-
កិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ ប្រមូលពាក្យបច្ចេកសព្ទសម្រាប់ការងារអប់រំ និងការស្រាវជ្រាវក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

-
សម្តេចតេជោ នឹងអញ្ជើញសម្ពោធអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពស់១២០ម៉ែត្រ នៅព្រឹកថ្ងៃ២៣ ធ្នូ ស្អែកនេះ

ភ្នំពេញ៖ អគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពស់១២០ម៉ែត្រ និងមានចំនួន ៣៥ជាន់ មានទីតាំងស្ថិតលើដងផ្លូវមហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ នាកណ្តាលរាជធានីភ្នំពេញ នឹងត្រូវសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃ២៣ ធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
-
សង្គមស៊ីវិលចិនបានផ្តល់សម្ភារៈបរិក្ខាការិយាល័យមួយចំនួនសរុបជាទឹកប្រាក់៤៦៣៥០០០រៀលផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកបរកែវ

រតនគិរី៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកបរកែវ មានរៀបចំកម្មវិធីប្រគល់-ទទួលសម្ភារៈការិយាល័យមួយចំនួនរួមមានម៉ាស៊ីនបាញ់សម្លាប់មេរោគCovid-19ខ្នាតធំចំនួន១ ធុងថ្នាំសម្លាប់មេរោគCovid-19ចំណុះ៣០លីត្រ ម៉ាស៊ីនPrinterចំនួន១ និងធុងទឹកស្អាតចំណុះ៣០០លីត្រចំនួន២ ដោយសរុបជាទឹកប្រាក់ចំនួន៤៦៣៥០០០រៀល។ ក្នុងនាមលោកអនុបណ្ឌិតវេជ្ជបណ្ឌិត ប៉ាន់ សារ៉ន ប្រធានមន្ទីរពេទ្យបង្អែកបរកែវ លោកវេជ្ជបណ្ឌិត សុខា ដារ៉ាពិសិដ្ឋ ប្រធានផ្នែកបច្ចេកទេស បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរចំពោះលោក LUO ZHI ប្រធានអង្គការYUNDIដែលតែងបានកៀងគរនូវសប្បុរសជនចិននានាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍរបស់មន្ទីរពេទ្យបង្អែកបរកែវ។ លោកវេជ្ជបណ្ឌិតក៏បានរំលេចផងដែរពីបេសកកម្មការងារជាច្រើនដែលមន្ទីរពេទ្យបង្អែកបរកែវបានសហការជាមួយអង្គការYUNDI ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជានិងមន្ទីរពេទ្យFuwaiខេត្តយូណាន ក្នុងការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតរបស់កុមារកម្ពុជាដែលមានអាយុក្រោម១៤ឆ្នាំដោយឥតគិតថ្លៃ ជាពិសេសកុមារដែលរស់នៅក្នុងខេត្តរតនគិរី។ ក្នុងនាមលោក LUO ZHI ប្រធានអង្គការYUNDI លោកបណ្ឌិត ជា មុនីឫទ្ធិ បានបង្ហាញនូវឆន្ទៈនិងវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យបង្អែកបរកែវ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរក្នុងការចាត់បញ្ជូនក្រុមគ្រូពេទ្យប្រកបដោយជំនាញវិជ្ជាជីវៈមកចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្តក្នុងការជួយពិនិត្យរករោគវិនិច្ឆ័យដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត និងបានចូលរួមសម្របសម្រួលនិងជូនកុមារដែលមានជំងឺបេះដូងពីកំណើតទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន។ លោកបណ្ឌិត ជា មុនីឫទ្ធិ តំណាងអង្គការYUNDI បានបង្ហាញនូវឆន្ទៈក្នុងការចូលរួមជាមួយមន្ទីរពេទ្យបង្អែកបរកែវក្នុងការធ្វើទំនើបកម្មការិយាល័យ និងការទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺCovid-19 ដើម្បីចូលរួមបំពេញតាមតម្រូវការជាក់ស្តែងនៅក្នុងមន្ទីរពេទ្យបង្អែកបរកែវ។ លោកក៏បានរំលេចពីបេសកកម្មការងារនៅក្នុងជំហានបន្ទាប់ជាមួយមន្ទីរពេទ្យបង្អែកបរកែវ ជាពិសេសជាមួយក្រុមការងារដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សុខា ដារ៉ាពិសិដ្ឋ ក្នុងការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម និងបេះដូងសម្រាប់ប្រជាជនកម្ពុជាដែលមានអាយុលើសពី៣៥ឆ្នាំ។
-
អភិបាលខេត្តបាត់ដំបង បានធ្វើការព្រមានជាថ្មីដល់អ្នកដែលបានបំផ្លាញទន្ទ្រានដីព្រៃលិចទឹកដែលមកដល់ពេលនេះមិនព្រមចេញសារភាពប្រគល់ដីជូនរដ្ឋវិញ និងចាត់វិធានការផ្លូវច្បាប់ ( មានវីដេអូ )

-
ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជាប្រទេសម្ចាស់ជំនួយមួយរបស់សាលាក្តីខ្មែរក្រហម

-
លទ្ធផលមួយចំនួននៃការប្រជុំដោះស្រាយវិវាទការងាររបស់កម្មករនយោជិក ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធី

-
នគរបាលសណ្តាប់ធ្នាប់បន្តអនុវត្តផាកពិន័យចំពោះអាជីវករនិងប្រជាពលរដ្ឋដែលនៅបំពានល្មើសនិងការហាមឃាត់របស់សមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ២៧១ក្នុងខណ្ឌមានជ័យដោយបានចាប់ឃាត់ម៉ូតូ០៩គ្រឿងនិងរ៉ឺម៉កម៉ូតូ ឧបករណ៍សម្ភារៈមួយចំនួនទៀត

-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មី រដ្ឋសភា ដែលជាជំនួយរដ្ឋាភិបាលវៀតណាម

-
ប្រធានាធិបតីវៀតណាម ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

-
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតី ពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ ឯកឧត្តម ង្វៀន សួនហ្វ៊ុក (NGUYEN XUAN PHUC) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នៅខាងមុខព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតី ពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ ឯកឧត្តម ង្វៀន សួនហ្វ៊ុក (NGUYEN XUAN PHUC) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នៅខាងមុខព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។