រួលកម្មវិធីអប់រំវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ ដែលមានសមាភាពចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃសាលាមធ្យមបច្ចេកទេស នៅថ្ងៃ ទី១២ ខែ មករា ឆ្នាំ ២០២២ ។
-
បេសកជនពិសេសថ្មី របស់អង្គការសហប្រជាជាតិ ប្ដេជ្ញាធ្វើការជាមួយប្រធានអាស៊ាន ដើម្បីរួមចំណែកដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមូយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោកជំទាវ ណូលីន ហេយហ្សឺ (Noeleen Hayzer) បេសកជនពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានប្ដេជ្ញាចិត្តធ្វើការជាមួយប្រធានអាស៊ាន ដើម្បីរួមចំណែកដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ។
-
ស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង សម្រុកជួសជុលកែលំអឡើងវិញដើម្បីត្រៀមប្រកាសប្រធានយុវជនគណបក្សប្រជាជនខេត្តន

ខេត្តកំពង់ឆ្នាំង ៖ ស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមជាង មានទាំងឯកជន និងរដ្ឋ កំពុងសម្រុក ជួសជុលកែលម្អ សោភ័ណភាពឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ។ ការជួសជុលកែលម្អស្នាក់ការគណបក្សឡើងវិញនេះត្រូវបាន គណៈ កម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងឱ្យដឹងថា គឺឲ្យទាន់មុនថ្ងៃប្រកាស ប្រធានយុវជនគណបក្សប្រជាជនខេត្តក្នុងពេលដ៏ខ្លីខាងមុខនេះ ។
-
អប្សរាព្រឹកនេះ ១៣ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C2 ក្រសួងធនធានទឹក បញ្ជាក់ថា ចាប់ពីថ្ងៃទី១២-១៨ ខែមករា ឆ្នំា២០២២ អាកាសធាតុ ខេត្តក្នុងភូមិសាស្រ្តជួរភ្នំដងរែក និងខ្ពង់រាបឦសានចុះត្រជាក់ដល់១៥អង្សាសេ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប C7 រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្ឃឹមថា នៅក្នុងអាណត្តិរបស់លោកជំទាវឯកអគ្គរដ្ឋទូតថ្មីហ្វីលីពិនប្រចាំកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការរីកចំរើនថែមទៀត រួមទាំងសហប្រតិបត្តិការក្របខណ្ឌគ្រួសារអាស៊ានផងដែរ ៕…អានផ្ទាល់(ដោយ៖អ៊ិត រ៉ាវុធ) SB1 ក្រុមប្រឹក្សារាជធានី កោតសសើរ អាជ្ញាធររាជធានីភ្នំពេញ ក្នុងមួយឆ្នាំ២០២១ អនុវត្តការងារបានយ៉ាងល្អ ពិសេស បង្ការទប់ស្កាត់ កូវីដ-១៩ និងការរៀបចំសណ្តាប់ធ្នាប់ បែរចិញ្ចឹមត្រី ផ្ទះ បណ្តែតទឹក តាមដងទន្លេ ៕ …ឃ្លីប… (អត្ថបទ លោក ថេត វិចិត្រ + រូបភាព កាត់ត លោក ហេង សម្បត្តិ + សម្លេង អ្នកនាង រ័ត្ន ចរិយា) D2 …
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសង្ឃឹមថានៅក្នុងអាណត្តិរបស់លោកជំទាវឯកអគ្គរដ្ឋទូតថ្មីហ្វីលីពិនប្រចាំកម្ពុជានិងបន្តកិច្ចសហប្រតិបត្តិការរីកចំរើនថែមទៀតរួមទាំងសហប្រតិបត្តិការក្របខណ្ឌគ្រួសារអាស៊ានផងដែរ

-
ពលរដ្ឋនៅខេត្តសៀមរាប អាចរកប្រាក់ចំណូលពីការលក់មាន់អាំងដ៏ឆ្ងុយឆ្ងាញ់ ក្នុងមួយថ្ងៃៗ ពួកគាត់អាចទទួលកម្រៃ ចាប់ពី ២០ម៉ឺនរៀល រហូតដល់ ១លានរៀល

-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ៣.០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ។
-
ប្រជាពលរដ្ឋភ្ញាក់រលឹកស្ម័គ្រចិត្តចូលខ្លួនមកប្រគល់ដីជូនរដ្ឋវិញជា បន្តបន្ទាប់ ខណៈដែលខ្លួនចូលទៅអាស្រ័យផលក្នុងដីកម្មសិទ្ធិរបស់រដ្ឋ និងធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ បញ្ឈប់ការចូលទៅអាស្រ័យផលបន្តទៀត

ដីទ្រព្យរបស់រដ្ឋដែលមានផ្លង់រឹង នៅត្រង់ចំណុចទំនប់សំពច ដងឬស្សីស្លាប់ អូរបាត់មាន់ និងចំណុចចុងវាំង ស្ថិតនៅក្នុងក្រុងសំរោង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាង៧០០០ ហិចតា កន្លងមកត្រូវបានជនខិលខូចមួយចំនួនតូចបានចូលទៅឈូសឆាយ អាស្រ័យផល បានភ្ញាក់រលឹកស្មគ្រចិត្តចូលខ្លួនមកប្រគល់ដីជូនរដ្ឋវិញជាបន្តបន្ទាប់ និងធ្វើ កិច្ចសន្យាចំពោះមុខអាជ្ញាធរ និងសមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ បញ្ឈប់ចូលទៅអាស្រ័យ និងកាប់ឈូសឆាយហ៊ុមព័ទ្ធបន្តទៀត សុំរួចតែខ្លួននៅវិធានការផ្លូវច្បាប់។ បើកតាមការបញ្ជាក់ពីលោក អឹុម សៅរ៍រិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានអោយដឹងថា ប្រជាពលរដ្ឋ ឈ្មោះ យ៉េត ចំណង រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ បានភ្ញាក់រលឹកដោយខ្លួនឯងមកប្រគល់ដីជូនរដ្ឋវិញ ដែលខ្លួនបានចូលទៅកាន់កាប់ឈូសឆាយក្នុងដីស្ថានីយផ្សព្វផ្សាយនិងស្ថានីយស្តារព្រៃឈើ ជាដីកម្មសិទ្ធិរបស់រដ្ឋ ជូនរដ្ឋវិញ នៅទីតាំងកន្លែងដីតែម្តងនាថ្ងៃទី១២ ខែមករាឆ្នាំ២០២២។ លោក នាយខណ្ឌរដ្ឋបាលព្រៃឈើបាន បញ្ជាក់បន្តទៀតថា កន្លងមកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានផ្សព្វផ្សាយនិងធ្វើសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំអោយយល់ពីស្ថានភាពដីព្រៃឈើនៅក្នុងដីស្ថានីយផ្សព្វផ្សាយនិងស្ថានីយស្តារព្រៃឈើជាដីដែលបានចុះបញ្ជីរួចមានផ្លងរឹងរបស់រដ្ឋ មិនមាននរណាម្នាក់មានសិទ្ធិចាត់ចែងនិងអនុញ្ញាតិអោយទៅឈូសឆាយរុករានទន្ទ្រាននិងហ៊ុមព័ទ្ធដីកម្មសិទ្ធិរបស់រដ្ឋបានទេ។ លោក អ៊ឹម សៅរិទ្ធិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំអោយបាញ់បោកក្រុមជនឪកាសនិយម បន្តទៀតអោយសោះដើម្បីជៀសវាងឈានដល់ការអនុវត្តតាមផ្លូវច្បាប់សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់រាល់សកម្មភាពខុសនិងច្បាប់ជាបន្ទាន់។ លោក បានបញ្ជាក់ថា បើយោងទៅតាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើ មាត្រា ៩៧ ចំណុចទី៦ បានចែងយ៉ាងច្បាស់ថា…
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ១២-មករា-២០២២

-
សម្តេច ស ខេង ដកហូតមុខតំណែងវរសេនីយ៍ត្រី ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ មកជាមន្ត្រី និងបន្ថយស័ក្តិ១ថ្នាក់ ព្រោះល្មើសវិន័យកងកម្លាំងនគរបាលជាតិ
