-
ក្រសួងទេសចរណ៍ ហាមលក់គ្រឿងស្រវឹង និងឲ្យម្ចាស់ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ផ្អាកអាជីវកម្ម នៅថ្ងៃទី០៨ ខែធ្នូ ដើម្បីកាន់ទុក្ខព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ

-
កម្លាំងបរិស្ថានខេត្តកំពង់ឆ្នាំង បាននាំខ្លួនអ្នកទន្ទ្រានដីព្រៃរបស់រដ្ឋចំនួន ២នាក់ ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បី ធ្វើការសាកសួរ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ

-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ០៦-ធ្នូ-២០២១

មាតិកាព័ត៌មាន H1- សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់សុំទោសចំពោះការប្រមាថមកលើកម្ពុជា ការទាមទារនេះក្នុងឱកាសថ្លែងសារមួយចេញពីខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់មេទ័ពវៀតណាមម្នាក់ កាលពីខែមីនា ឆ្នាំមុនដែលថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។ សម្តេចតេជោលើកឡើងថា សម្តីនេះសម្តេចមិនអាចទទួលយកបានទេ ៕…ឃ្លីប… N04- សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ៕ អានផ្ទាល់(ផេកសម្តេច) N03- រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក៕ឃ្លីប(វេបសា)អាន កាត់ត សុខ ណេត C9- អាងទឹកអូរតាកេរ្តិ៍ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នឹងក្លាយទៅជាកន្លែងកំសាន្តចម្រុះ រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងស្រុក បង្កើតមុខរបរ និងប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋនៅមូលដ្ឋាន ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…រដ្ឋមន្រ្តីកសិកម្ម N01- ឯកឧត្តម សុខប្រសិទ្ធិ បញ្ជាក់ថាមន្រ្តីគណៈបក្សប្រជាជនកម្ពុជាត្រូវមានសមត្ថភាពចំណេះដឹងនិងបទពិសោធន៍ដើម្បីបំរើប្រជាពលរដ្ឋតាមមូលដ្ឋានអោយបានល្អ៕ឃ្លីប(ផ្តល់ដោយលោក …
-
ប្រធានប្រតិភូដឹកនាំក្រុមការងារអន្តរក្រសួងបានកំណត់ដាក់ចេញនូវយន្តការ និងវិធានការម៉ឺងម៉ាត់ដើម្បីបញ្ចប់ពីការទន្រ្ទានដីព្រៃលិចទឹកខុសច្បាប់ ដែលកើតមាន នៅក្នុងខេត្តបាត់ដំបង

-
អាងទឹកអូរតាកេរ្តិ៍ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នឹងក្លាយ ទៅជាកន្លែងកំសាន្តចម្រុះ រួមចំណែកអភិវឌ្ឍន៍វិស័យទេស ចរណ៍ ក្នុងស្រុក បង្កើតមុខរបរ និងប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋ នៅ មូលដ្ឋាន

ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នំា២០២១ បានអញ្ជើញ មកស្រុកជើងព្រៃ ឃុំស្តើងជ័យ ខេត្តកំពង់ចាម ដើម្បីមកពិនិត្យការដ្ឋានស្តារអាងទឹកអូរតាកេរ្តិ៍។ ឯកឧត្តម ម៉ឹង មករា ប្រធានក្រុមការងារយុវជនក្រុម៨ បានអោយដឹងថា គម្រោងស្តារអាងទឹកអូរតាកេរ្តិ៍ នេះបានទទួលជំនួយឧបត្ថម្ភពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងបំណងធ្វើជាកន្លែងហាត់ប្រាណ កន្លែងកំសាន្ត លក់ដូរចំណីអាហារ និងភេសជ្ជៈផ្សេងៗ និងបានបង្កើតមុខរបរ និងប្រាក់ ចំណូលបន្ថែម ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងស្រុក ចូលរួមចំណែកអភិរក្សធនធានធម្មជាតិ និង បរិស្ថានល្អសម្រាប់ភូមិ ឃុំ។ ក្រៅពីសកម្មភាពស្តារអាងទឹក ជុំវិញអាងទឹកគ្រោងបង្កើត “សួនដើមក្ងោក” ទំហំ ៨៨៨៨ ម៉ែត្រការ៉េ លើកទំនប់ និងធ្វើផ្លូវគ្រួសក្រហម រៀបចំដាំព្រៃលិចទឹក លែងពូជត្រីនៅក្នុងអាងទឹក រៀបចំកន្លែងបង្កាត់ពូជត្រី និងកន្លែងចិញ្ចឹមត្រីសម្រាប់បង្ហាញ ដែលទទួលបានការជួយឧបត្ថម្ភបច្ចេកទេសពីរដ្ឋបាលជលផល។ បច្ចុប្បន្ន សកម្មភាព ស្តារអាងទឹកសម្រេចបាន ៧០% ហើយ។ ឯកឧត្តមវេង សាខុន…
-
អាវរងា ចំនួន ១០៥៧អាវ និងថវិកាមួយចំនួន ត្រូវបានចែក ជូនចាស់ ជរាគ្មានទីពឹង ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងអាជ្ញាធរស្រុកកំពង់សៀម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអាវរងា ចំនួន ១០៥៧អាវ និងថវិកាមួយចំនួន មកចែកជូនចាស់ជរាគ្មានទីពឹង ។ដោយក្នុងនោះចែកជូន ចាស់ជរាគ្នានទីពឹង ចំនួន៤០៦ នាក់ (ស្រ្តី ២៩៩) មកពីចំនួន ៥ឃុំ គឺ៖ ឃុំអំពិល ១៣៨នាក់ ឃុំក្រឡា ១៥៥នាក់ ឃុំអូរស្វាយ៧៤នាក់ ឃុំវិហារធំ២៩នាក់ និងឃុំរអាង ១០នាក់។ ដោយឡែកចំពោះ ចាស់ជរាដែលគ្មានទីពឹង ស្ថិតនៅឃុំចំនួន ១០ ទៀត ឯកឧត្តម ប្រធាន បានប្រគល់ភារកិច្ចជូន ឯកឧត្តម លោកជំទាវ ដែលជាប្រធានក្រុម និងអនុប្រធានក្រុមការងារ ចុះជួយតាម បណ្តាឃុំចុះចែកបន្ត នៅចុងសប្តាហ៍ក្រោយ។ ឯកឧត្តម វេង សាខុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន…
-
ឥឡូវនេះ អតិថិជនរស់នៅខេត្តបាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ អាចធ្វើការបញ្ជាទិញទំនិញតាមរយៈកម្មវិធីស្មាតហ្វូនវីង ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ

បាត់ដំបង៖ ស្របពេលដែលតម្រូវការទីផ្សារកំពុងកើនឡើង វីងម៉លបានពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ដោយអនុញ្ញាតឱ្យអតិថិជនអាចបញ្ជាទិញអាហារ គ្រឿងទេស និងទំនិញប្រើប្រាស់ពីទូរស័ព្ទរបស់ពួកគេ។ អតិថិជនទាំងអស់ដែលស្ថិតនៅខេត្តទាំងនេះ ឥឡូវនេះអាចធ្វើការកុម្ម៉ងទិញពីហាងជាច្រើន ជាមួយការដឹកជញ្ជូនយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវា។
-
ឯកឧត្ដម អ៊ុន ចាន់ដា ថ្លែងថា ការកសាងវិមានឯករាជ្យនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ទុកជាកន្លែងប្រារព្ធខួបអនុស្សាវរីយ៍ ទិវាបុណ្យឯករាជ្យជាតិ ខណៈដែលខេត្តកំពង់ចាម ពុំដែលមានពីមុនមក

-
អភិបាលខេត្តសៀមរាប បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងស្រុកសូទ្រនិគម

-
សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់សុំទោសចំពោះការប្រមាថមកលើកម្ពុជា
