Category: ព័ត៌មានជាតិ

  • ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះ លែងកូនត្រីពូជត្រីឆ្ពិន ចំនួន ២ម៉ឺនក្បាល នៅក្នុងអាងស្តុកទឹកទំនប់លើ ស្ថិតនៅក្នុងក្រុង សែនមនោរម្យ

    ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះ លែងកូនត្រីពូជត្រីឆ្ពិន ចំនួន ២ម៉ឺនក្បាល នៅក្នុងអាងស្តុកទឹកទំនប់លើ ស្ថិតនៅក្នុងក្រុង សែនមនោរម្យ

    ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន គណៈអភិបាលខេត្តមណ្ឌលគិរី  ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ បានអញ្ជើញលែងកូនត្រីពូជត្រីឆ្ពិនចំនួន២ម៉ឺនក្បាល នៅក្នុងអាងស្តុកទឹកទំនប់លើ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ  នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរៀបចំដោយ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។ ឯកឧត្តម ថង សាវុន អភិបាល បានថ្លែងនូវការកោតសរសើរ ចំពោះមន្ទីរកសិកម្មខេត្ត ដែលបានរៀបចំពិធីលែងកូនត្រីនេះឡើង ដើម្បីបង្កើនស្តុកត្រីបន្ថែមក្នុងដែនធម្មជាតិ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីសារៈសំខាន់ នៃប្រភពធនធានជលផល ក្នុងតំបន់សហគមន៍មូលដ្ឋាន ដើម្បីចូលរួមចំណែកថែរក្សាការពារប្រើប្រាស់ និងគ្រប់គ្រងប្រភពធនធានជលផល ប្រកបដោយនិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ។ ឯកឧត្តម បានស្នើដល់អាជ្ញាធរក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ធ្វើការណែនាំអប់រំ ឱ្យប្រជាពលរដ្ឋប្រើប្រាស់តែប្រភេទឧបករណ៍នេសាទស្របច្បាប់ និងចូលរួមសកម្មក្នុងសកម្មភាពទប់ស្កាត់ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត  ត្រូវធ្វើការចិញ្ចឹមត្រី ចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ និងបង្កើនការដាំដំណាំបន្លែ ទៅតាមបច្ចេកទេស របស់មន្ត្រីជំនាញ…

  • ឯកឧត្តម ផៃ ស៊ីផាន ៖ ព័ត៌មានជាសារជាតិពិសេស សំរាប់ចូលរួម​ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយសង្គម

    ឯកឧត្តម ផៃ  ស៊ីផាន  ៖  ព័ត៌មានជាសារជាតិពិសេស សំរាប់ចូលរួម​ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយសង្គម

     ឯកឧត្តម ផៃ  ស៊ីផាន  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី  និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ដូចនេះ ក្នុងកម្មវិធីសិក្ខាសាលា នៅសាលរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៤  ខែវិច្ឆិកា ឆ្នាំ២០២១  ។ ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ទៀតថា៖ ព័ត៌មានត្រូវស្ថិតក្នុងវិន័យ និងចរាចរណ៍ចេញពីប្រភពផ្លូវការ  ទៅដល់សាធារណ:ជន ដើម្បីបញ្ជ្រៀបការយល់ដឹង  និងការចូលរួមក្នុងកិច្ចកសាងនីតិរដ្ឋ  និងការទទួលខុសត្រូវ  ស្របតាមនយោបាយអភិបាលកិច្ចល្អ  នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជ  រដ្ឋាភិបាល ។  ឯកឧត្តមបន្តថា  នេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច​ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋានតាមស្មារតីនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពក្នុងការដឹកនាំមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានដោយផ្ទាល់ តាមរយ:ការធ្វើវេទិការសាធារណ: និងដោយប្រយោល តាមរយ:ប្រព័ន្ធផ្សព្វផ្សាយ  ដែលមានមន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ ក្នុងកិច្ចការក្តោបក្តាប់ និងគ្រប់គ្រងមតិសាធារណ: ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាពរវាងរាស្ត្រ និងរដ្ឋ ដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន មកកាន់ថ្នាក់ជាតិ ។ សូមបញ្ជាក់ថាសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៤និង២៥វិច្ឆិកានិងមានគោលបំណងស្នូលក្នុងការចែករំលែកនូវទស្សនៈទាន យន្តការ និងយុទ្ធសាស្ត្រជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានចូលឲ្យកៀកប្រជាពរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់តាមមូលដ្ឋាន ។…

  • ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនគរបាលខេត្តតាកែវថ្មី

    ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនគរបាលខេត្តតាកែវថ្មី

    កែវ៖ នៅព្រឹកថ្ងៃពុធទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ

  • ពិធីដោះដូរអនុស្សរណៈយោគយល់គ្នា រវាងសមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់

    ពិធីដោះដូរអនុស្សរណៈយោគយល់គ្នា រវាងសមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់

    ភ្នំពេញ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីដោះដូរអនុស្សរណៈយោគយល់ស្តីពី “សហប្រតិបត្តិការលើបណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច” រវាងសមាគមធនាគារនៅកម្ពុជា

  • ព័ត៌មាន គឺជាសារជាតិដ៏ពិសេសមួយ ក្នុងការចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយរបស់សង្គមជាតិ

    ព័ត៌មាន គឺជាសារជាតិដ៏ពិសេសមួយ ក្នុងការចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយរបស់សង្គមជាតិ

    ខេត្តស្ទឹងត្រែង ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន» រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា ព័ត៌មាន គឺជាសារជាតិដ៏ពិសេសមួយ ក្នុងការចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយរបស់សង្គមជាតិ ។

  • របៀបតម្លើងកម្មវិធី « TVET E-Learning »

    របៀបតម្លើងកម្មវិធី « TVET E-Learning »

    ភ្នំពេញ៖ ប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមអនឡាញ ( National TVET E-Learning Platform) ត្រូវបានបង្កើតឡើងដើម្បីចូលរួមដោះស្រាយការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញរបស់សាស្ត្រាចារ្យ គ្រូបច្ចេកទេស និងសិក្ខាកាម សិស្ស និស្សិតក្នុងអំឡុងពេលនៃការរីករាលដាលជាសកលជំងឺ កូវីដ-១៩ ក៏ដូចជាបានបើកច្រកសិក្សាថ្មីបន្ថែមមួយទៀត នៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។📲សក្ខាកាម សិស្ស និស្សិត អាណាព្យាបាល និងសាធារណជនទាំងអស់ អាចទាញយកកម្មវិធីដែលមានឈ្មោះថា « TVET E-Learning » មាននៅ លើ Play Store Google, Huawei និង Apple Store តាម រយៈ link ដូច ខាងក្រោម ៖ Play Store: https://play.google.com/store/apps/details… Huawei App Gallery: https://appgallery.huawei.com/#/app/C104086609 Apple Store: https://apps.apple.com/kh/app/tvet-e-learning/id1562635835 ឬចូលទៅកាន់គេហទំព័រ…

  • ការដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមអនឡាញ

    ការដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមអនឡាញ

    ភ្នំពេញ៖ ប្រព័ន្ធជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមអនឡាញ គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ ដែលផ្ដល់នូវមធ្យោបាយក្នុងការសិក្សា តាមរយៈ ការមើលវីដេអូ និងឯកសារអេឡិចត្រូនិកផ្សេងៗ ដោយខ្លួនឯងផ្ទាល់ តាមរយៈកុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូន….

  • អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ចរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ នាពេលខាងមុខ

    អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ចរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ នាពេលខាងមុខ

    នាព្រឹក ថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ចរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ ក្រោមអធិតបតីភាព…..

  • ផ្ទះដែលត្រូវសាងសង់សម្រាប់អតីតយុទ្ធជន លែងមានទំហំ ៤ គុណ ៦ ម៉ែត្រទៀតហើយ គឺមានទំហំ ៥ គុណ ៧ម៉ែត្រ នេះជាបណ្ដាំផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

    ផ្ទះដែលត្រូវសាងសង់សម្រាប់អតីតយុទ្ធជន លែងមានទំហំ ៤ គុណ ៦ ម៉ែត្រទៀតហើយ គឺមានទំហំ ៥ គុណ ៧ម៉ែត្រ នេះជាបណ្ដាំផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

    យ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា ចាប់ពីថ្ងៃនេះតទៅ ផ្ទះដែលត្រូវសាងសង់សម្រាប់អតីតយុទ្ធជនលែងមានទំហំ 4 គុណ 6 ម៉ែត្រទៀតហើយ គឺមានទំហំ 5 គុណ 7ម៉ែត្រ

  • ប្រធានមន្ទីរខេត្តកំពត៖ ការផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុករហូតដល់ឆ្នាំនេះគឺគ្រប់គ្រាន់ ប៉ុន្តែព្រួយបារម្ភពីទិន្នផលឆ្នាំក្រោយ

    ប្រធានមន្ទីរខេត្តកំពត៖ ការផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុករហូតដល់ឆ្នាំនេះគឺគ្រប់គ្រាន់ ប៉ុន្តែព្រួយបារម្ភពីទិន្នផលឆ្នាំក្រោយ

    ភ្នំពេញ៖ ការផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ឆ្នាំ២០២១នេះ គឺគ្រប់គ្រាន់រហូតដល់ចុងឆ្នាំ ប៉ុន្តែព្រួយបារម្ភថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់មិនអំណោយផលដល់ការផលិតអំបិលនៅឆ្នាំក្រោយនេះ កម្ពុជាអាចនឹងនាំចូលអំបិលពីក្រៅប្រទេស។ នេះបើតាមលោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត។