-
កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្តសាំងយ៉ុងមួយគ្រឿង ដឹកជញ្ជូនឈើពេញប្រៀប សង្ស័យដឹកចេញពីខេត្តព្រះវិហារ

-
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានវាយតម្លៃខ្ពស់ដោយក្រសួងទាំងពីរបានសហការគ្នាលើវិស័យអភិវឌ្ឍធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលក្នុងការប្រឆាំងបទល្មើសតាមព្រំដែននៃប្រទេសទាំងពីរ

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា បច្ចុប្បន្ននេះមាន ក្រុមហ៊ុនឯកជន វៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារ ដាំ ដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជា ប្រកបដោយ គុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាម ក៏ជាទីផ្សារដ៏ធំ មួយសម្រាប់កម្ពុជានាំចេញកសិផល

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរលើកិច្ចសហប្រតិបត្តិការលើការងារបច្ចេកទេសរវាងក្រសួងទាំងពីរ លើអនុវិស័យកសិកម្មពាក់ព័ន្ធនឹងអនាម័យ ភូតគាមអនាម័យ (SPS) ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់ ក្នុងអនុវិស័យព្រៃឈើ ការទប់ស្កាត់ចរាចរសត្វ ជំងឺឆ្លងសត្វ និងចត្តាឡីស័កសត្វ ការងារសហប្រតិបត្តិលើការងារកៅស៊ូ និងគម្រោងឧបត្ថម្ភគាំទ្របច្ចេកទេសនៃការធ្វើវារីវប្បកម្មនៃអនុវិស័យជលផល។ ឯកឧត្តម វេង សាខុន ថ្លែងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនវៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជា ប្រកបដោយគុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាម ក៏ជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជានាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។ ឯកឧត្តមបញ្ជាក់ថា បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងជាពិសេសបានចូលរួមបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា។ ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមនាពេលនេះ…
-
ឯកឧត្តម វេង សាខុន ៖ “គោលនយោបាយធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលទី២២ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ មកពីក្រសួង សេដ្ឋកិច្ច និងហិរញញវត្ថុ ក្រសួងអប់រំ ក្រសួងប្រៃសណីយ៍ ក្រសួងមុខងារសាធារណ: ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវ: រួមនឹងស្ថាប័នជាតិ និងអន្តរជាតិជាច្រើនចូលរួមផងដែរ ។ បន្ទាប់ពីលោកទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបរួចមក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគណៈកម្មការប្រឹក្សាយោបល់សម្រាប់រៀបចំ”គោលនយោបាយធនធានមនុស្ស” និងការចូលរួមសហការពីបណ្តាអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងសហភាពអឺរ៉ុបជួយរៀប ចំចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដែលជាយន្តការស្នូលក្នុងការគាំទ្រដល់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០២០-២០៣០ ដើម្បីធានាឱ្យបាននូវទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិ ធម៌។ លើសពីនេះ ការដាក់ឱ្យដំណើរការជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម…
-
កិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB)

-
គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ

-
ឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» នឹងចាប់ផ្ដើមចែកចាយ នៅថ្ងៃស្អែកនេះ, ១កំប៉ុង តម្លៃ ៥៥ដុល្លារ

ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចែកចាយ ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០មីលីក្រាម) ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍
-
ជីថលូបនីយកម្មមានសារៈសំខាន់សម្រាប់ការបន្តសកម្មភាពអាជីវកម្មនៅកម្ពុជា អំឡុងវិបត្ដិកូវីដ-១៩

ភ្នំពេញ៖ សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSME) ជិតពាក់កណ្ដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់មុខងារឌីជីថលសម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុនមានសកម្មភាពអាជីវកម្មតាមអនឡាញរបស់កម្ពុជាភាគច្រើន មើលឃើញមុខងារទាំងនេះថាមានគុណតម្លៃដ៏សំខាន់ក្នុងដំណើរការអាជីវកម្មរបស់ពួកគេក្នុងអំឡុងវិបត្ដិកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមហ៊ុន Meta។
-
រដ្ឋមន្ត្រីក្រសួងការងារបង្ហាញការគាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកជញ្ជូនកម្មករនិយោជិតពីប្រភេទរថយន្តដឹកទំនិញមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង នៅថ្ងៃទី២១ ខែធ្នូនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការគាំទ្រ និងជំរុញឱ្យមាន ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា។
-
រយៈពេល ១១ខែ ឆ្នាំ២០២១ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ
