-
ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន បង្កើនជីវភាពគ្រួសារជាមួយមុខរបរផលិតត្រីឆ្អើរ

ខេត្តកំពង់ធំ៖នៅរដូវធ្លាក់ខ្យល់ ទឹកស្រក ត្រីចាប់ផ្តើមសម្បូរ ប្រជាពលរដ្ឋនៅសហគមន៍ទួលនាងសាវផ្លូវលួង ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លើដងស្ទឹងសែនបាន នាំគ្នាទៅរកត្រីតាមរយៈឧបរណ៍ប្រពៃណី ដូចជាដាក់មង បង់សំណាញ់ ជាដើម ដើម្បីផលិតជាត្រីឆ្អើរ។ មុខរបរនេះ បានបន្តតាំងតែដូនតាមក ហើយបានបង្កើនជីវភាពប្រជាជននៅក្នុងតំបន់មកដល់ពេលបច្ចុប្បន្ន។ ប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្តាយនេះ ប្រកបការងារចំបងគឺកសិកម្ម និងនេសាទសម្រាប់ចិញ្ចឹមជីវភាពនិងលក់ទៅទីផ្សារ។ ដោយឡែកមុខរបរធ្វើត្រីឆ្អើរ ជាលក្ខណៈគ្រួសារ បានចូលរួមចំណូលបន្ថែមទៀតតាមលទ្ធភាពគ្រួសារនីមួយៗ។សមាជិកគ្រួសារសហគមន៍ទួលនាងសាវផ្លូវលួង រស់នៅដាច់ៗគ្នាតាមដងស្ទឹងសែនជាប់បឹងទន្លេសាប ។ ក្នុងរដូវនេះ ពួកគាត់ភាគច្រើនកំពុងមមាញឹកក្នុងការដាក់មងយកត្រី អ្នកខ្លះកំពុងធ្វើត្រី ខ្លះដោតត្រីចូលចង្កាក់ និងខ្លះទៀតកំពុងឆ្អើរត្រី។ អ្នកស្រី ផឹម ផល សមជិកមួយរូបនៃសហគមន៍ទួលនាងសាវផ្លូវលួង បានបញ្ជាក់ថា ត្រីដែលយកមកធ្វើត្រីឆ្អើរនេះមានប្រភេទ ត្រីរៀល ត្រីកែស ត្រីចង្វារ ត្រីក្លាំងហាយ ត្រីកញ្ចុះ ត្រីត្រឱន ត្រីកន្ទុយក្រហម និងត្រីលិញជាដើម។ គ្រួសារអ្នកស្រី បានទៅរាយមងចាប់បានតាមដងស្ទឹងសែន និងមានមួយចំនួនទៀត បានទិញពីអ្នកភូមិ ដើម្បីផលិតជាត្រីឆ្អើរសម្រាប់លក់ចេញទៅកាន់ទីផ្សារនានា។ ស្ត្រីដែលប្រកបរបរធ្វើត្រីឆ្អើរលក់មិនតិចជាង២០ឆ្នាំមកហើយរូបនេះបានដឹងថាបច្ចុប្បន្ននេះ ត្រីឆ្អើរដែលអ្នកស្រីធ្វើបានក្នុង១ថ្ងៃៗចាប់ពី២០គីឡូក្រាមទៅជាង១០០គីឡូក្រាម គឺទៅតាមថ្ងៃណាដែលមានត្រីតិចឬច្រើន។ ក្រៅពីធ្វើត្រីឆ្អើរគាត់ក៏ធ្វើប្រហុក ផ្អក និងត្រីងៀតសម្រាប់ទុកលក់ផងដែរ។សម្រាប់ត្រីឆ្អើរជាត្រីចង្វារមូល អាចលក់បានមួយចង្កាក់…
-
អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព ទូទាំងខេត្ត ខិតខំរៀបចំកែលម្អសោភណ្ឌភាព សណ្តាប់ធ្នាប់ និងដាំដើមឈើដែលមានប្រយោជន៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ

-
ក្រសួងសុខាភិបាល ៖ អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសជាផ្លូវការ ដោយបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត។ នេះបើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើក ទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវ ប្រធាន គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ជ្រាបថា ករណីជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរក ឃើញថា ជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវ អាកាស។ ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្តាលឱ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាព ឆ្លងលឿន។ ដូច្នេះ…
-
ទោះជាប្រឈមមុខ និងគ្រោះថ្នាក់ខ្លះៗ ដោយសារតោងឡើងទៅលើកំពូលខ្ពស់ៗ នៃប្រាណប្រាសាទដើម្បីកាត់សម្អាតរុក្ខជាតិ តែក្រុមការងារអប្សរា នៅតែខិតខំធ្វើចៀសវាងរុក្ខជាតិទាំងនោះ បង្ករហានិភ័យដល់ប្រាសាទ

ក្រុមការងារកាត់សម្អាតរុក្ខជាតិ លើប្រាសាទក្នុងតំបន់អង្គរ តែងតែចុះកាត់សម្អាតរុក្ខជាតិតូច ធំ ជាប្រចាំថ្ងៃ ទៅតាមផែនការគ្រោងទុកប្រចាំខែ ដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែង ។ លោក ងិន ធី អ្នកគ្រប់គ្រងក្រុមការងារកាត់សម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ថា ក្នុងចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ មានរុក្ខជាតិប្រភេទធំៗមួយចំនួន ដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំង ឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះ ងាយនឹងដុះលូតលាស់លឿន ដែលធ្វើឲ្យក្រុមការងារត្រូវយកចិត្តទុកដាក់ ក្នុងការកាត់សម្អាតជាប្រចាំ ។ ពោលគឺក្នុងរយៈពេល១ខែកន្លះ ឬ២ខែ ត្រូវមកកាត់សម្អាតម្តង មិនដូចរុក្ខជាតិប្រភេទស្មៅឡើយ ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភណភាព របស់ប្រាសាទ និងចៀសវាងធ្វើឲ្យថ្មប្រាសាទក្រៀកឬរលុះ នៅពេលរុក្ខជាតិដុះកាន់តែធំ។ លោកបានពន្យល់ថា មូលហេតុដែលនាំឲ្យរុក្ខជាតិទាំងនោះ មកដុះនៅលើប្រាសាទបាន ដោយសារកត្តាខ្យល់បក់នាំគ្រាប់មកទើរលើល្បាក់ថ្ម និងសត្វស្លាបតែងតែពាំគ្រាប់រុក្ខជាតិ មកធ្វើជាចំណីអាហារជាប្រចាំ ។ លោកបន្តទៀតថា កិច្ចការទាំងអស់នេះ ក្រុមការងារតែងតែយកចិត្តទុកដាក់សម្អាតជាប្រចាំ…
-
អភិបាលខេត្តបាត់ដំបង បន្តណែនាំឲ្យអាជ្ញាធរស្រុក-ឃុំ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តចុះជម្រុញផ្តល់នូវការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឲ្យបានគ្រប់ៗគ្នានិងចាក់ឲ្យបានគ្រប់ដូសតាមការកំណត់ របស់ក្រសួង

-
ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី កម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើស

-
ព្រះសង្ឃ ៤៣ អង្គ យុវជន និងប្រជាពលរដ្ឋជាច្រើននឹងជួបជុំគ្នានាល្ងាចថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីធ្វើសមាធិផ្សាយមេត្តាធម៌ សុំសេចក្តីសុខ ការចងចាំ និងឧទ្ទិសកុសល

-
ឯកឧត្តម វេង សាខុន ៖ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ សម្រេចបានក្នុងឆ្នាំ២០២១ ក្នុងនោះគឺវិធានការទប់ស្កាត់ការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ តាមរយ:យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងទូលំ ទូលាយ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ

ការថ្លែងគូសបញ្ជាក់របស់ឯកឧត្តម ធ្វើឡើងនៅទីស្នាក់ការបក្សស្រុកកំពង់សៀម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្នុងពិធីប្រារព្វសន្និបាតគណ: កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល ។ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានជម្រាបជូនអង្គ សន្និបាតជ្រាបជាបន្តបន្ទាប់អំពីសមិទ្ធផលដែលរាជរដ្ឋាភិ បាលក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន សម្រេចបានក្នុងឆ្នាំ២០២១ ក្នុងនោះគឺវិធានការទប់ស្កាត់ការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ តាមរយ:យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងទូលំ ទូលាយ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ។ ហើយកាលពីថ្ងៃទី១៨ ខែឆ្នូ កន្លងមក វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូត វិសាមញ្ញពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និង ពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN-Para Games ឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២២ នេះ…
-
ឯកឧត្ដម ជា ប៊ុនហេង ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់អត្តពលិកកីឡាទូកសមាគមកីឡាក្រសួងមហាផ្ទៃដែលឈ្នះជ័យលាភីជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម

-
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បញ្ជាបការផ្សព្វផ្សាយដល់មន្រ្តីមការិល័យកីឡា និងគ្រូៗនៅតាមសាលារៀនខេត្តសៀមរាប
