-
ឯកឧត្តម សាយ សំអាល់៖ ចំនួនអ្នកចាក់វ៉ាក់សាំងច្រើនលើសលប់ បង្ហាញថា ប្រជាជនកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា

-
លោកជំទាវ ម៉ែន សំអន សម្ពោធអគារសិក្សានៅសាលាបឋមសិក្សាអំពួច តម្លៃជាង១៣ម៉ឺនដុល្លារ និងអំពាវនាវពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងសមិទ្ធិផលរបស់សមាគមនារីខេត្តពោធិ៍សាត់

-
សកម្មជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុទទួលការបណ្តុះបណ្តាលពីការគ្រប់គ្រងព័ត៌មាននិងប្រតិកម្មឆ្លើយតបទាន់ពេលវេលា

-
ក្រសួងការងារ អំពាវនាវឲ្យកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលផ្អាកការធ្វើកូដកម្ម ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

-
សកម្មភាពបោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាកាលពីចុងសប្តាហ៍ថ្ងៃសៅរិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២១នេះ

-
ពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សា ក្រោមប្រធានបទ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្វាយគ្រឿងសក្ការៈ ជូនលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រជារាស្រ្តខ្មែរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំថ្វាយគ្រឿងសក្ការៈ ជូនលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន នៅខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។
-
កាកបាទក្រហមកម្ពុជា សម្ភោធដាក់ឲ្យប្រើប្រាស់នូវសម្ភារៈអនាម័យទឹកស្អាត (អណ្តូងទឹកស្អាត ៨កន្លែង និងស្ថានីយ៍លាងសម្អាតដៃ ២១កន្លែងក្នុងសាលា) នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព និងឯកឧត្តម សុខ ភា អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវសម្ភារៈអនាម័យទឹកស្អាត ដែលមាន អណ្តូងដោយបំពាក់ម៉ូទ័របូមទឹក និងធុងស្តុកធ្វើពីផ្លាស្ទីកចំណុះ ២,០០០លីត្រ ចំនួន ៨កន្លែង និងស្ថានីយ៍លាងសម្អាតដៃ ២១កន្លែង ស្ថិតនៅក្នុងសាលារៀន២១ក្នុងចំណោមសាលា២៦ក្នុងស្រុកឱរ៉ាល់ ដែលមានអ្នកទទួលផលសរុបចំនួន៦,៨៤២នាក់ ព្រមទាំងមានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកឱរ៉ាល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ១៥៣នាក់។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាស្ទឹងឃ្លៀច ភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។
-
ឯកឧត្តម សាយ សំអាល់៖ ប្រសិនបើប្រទេសយើង មិនមានសន្តិភាព ស្ថេរភាពទេ យើងមិនមានឱកាសអភិវឌ្ឍន៍ កសាងជាតិបានទេ

ព្រះសីហនុ ៖ «ប្រសិនបើប្រទេសយើង មិនមានសន្តិភាព ស្ថេរភាពទេ យើងមិនអាចមានឱកាសអភិវឌ្ឍន៍ កសាងជាតិឱ្យរីកចម្រើនជឿនលឿនឆាប់រហ័សដូចបច្ចុប្បន្នទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះស៊ីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនឃុំអូរឧកញ៉ាហេង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។
-
ធុងទឹកស្អាតចំនួន២០ត្រូវបានប្រគល់ជូនទីតាំងសាធារណៈចំនួន១៦កន្លែងនៅក្នុងខេត្តចំនួន៤ (សៀមរាប កណ្តាល រតនគិរី និង ពោធិ៍សាត់)
