-
សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីគោលបំណងសំខាន់ចំនយន៦ចំណុច នៃកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នេះ

-
ការសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចបាន ២៧%ហើយ ត្រូវនឹងទឹកប្រាក់ ៣៥៨លានដុល្លារ

-
គ្រឿងញៀនជិត២០០គីឡូក្រាម ត្រូវបានក្រុមឧក្រិដ្ឋជនផ្លុងចោល ក្រោយសមត្ថកិច្ចល្បាតជួប្រទះ

គ្រឿងញៀនជាង១០០កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនគរបាលវរៈការពារព្រំដែនក្នុងស្រុកបុរីអូរស្វាយសែនជ័យ ធ្វើការប្រមូលយកមករក្សាទុក ក្រោយពេលក្រុមឧក្រិដ្ឋជនផ្លុងចោល បន្ទាប់ពីជួបប្រទៈជាមួយកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមបន្ទាត់ព្រំដែនទឹក ត្រង់ចំណុចកោះល្ងរ ឃុំព្រះរំកិល នៅវេលាម៉ោង៧យប់ ក្នុងថ្ងៃទី២៤ វិច្ឆិកា ឆ្នំា២០២១ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា¶ នៅវេលាម៉ោង៧យប់ថ្ងៃទី២៤វិច្ឆិកា កម្លាំងនគរបាលការពារព្រំដែនបានចុះល្បាតតាមដងទន្លេ ក៏ប្រទះឃើញទូកមួយគ្រឿងបើកបរសំដៅចុះមកពីកោះស្តាំ ក្នុងស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ទឹកដីឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខណៈប្រទះឃើញទូក១គ្រឿងដឹកសុទ្ធតែការ៉ុងជាច្រើន ហើយខាងសមត្ថកិច្ច ក៏ឃាត់ឲ្យឈប់តែទូកសង្ស័យ១គ្រឿងខាងលើ នៅតែបន្តល្បឿនទៅមុខមិនឈប់ គ្រានោះកម្លាំងសមត្ថកិច្ច ក៏បានប្រដេញតាមរហូតដល់ចំណុចកោះល្ងរ ទើបជនល្មើសឈប់ទូក រួចរត់ឡើងទៅលើគោកកោះល្ងរ គេចខ្លួនបាត់ស្រមោលតែម្តង រីឯកម្លាំងសមត្ថកិច្ចក៏បានធ្វើការឆែកឆេរក្នុងការ៉ុងនោះ ទើបប្រទះឃើញសុទ្ធតែជាប្រភេទគ្រឿងញៀនទាំងអស់ ។ សមត្ថកិច្ចស្ថិតក្នុងប្រតិបត្តិការនោះបានឲ្យដឹងថា បន្ទាប់ពីធ្វើការឆែកឆេរលើទូករួចមកក្រោយពីឆែកឆេររួច ជាលទ្ធផលឃើញមានក្នុងការ៉ុងសុទ្ធតែគ្រឿងញៀនចំនួន១៧០កញ្ចប់ និងមានទម្ងន់ប្រហែល១៧០គីឡូក្រាម ផងដែរ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលវរៈការពារព្រំដែន ក៏បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ផងដែរ ។ សូមបញ្ជាក់ថា សមត្ថកិច្ចមិនត្រូវបានឃាត់ខ្លួនជនល្មើសនោះទេ ដោយសារជនល្មើសបានរត់គេចខ្លួន ដោយបន្សល់ទុកនូវទូក១គ្រឿង និងវត្ថុតាងបទល្មើសគ្រឿងញៀនជាង១០០កញ្ចប់ ។ បច្ចុប្បន្នវត្ថុតាងគ្រឿងញៀន កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការត្រួតពិនិត្យពីជំនាញ ដើម្បីចងក្រងឯកសារចាត់ចែងទៅតាមនិតិវិធីច្បាប់ ៕
-
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ

-
សម្ដេចតេជោអបអរសាទរខួបទី១៦ឆ្នាំនៃការដាក់បញ្ចួលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា

-
កិច្ចប្រជុំទ្វេភាគី រវាងធនាគារជាតិនៃកម្ពុជា ជាមួយធនាគាររដ្ឋវៀតណាម

ភ្នំពេញ៖ កម្ពុជាសម្រេចបាន ការចាក់វ៉ាក់សាំងដ៏ឆាប់រហ័ស ដែលជួយការពារសុខភាពប្រជាជន និងជំរុញសកម្មភាពសេដ្ឋកិច្ច ហើយធនាគារជាតិនៃកម្ពុជា ក៍បានដាក់ចេញនូវវិធានការ ដោយមានប្រសិទ្ធភាព ក្នុងអំឡុងពេលកូវីដ-១៩ ដែលសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាព និងស្ថិរភាពប្រព័ន្ធធនាគារ និងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។
-
បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំដំណើរការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២ ឆមាសទី១ ឆ្នាំទី២ និងជំនាន់ទី៣ ឆមាសទី២ ឆ្នាំទី១

-
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ

-
គណកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបន្ថែមរបៀបវារៈ សម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ

-
អភិបាលខេត្តបាត់ដំបង បានស្នើប្រទេសផ្តល់ជំនួយនិងបណ្តាប្រទេសជាម្ចាស់ជំនួយ ឲ្យបន្តគាំទ្រជួយដល់ការបោសសម្អាតមីនក្នុងខេត្តនិងវិស័យអាទិភាពចាំបាច់មួយចំនួនទៀត
