-
ប្រធានសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង ស្នើថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ ជួយពន្លឿនលើយន្តការដោះស្រាយដីធ្លី សម្រាប់បែងចែកជូនអតីតយុទ្ធជន គ្រាដែលផ្ទៃដីដែលត្រូវបែងចែក កំពុងប្រឈម និងប៉ះពាល់លើការកាន់កាប់ពីប្រជាពលរដ្ឋ

ខេត្តស្ទឹងត្រែង ៖ ការស្នើសុំរកកិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាប្រឈមដីធ្លីពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បានធ្វើក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង កាលពីថ្ងៃចុងសប្តាហ៍មុននេះ នៅសាលាខេត្តស្ទឹងត្រែង ។
-
ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជាក្រើនរំលឹកថា “OHCHR មានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ”

-
សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្រុងក្នុងខេត្តព្រៃវែង មានតម្លៃជិត ១០០លានដុល្លារ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និងផ្លូវក្រុងក្នុងខេត្តព្រៃវែង ដែលមានតម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ។
-
អបអរសាទរ ការបោះជំរំយុវជនជាសាកលលើកទី៧ ឆ្នាំ២០២១!

រសៀលថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ការបោះជំរំយុវជនជាសាកលលើកទី៧ ក្រោមប្រធានបទ «យុវជន ក្នុងបរិបទឌីជីថល» តាមទម្រង់ឌីជីថល បានប្រារព្ធពិធីបិទ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈកម្មការអន្តរក្រសួង។
-
សម្ដេចតេជោ ៖ បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត មាន៤រូប និងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្ត គ្មានប្រែប្រួលនោះឡើយ

-
សម្តេចតេជោ ៖ បេក្ខភាព ហ៊ុន ម៉ាណែត ខ្ញុំជ្រើសរើសដោយផ្ទាល់មិនមែនបក្សទេ តែបេក្ខភាពនាយករដ្ឋមន្រ្តី គឺមានច្រើននាក់

-
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
-
ឯកឧត្តម សុខ ប្រសិទ្ធិ ៖ មន្រ្តីគណៈបក្សប្រជាជនកម្ពុជាត្រូវមានសមត្ថភាពចំណេះដឹង និងបទពិសោធន៍ដើម្បីបំរើប្រជាពលរដ្ឋ តាមមូលដ្ឋានឱ្យបានល្អ

-
ឧកញ៉ា ឡូវ ហ៊ឺង នាំមកនូវអំណោយ ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

-
អាកាសធាតុចុះត្រជាក់ នឹងអូសបន្លាយពេលយូរ សម្តេចតេជោ បន្តណែរនាំឱ្យអាជ្ញាធរ យកចិត្តទុកដាក់លើជនចាស់ជរា និងពលរដ្ឋដែលគ្មានក្រុមគ្រួសារ
