-
ឆេះបន្ទប់ជួលមួយកន្លែងក្នុងខណ្ឌមានជ័យ បណ្ដាលឲ្យម្ចាស់បន្ទប់ម្នាក់រលាកភ្លេីង

-
ត្រីប្រហុកចាប់ផ្ដើមត្រូវជាបណ្តើហើយក្នុងរដូវខ្នើតខែមិគសិរនេះ មន្ត្រីជំនាញអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមកធ្វើ ប្រហុក ផ្អក

-
យុវជនម្នាក់បើកម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រកាសថា មនុស្ស៥១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១១ ខែធ្នូ ម្សិលមិញ

-
របាយការណ៍បង្ហាញថា គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី១១ ខែធ្នូ ខណ:អប់រំផ្សព្វផ្សាយច្បាប់ ១៨១ទីតាំង

-
គិតត្រឹមព្រឹកថ្ងៃទី១២ ខែឆ្នូនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៤.៣លាននាក់ ស្លាប់ជាង ២៩.៦ម៉ឺននាក់

-
សសយក រាជធានីភ្នំពេញ បន្តផ្តល់ជូនម៉ាស៊ីនចម្រោះទឹកស្អាតជូនសាលាបឋមសិក្សាកំបូលក្នុងខណ្ឌកំបូល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន

-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរលើកំណាត់ផ្លូវលេខ១៧៨ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ

ភ្នំពេញ ៖រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh Hotel) ស្ថិតនៅលើផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លូវ១៧២ កែងផ្លូវ១៣) ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីម៉ោង០៥៖០០នាទីព្រឹក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
-
ប្រជាសហគមន៍រស់នៅលើខ្នងភ្នំគូលែនចិញ្ចឹមជ្រូកកណ្តុរលក់ រកចំណូលបានមួយឆ្នាំ៣-៤ពាន់ដុល្លារ

ខេត្តសៀមរាប៖តាមរយៈការចិញ្ចឹមជ្រូកកណ្តុរ ឬនៅតំបន់ខ្លះហៅថាជ្រូកឦសានដែលគេស្គាល់ជាជ្រូកពូជរបស់ជនជាតិដើម ភាគតិចត្រូវបានប្រជាសហគមន៍រស់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាបឱ្យដឹងថាពួកគាត់អាចរកចំណូលបានក្នុងមួយឆ្នាំ ៣០០០-៤០០០ដុល្លារ ហើយដែលអាចជួយទ្រទ្រង់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។ លោក ស៊ឹម សុខ ជាប្រជាសហគមន៍រស់នៅក្នុងតំបន់ការពារធម្មជាតិព្រៃធំពពេលស្ថិតនៅ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថាគាត់ជាអ្នកចិញ្ចឹមជ្រូកកណ្តុរដើម្បីលក់កូនសម្រាប់អាំងឬខ្វែ និងពេលខ្លះបាននាំចេញលក់ទៅតាមបណ្តាខេត្តមួយចំនួនទៀតនៅកម្ពុជា។ ជ្រូកដែលគាត់ចិញ្ចឹមនេះមានមេជាង១០ក្បាល ហើយអាចផ្តល់កូនសម្រាប់លក់ក្នុងកន្លះឆ្នាំចាប់ពី១០០០-២០០០ដុល្លារហើយបើគិតក្នុងមួយឆ្នាំចំណូលជាប្រាក់ចំណេញអាចរកបានខ្ទង់ពី៣០០០-៤០០០ដុល្លារ។ បុរសវ័យ៤៨ឆ្នាំដែលចិញ្ចឹមជ្រូកណ្តុរជាច្រើនឆ្នាំមកហើយរូបនេះបានឱ្យដឹងបន្ថែមថា ក្រៅពីចិញ្ចឹមជ្រូកគាត់ក៏មានចិញ្ចឹមមាន់គ្រាន់រកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារដែរ។ក្នុងទំហំដី២០គុណ៦០ម៉ែត្រគាត់បានរៀបចំទីកន្លែងចិញ្ចឹមជ្រូកនិងមាន់ ហើយទំហំដីប៉ុននេះគាត់អាចរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារបានយ៉ាងសុខស្រួល។ លោក ស៊ឹម សុខ អ្នកចិញ្ចឹមជ្រូកកណ្តុរច្រើនតំណមកហើយ នៅលើខ្នងភ្នំគូលែននេះបានរៀបរាប់ឱ្យដឹងដែរថា ជ្រូកកណ្តុរជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិដូចជាដើមចេក កន្ទក់ ឬអ្វីផ្សេងពីនេះ ហើយនៅពេលជ្រូកទម្ងន់ចាប់ពី៦គីឡូដល់ជាង១០គីឡូក្រាមគាត់អាចលក់ជ្រូករស់បានមួយក្បាលតម្លៃ៤០ម៉ឺនរៀល ប៉ុន្តែបើគេទិញអាំងឬខ្វៃលោកលក់ក្នុងតម្លៃចាប់ពី៥៥០០០០-៦០០០០០រៀល។ ពាក់ព័ន្ធនឹងរឿងជ្រូកនេះដែរបុរសចិញ្ចឹមជ្រូកកណ្តុររូបនេះបានណែនាំដល់ក្រុមអ្នកអ្នកទេសចរនិងពលរដ្ឋកម្ពុជាមិនត្រូវចាញ់បោកគេឡើយពីព្រោះថាជ្រូកកណ្តុរគឺជាជ្រូកងាយចំណាំគឺមានច្រមុះស្រួច ជើងតូច ត្រចៀកតូច ហើយបើខុសលក្ខណៈនេះគឺជាជ្រូកធម្មតាទេ។ បុរសរូបនេះបានឱ្យដឹងបន្ថែមថា ជ្រូកកណ្តុរចិញ្ចឹមតាមបែបធម្មជាតិ ទាំងស្បែក និងសាច់មានរសជាតិឆ្ងាញ់ ជាងជ្រូកនាំចូល។ លោក ឈឿម តាំង មេឃុំ ខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាបបានបញ្ជាក់ប្រាប់ថា ពលរដ្ឋជាច្រើនស្ទើរសឹងទាំងអស់ឬប្រមាណជិត៩០ភាគរយហើយនៅក្នុងសហគមន៍របស់លោកដែលរស់នៅលើ…
-
ហូម-ឌូខេសិន បើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្ត រើស រៀប និងរក្សាបុគ្គលិក ក្នុងគោលបំណងផ្ដល់ឱកាសឲ្យម្ចាស់អាជីវកម្ម ទទួលបានចំណេះដឹង និងបទពិសោធន៏ថ្មីៗបន្ថែម និងកសាងបណ្តាញទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម មកពីវិស័យផ្សេងៗ
