-
អភិបាលរាជធានី ជំរុញឲ្យចៅសង្កាត់និងស្មៀនបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យចៅសង្កាត់និងស្មៀនធ្វើយ៉ាងណាបម្រើសេវាសាធារណៈនិងសេវាផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ។ ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយលោក ចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២២នេះនៅសាលារាជធានីភ្នំពេញ។
-
សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ចូលជួបរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីសុំអនុសាសន៍ និងគាំទ្របន្ថែមទៀតពីក្រសួង

ភ្នំពេញ៖ សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយស និងលោក លឹម តុង ប្រធានសមាគមក្នុងអណត្តិ បានដឹកនាំគណៈប្រតិភូរបស់សមាគមចូលជួបសម្តែងការគួរសម ណែនាំខ្លួន និងស្នើសុំការគាំទ្រពីក្រសួង ព្រមទាំងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ពាក់ព័ន្ធនឹងដំណើរការសកម្មភាពការងាររបស់ សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ នៅទីស្តីការក្រសួងការងារ។
-
តំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំការប្រគួតកីឡា ប៉េតង់ និងបាល់ទះ ដើម្បីចូលរួមអប អរសាទរទិវាជ័យជន្នះ៧មករា ខួបលើកទី៤៣ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០២២)

-
ពិធីចុះកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងអង្គការភ្លេនអន្តរជាតិ និងក្រុមហ៊ុនព្រិនស៏ហូលឌីងគ្រុប

រាជធានីភ្នំពេញ÷ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំចុះកិច្ចព្រមព្រៀង រវាងអង្គការភ្លេនអន្តរជាតិ និងក្រុមហ៊ុនព្រិនស៏គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការវិស័យអប់រំ ក្នុងការថែរក្សាអនាម័យដល់សិស្សានុសិស្ស និងយុវជន នៅក្នុងបរិបទកូវីដ-១៩ ដោយបានឧបត្ថម្ភនូវម៉ាស៊ីនវាស់កម្តៅ ស្វ័យប្រវត្តិចំនួន៩៩០គ្រឿង និងធុងលាងសម្អាត ដៃចំនួន១៩៨គ្រឿង ដល់គ្រឹះស្ថានសិក្សាសាធារណៈទាំង៩៩នៅក្នុងខេត្តព្រះសីហនុ ដោយមួយសាលាទទួលបាននូវម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន១០គ្រឿង និងធុងលាងដៃហាស់ដឺអូកែច្នៃចំនួន២គ្រឿង។
-
ឯកឧត្តម អ៊ាង សុផល្លែត ជម្រុញលើកទឹកចិត្តដល់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ខិតខំរៀបចំកែលម្អសោភណ្ឌភាព សណ្តាប់ធ្នាប់ និងដាំដើមឈើបន្ថែមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជម្រុញលើកទឹកចិត្តដល់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ខិតខំរៀបចំកែលម្អសោភណ្ឌភាព សណ្តាប់ធ្នាប់ និងដាំដើមឈើបន្ថែមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ ។
-
លទ្ធផលនៃការបើកសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២

-
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជា សហការគ្នាផ្តល់បរិក្ខារលាងដៃដល់សាលារៀននៅក្នុងខេត្តព្រះសីហនុ ដើម្បីធានាឱ្យការត្រលប់ទៅថ្នាក់រៀនវិញប្រកបដោយសុវត្ថិភាព

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍនិងមនុស្សធម៌មួយដែលចូលរួមលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ។
-
ឯកឧត្តម ងួន ស្រេង អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសមន្ត្រីទើបចូលក្របខ័ណ្ឌថ្មី មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការសុីវិលក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

នៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសបេក្ខជនទទួលបានជ័យលាភីចូលក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការសុីវិលក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ នៅថ្ងៃ ទី៥ខែមករា ឆ្នាំ២០២២ ។
-
អប្សរាព្រឹកនេះ ០៦ មករា ២០២២

-
សម្តេចតេជោ ហ៊ុន សែន ស្នើសុំគូសង្សារ គូស្វាមីភរិយា កុំហែកហួរគ្នាតាម Facebook
