-
ឯកសារចំនួន ០៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម

-
លោកជំទាវម៉ែន សំអនអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងកិច្ចការនារីប្រកបដោយភាពរលូន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារកិច្ចការនារីឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារីនៅ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សណ្ឋាគារភ្នំពេញ ។
-
សម្ដេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចអគ្គមហាសនេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព ខណៈឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។
-
សាកលវិទ្យាល័យចំនួន ១០ ផ្ដល់វគ្គបណ្តុះបណ្តាលផ្នែកសហគ្រិនភាពបច្ចេកវិទ្យាច្នៃប្រឌិតតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Smart Axiata និង Impact Hub

-
វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំឆ្លងរបាយការណ៍វាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២១

ដីឥដ្ឋ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សុខ ច័ន្ទរិទ្ធី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំឆ្លងរបាយការវាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១ របស់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នាយការិយាល័យ និងមន្ត្រីជាច្រើនរូប។
-
រដ្ឋមន្ត្រីក្រសួងការងារ៖ ដើម្បីចូលរួមការកែលំអរថយន្តដឹកកម្មករនិយោជិត ឲ្យកាន់តែមានប្រសិទ្ធភាព គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវបង្កើននូវកិច្ចសហការតាមគ្រប់រូបភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ សិក្ខាសាលាថ្នាក់ជាតិ ស្តីពី “លទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតប្រភេទរថយន្តដឹកទំនិញ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង” ដែលបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា សិក្ខាសាលារយៈពេលពេញមួយថ្ងៃនេះ
-
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនូនបីដែលស្នើឡើងដោយ រាជរដ្ឋាភិបាល មកពិនិត្យសិក្សា

សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលរាជរដ្ឋាភិបាលស្នើសូមការអនុម័តពីរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។
-
វេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «សេដ្ឋកិច្ចមូលដ្ឋានជាគ្រឹះនៃការអភិរក្សធនធានធម្មជាតិ»

«ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលឈរលើមូលដ្ឋាននិរន្តរភាពបរិស្ថាន ការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាសហគមន៍មូលដ្ឋាន និងការបែងចែកផលសេដ្ឋកិច្ចប្រកបដោយសមធម៌ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
-
ប្រធានរដ្ឋវៀតណាម បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ

-
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល អញ្ជើញទទួលជួបប្រជុំពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
