-
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ថ្ងៃទី១នៃបុណ្យអុំទូក មានភ្ញៀវទេសចរដើរកម្សាន្តជាង១៣ម៉ឺននាក់ ហើយនឹងបន្តកើនឡើងនៅទី២ និងទី៣

-
អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ក្រៅពីកិច្ចការងារការពារបូរណភាពទឹកដី បានងាកមកបម្រើកិច្ចការងារសង្គម ចុះជួយប្រមូលផលស្រូវប្រជាពលរដ្ឋ ដែលខ្វះកម្លាំងពលកម្ម

-
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទឱ្យពលរដ្ឋទាក់ទងជួយអ ន្តរាគមន៍ និងបានត្រៀមកម្លាំងជាង ១,៦០០នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូករយៈពេល ៣ថ្ងៃ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងរយៈពេល៣ថ្ងៃ បានដាក់បង្ហាញលេខទូរស័ព្ទស្នងការរង និងលេខទូរស័ព្ទក្រុមការងារពព័ត៌មាន និងប្រតិកម្មរហ័ស ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ដើម្បីទំនាក់ទំនងសុំអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង ។
-
អង្គការទេសចរណ៍ពិភពលោក ជួយផ្សព្វផ្សាយពីការលើកលែងចត្តាឡីស័កសម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងមកកម្ពុជា

ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានជួយផ្សព្វផ្សាយអំពីការលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងអស់ដែលបានចាក់វ៉ាក់សាំងរួច ដែលមកដល់ប្រទេសកម្ពុជា ខណៈក្រសួងទេសចរណ៍ក៏បានបង្ហាញការជឿជាក់ថា ភ្ញៀវទេសចរអន្តរជាតិនឹងមកកម្សាន្តប្រទេសកម្ពុជាកាន់ច្រើន តាមរយៈការការជួយផ្សព្វផ្សាយរបស់អង្គការទេសចរណ៍ពិភពលោកនេះ។
-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៨១៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

-
មន្ត្រីរាជការត្រូវបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់

ក្នុងនាមមន្ត្រីរាជការត្រូវបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការយើង។ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំណុះសាលាខេត្តកំពត នាព្រឹក ថ្ងៃទី ១៨ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលប្រជុំបូកគោ សាលាខេត្ត ។
-
អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ៖ត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក

ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានមានប្រសាសន៍ប្រាប់ AMS ថា រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងជាង១៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តទីកន្លែងនានា
-
កូនឈើប្រណិតចំនួន ៥៣ដើមត្រូវបានដាំ នៅលើទឹកដីខេត្តសៀមរាប ដែលតំណាងឱ្យស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និងតំណាងបណ្ដាប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

-
រថយន្ត Land Cruiser មួយគ្រឿង បុករថយន្ត Range Rover ក្រឡាប់ផ្ងារជើង បណ្តាលឱ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត Land Cruiser បានបុកប៉ះជាមួយរថយន្ត Range Rover បណ្តាលឲ្យរងការខូចខាត រួចក្រឡាប់ផ្ងារជើងអូសទៅបុកនឹងធុងដាក់ខ្សាច់ សម្រាប់ចែកទ្រូងផ្លូវ រងការខូចខាត។ ចំណែកភាគីខាងរថយន្ត Range Rover ក៏មិនបានទាមទារសំណង បានបើកចេញទៅបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
អាជ្ញាធររាជធានីភ្នំពេញត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកំសាន្តទីកន្លែងនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។