Category: ព័ត៌មានជាតិ

  • កិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ ចងក្រងរៀបចំសមិទ្ធផលការងាររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជារហូតមកដល់បច្ចុប្បន្ន

    កិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ ចងក្រងរៀបចំសមិទ្ធផលការងាររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជារហូតមកដល់បច្ចុប្បន្ន

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កុសល ភិរម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ ចងក្រងរៀបចំសមិទ្ធផលការងាររបស់អគ្គនាយកដ្ឋានភស្តុភារ

  • រដ្ឋមន្ត្រីក្រសួងការងារ ណែនាំភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ក្នុងការដោះស្រាយវិវាទការងារ សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលទាក់ទាញការវិនិយោគ

    រដ្ឋមន្ត្រីក្រសួងការងារ ណែនាំភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ក្នុងការដោះស្រាយវិវាទការងារ សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលទាក់ទាញការវិនិយោគ

    (ភ្នំពេញ)៖ ថ្លែងបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំ ពីបញ្ហាប្រឈមដែលបាននិងកំពុងជួបប្រទះក្នុងការដោះស្រាយវិវាទការងាររួម ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សូមធ្វើការពិចារណាដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន និងដើម្បីផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលក្នុងការទាក់ ទាញការវិនិយោគ។  វេទិកានេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ក្នុងចំនួនកំណត់ ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល  និងបើកឱ្យមានការចូលរួមតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីតំណាងអង្គការ ILO តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មនិយោជិត និងតំណាងអ្នកបញ្ជាទិញអន្តរជាតិ។ វេទិកាត្រីភាគីនេះ គឺជាឱកាសដ៏សំខាន់ក្នុងការពិនិត្យឡើងវិញនូវសមិទ្ធផលការងារនិងបញ្ហាប្រឈមនានានៅក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអនុវត្តយន្តការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្រនូវយន្តការនេះ គឺជាកត្តាដែលមិនអាចខ្វះបានដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ, ធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, លើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត, និងធានាបាននូវនិរន្តភាពអាជីវកម្ម-ពាណិជ្ជកម្ម ព្រមទាំងទាក់ទាញការវិនិយោគនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា ផ្អែកលើភាពជោគជ័យ បទពិសោធន៍ និងបញ្ហាប្រឈមនានាក្នុងការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គ្រប់ភាគីបន្តផ្តល់ទំនុកចិត្តដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទបុគ្គលដូចមានកំណត់ក្នុងមាត្រា៣០០ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ឆ្នាំ២០២១នេះ។…

  • ញៀន​ជាង​១៤០០ ​គីឡូ ត្រូវបានកម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទ​ល្មើស​​គ្រឿង​ញៀន បង្រ្កាបជា​ទ្រង់ទ្រាយ​ធំ​ ​ក្នុង​ក្រុមហ៊ុន (​ហ្វា​ម​អេ​ស៊ា​ង​.​ក​) រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែង ស្ថិត​ក្នុងខេត្ត​កំពង់ស្ពឺ

    ញៀន​ជាង​១៤០០ ​គីឡូ ត្រូវបានកម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទ​ល្មើស​​គ្រឿង​ញៀន បង្រ្កាបជា​ទ្រង់ទ្រាយ​ធំ​ ​ក្នុង​ក្រុមហ៊ុន (​ហ្វា​ម​អេ​ស៊ា​ង​.​ក​) រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែង ស្ថិត​ក្នុងខេត្ត​កំពង់ស្ពឺ

    កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១​ បាន​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ ប្រតិបត្តិការ​បង្ក្រាប​ករណី​កែ​ច្នៃ​គ្រឿង​.​ញៀន​ជា​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន ​ក្នុង​ក្រុមហ៊ុន (​ហ្វា​ម​អេ​ស៊ា​ង​.​ក​) រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។   ក្នុងនោះក៏មានការ​ប៉ះទង្គិច​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ខណៈ​ឈ្មួញ​គ្រឿង​.​ញៀន​កំពុងដឹក​គ្រឿង​.​ញៀន​ជា​ច្រើន​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​បង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញឿ​ន​ជា​ម្ចាស់​ករណី ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​នគរបាល​ខេត្ត និង​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ផង​ដែរ ។ ប្រភព​ព័ត៌មាន​មិន​ទាន់​ផ្លូវការ ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន បាន​ផ្ទុះអាវុធ ដើម្បី​ទប់ទល់​ជាមួយ​ការ​បាញ់ប្រហារ​ពី​សំណាក់​ឈ្មួញ​គ្រឿង​.​ញៀន​មក​លើ​សមត្ថកិច្ច នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​ឧក្រិដ្ឋជន​ដែល​គេ​សង្ស័យ​ថា ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គ្រាប់​ស្លា​ប់​នៅ​នឹង​កន្លែង និង​ម្នាក់​ត្រូវ​ចាប់ខ្លួន ជាមួយ​រថយន្ត​១​គ្រឿង ។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​រឹបអូស​ថ្នាំ​.​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម ដែល​ឧក្រិដ្ឋជន​បាន​ផលិត និង​កែ​ច្នៃ​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ របស់​ក្រុមហ៊ុន​ចិន​មួយ​នោះ ។ ប្រតិបត្តិការ​បង្ក្រាបបានគ្រឿងញៀនជាង១៤០០ គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជាពី ឯកឧត្ដម…

  • ព្រឹកនេះកម្ពុជា ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ៣០ម៉ឺនដូសបន្ថែម​ទៀត ជាជំនួយរបស់កូវ៉ាក់

    ព្រឹកនេះកម្ពុជា ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ៣០ម៉ឺនដូសបន្ថែម​ទៀត ជាជំនួយរបស់កូវ៉ាក់

    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។ ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំង   បង្កាជំងឺកូវីដ១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះវ៉ាក់សាំងចម្រុះជាង ៣លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះ មានដូចជាស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា ម៉ូដេណា និងចនសុន&ចនសុន។ ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។ ទន្ទឹមនឹងការចាក់ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋជាង ១៤លាននាក់ជិតរួចរាល់ជាស្ថាពរ ហើយបន្តចាក់ដូសជំរុញ ដូសទី៣ជូនប្រជាពលរដ្ឋផងដែរនោះ…

  • រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើប្រហុក ផ្អក ត្រីឆ្អើរ សូមរួសរាន់មកទិញត្រីនៅតាមផ្សារនានាក្នុងខេត្តកណ្ដាល និងភ្នំពេញ

    រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើប្រហុក ផ្អក ត្រីឆ្អើរ សូមរួសរាន់មកទិញត្រីនៅតាមផ្សារនានាក្នុងខេត្តកណ្ដាល និងភ្នំពេញ

    រដ្ឋបាលជលផល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីប្រឡាក់ ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមរួសរាន់មកទិញត្រីនៅតាមផ្សារត្រីនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដោយសារក្នុងពេលខ្នើតប៉ុន្មានថ្ងៃនេះអ្នកនេសាទរកបានត្រីយ៉ាងច្រើន។ រដ្ឋបាលជលផលបានបញ្ជាក់ថា នៅរដូវនេសាទឆ្នាំ២០២១-២០២២ បន្ទាប់ពីបានអង្កេតតាមដានកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាប រដ្ឋបាលបាលជលផលក៏ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើនចាប់ពីខែមិគសិរនេះរហូដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរ។ គួរជម្រាបថា ក្រៅពីភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ការនេសាទត្រីនៅឯខេត្តកំពង់ឆ្នាំងឯណោះក៏កំពុងត្រូវខ្លាំងផងដែរ, នេះបើតាមការបញ្ជាក់របស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង។ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីប្រឡាក់ ឬត្រីឆ្អើរជាដើម អាចទៅទិញត្រីនៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ នៃស្រុកបរិបូណ៌ និងកំពង់ប្រាសាទ ឃុំសែប នៃស្រុកកំពង់ត្រឡាចបានផងដែរ៕

  • រយៈពេល១១ខែ ឆ្នាំ២០២១ គ្រាប់បែកដ៏គ្រោះថ្នាក់របស់អាមេរិក ទម្លាក់លើទឹកដីខ្មែរជិត១ម៉ឺន៦ពាន់គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល

    រយៈពេល១១ខែ ឆ្នាំ២០២១ គ្រាប់បែកដ៏គ្រោះថ្នាក់របស់អាមេរិក ទម្លាក់លើទឹកដីខ្មែរជិត១ម៉ឺន៦ពាន់គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល

    យ៉ាងហោចណាស់មានគ្រាប់បែកចង្កោម, គ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់សហរដ្ឋអាមេរិក ចំនួន១៥៨៣៧គ្រាប់ ត្រូវបានកម្លាំងជំនាញរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) រកឃើញ និងកម្ទេចចោល នៅរយៈពេល១១ខែ ឆ្នាំ២០២១នេះ។ យោងតាមរបាយកាណ៍របស់អង្គភាពស៊ីម៉ាក់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា គិតពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពស៊ីម៉ាក់រកឃើញ និងកម្ទេចចោល គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ M117, MK82​ ចំនួន៤៣គ្រាប់, កូនគ្រាប់បែកចង្កោម (Cluster) ចំនួន៨,០៦៤គ្រាប់ គ្រាប់បែកប្រភេទនេះចាស់ៗតែងហៅឈ្មោះថា ប៉ុមប៊ី និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ (UXO) របស់អាមេរិកចំនួន ៧,៧៣០គ្រាប់។ បើតាមមន្ត្រីជាន់ខ្ពស់ស៊ីម៉ាក់បានបញ្ជាក់ថា គ្រាប់បែកទាំងនោះត្រូវបានរកឃើញភាគច្រើន នៅតាម    បណ្តាខេត្តជាប់ព្រំដែនវៀតណាម តែក៏មានរកឃើញនៅក្នុងខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ភ្នំពេញ កំពង់ស្ពឺ ព្រះសីហនុ កំពតផងដែរ។ គ្រាប់បែកទម្លាក់របស់អាមេរិក ពិសេសគ្រាប់បែកចង្កោម បាននិងកំពុងគំរាមគំហែងដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ។ គ្រាប់បែកទាំងនោះ ត្រូវបានរកឃើញជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។ អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលទិន្នន័យនេះ…

  • កម្ពុជាធ្វេីជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រគួតកីឡា ទ្រីយ៉ាត្លុង ជ្រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលមានកីឡាករ កីឡាការិនី អត្តពលិក ចំនួន ៧៦រូប មកពីក្លិបចំនួន១០

    ខេត្តកែប ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ប្រគួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅលើទីតាំងឆ្នេងលេងទឹក ខេត្តកែប

  • បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី សាងសង មហាកុដិបន្ទាប់ពីជម្ងឺកូវីដ-១៩ បានស្ងប់ នៅក្រុងប៉ោយប៉ែត

    បញ្ចុះបឋមសិលា  សុំម្ចាស់ទឹកម្ចាស់ដី  សាងសង មហាកុដិបន្ទាប់ពីជម្ងឺកូវីដ-១៩  បានស្ងប់ នៅក្រុងប៉ោយប៉ែត

    បន្ទាយមានជ័យ ៖ គណៈកម្មាការអាចារ្យ និងពុទ្ធបរិស័ទ្ធនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានមូលមតិគ្នា រៀបចំពិធី បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី សាងសង់ មហាកុដ្ឋិ ចំនួន ៤ខ្នង និងសមិទ្ធផលមួយចំនួនទៀត នៅក្នងវត្តរតនារាម

  • រាជរដ្ឋាភិបាល ផ្តល់ចំណងដៃស្ពានបេតុង ១ខ្សែ សម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានប្រើប្រាស់ និងការធ្វើចរាចរណ៍ឆ្លងកាត់ ប្រកបដោយសុវត្ថិភាព

    រាជរដ្ឋាភិបាល ផ្តល់ចំណងដៃស្ពានបេតុង ១ខ្សែ សម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានប្រើប្រាស់ និងការធ្វើចរាចរណ៍ឆ្លងកាត់ ប្រកបដោយសុវត្ថិភាព

    ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ពិសេស ប្រជាពលរដ្ឋនៅក្នុងស្រុកសេសាន បានសម្តែងការអរគុណ និងដឹងគុណដល់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា

  • ប្រជាពលរដ្ឋស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទទួលបានផ្លូវលំជនបទ ១ខ្សែមានប្រវែង ១៥គីឡូម៉ែត្សម្រាប់ការធ្វើដំណើរ បានងាយស្រួល និងឆាប់រហ័ស

    ប្រជាពលរដ្ឋស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទទួលបានផ្លូវលំជនបទ ១ខ្សែមានប្រវែង ១៥គីឡូម៉ែត្សម្រាប់ការធ្វើដំណើរ បានងាយស្រួល និងឆាប់រហ័ស

    ខេត្តស្ទឹងត្រែង ៖ ផ្លូវនិងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងគ្រួសារ បើមានផ្លូវប្រាកដជាមានក្តីសង្ឃឹម នេះជាការលើកឡើងរបស់ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ក្នុងពេលដែលលោក និងលោក ឈាង ឡាក់