-
ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២

-
លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា ក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈសារនាថពោធិ៍រាជ នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

-
សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវមុី

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រមវិបស្សនាធុរៈពោធិរាជ ដែលចំណាយថវិកាសាងសង់អស់ ជាង៦៣០លានរៀល

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភាក្នុងអាស្រមវិបស្សនាធុរៈ ពោធិរាជ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ លោកជំទាវបានបន្តទៀតថា សាលាធម្មសភាមួយខ្នងដែលត្រូវប្រារព្ធពិធីសម្ពោធ នាពេលនេះត្រូវបានកសាងឡើងក្រោម កម្លាំងសទ្ធាជ្រះថ្លារបស់លោកជំទាវ ឈរ ណារី ត្រាំអ៊ីវតឹកព្រមទាំងពុទ្ធបរិស័ទ និង សប្បុរសជនជិតឆ្ងាយដោយ ចំណាយ ថវិកាអស់ជាង ៦៣០លានរៀល ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅប្រគេនព្រះសង្ឃ និងជូនចំពោះ គណៈកម្មការអាចារ្យ ធាស្រមវិបស្សនាធុរៈ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានដឹកនាំការកសាង…
-
ឯកឧត្តមម៉ៅ ធនិនបញ្ចប់បញ្ហានិងក្តីរបារម្ភរបស់ប្រជានេសាទនៅខេត្តកំពត

-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ 1 ធ្នូ 2021

-
ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់ឡេដ៏ល្បីឧញ៉ា អ៊ាន សៀវមុី បន្លំធ្វើជាសមត្ថកិច្ច ចុះអនុវន្តសាលដីការយកគ្រឿងអលង្ការ និងលុយសរុបជាច្រើនលានដុល្លារ

-
ប្រមុខការទួតកម្ពុជា-វៀតណាម នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ច សហ ប្រតិបត្តិការសេដ្ឋ កិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

-
ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ថា ប្រសិនបើប្រទេសយើង មិនមានសន្តិភាព ស្ថេរភាពទេ យើងមិនមានឱកាសអភិវឌ្ឍន៍ កសាងជាតិបានទេ

«ប្រសិនបើប្រទេសយើង មិនមានសន្តិភាព ស្ថេរភាពទេ យើងមិនអាចមានឱកាសអភិវឌ្ឍន៍ កសាងជាតិឱ្យរីកចម្រើនជឿនលឿនឆាប់រហ័សដូចបច្ចុប្បន្នទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះស៊ីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មី ចំនួន១៨៣នាក់ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ឯកឧត្តម បានរម្លឹកឱ្យសមាជិកចូលរួមដឹងថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំមកនេះ ប្រទេសកម្ពុជា មិនធ្លាប់មានសុខសន្តិភាពពេលលេញដូចសម័យតេជោសែននេះទេ។ កម្ពុជាបានឆ្លងកាត់ជម្លោះផ្ទៃក្នុង និងសង្គ្រាមជាច្រើនសម័យ ជាពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនាំឱ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ របបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ កម្ពុជាត្រូវចាប់ផ្តើមកសាងប្រទេសពីចំណុចសូន្យ និងបានដៃទទេ ហើយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ទម្រាំរកបានសុខសន្តិភាពពេញលេញដូចបច្ចុប្បន្ន។ ឯកឧត្តម សាយ សំអាល់ ថ្លែងបន្តថា ជាក់ស្តែងថ្ងៃ១៨ធ្នូនេះ ជាមោទកភាព និងជាទំព័រប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានមួយដ៏អស្ចារ្យ គឺ «ពហុកីឡដ្ឋានជាតិមរតកតេជោ»។ ឯកឧត្តមបានគូសបញ្ជាក់ឱ្យដឹងថា តាំងពីឆ្នាំ១៩៧៩មក មានតែពេលនេះទេ ដែលកម្ពុជាមានមជ្ឈមណ្ឌលកីឡា ដែលមានទីកន្លែងស្នាក់នៅ និងហ្វឹកហាត់ស្តង់ដារមួយ ឱ្យកីឡាករហ្វឹកហាត់ត្រឹមត្រូវ ជាពិសេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម…
-
ឯកឧត្តម សាយ សំអាល់៖ ចំនួនអ្នកចាក់វ៉ាក់សាំងច្រើនលើសលប់ ជាការបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា

«ចំនួនអ្នកចាក់វ៉ាក់សាំងច្រើនលើសលប់ គឺជាការបង្ហាញឱ្យឃើថា ប្រជាជនកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើវ៉ាក់សាំង»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងបញ្ចូលសមាជិកថ្មីរបស់គណបក្ស ដែលមកពីសង្កាត់លេខ១ និងលេខ៣ នៃក្រុង- ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងទៀតថា មានតែកម្ពុជាមួយប៉ុណ្ណោះ ដែលបានផ្តល់កិច្ចគាំពារដល់សុខុមាលភាពរបស់ប្រជាជនយ៉ាងយកចិត្តទុកដាក់ ដោយអនុវត្តគោលនយោបាយស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង៣ដូស ដោយឥតគិតថ្លៃ និងផ្តល់ជាថវិកាឧបត្ថម្ភគ្រួសារអ្នកជំងឺមរណភាពដោយជំងឺកូវីដ-១៩ ទៀតផង។ ជាមួយនឹងជោគជ័យនៃការទប់ស្កាត់បង្ការការពារជំងឺកូវីដ-១៩ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យើងក៏បានបើកប្រទេសឡើងវិញផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារក៏បានលើកឡើងពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជនកម្ពុជាក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ៣៧ ខ្សែ រួមនឹងអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ដោយតែកត្តាសុខសន្តិភាពពេញលេញ បានអនុញ្ញាតឱ្យកម្ពុជាមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងនិងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។ ឯកឧត្តម បានកោតសរសើរ…