-
ពិធីចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាពិភពលោក

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាជាមួយ ឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)តាមរយៈ ប្រព័ន្ធអនឡាញ ស្តីអំពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍន៍សេវកម្មការិយាល័យកម្មសិទ្ធិបញ្ញា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។
-
ប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ ម្នាក់ ប្រេីអំពេីរហឹង្សារុញច្រានទៅលើបុរសម្នាក់ទៀតដួលបោកក្បាលចំកញ្ចឹងកស្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

-
ទឹកស្ទឹងព្រែកត្នោតហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

-
ជនសង្ស័យម្នាក់ ចូលលួចធុងដាក់លុយដល់ក្នុងផ្ទះ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

-
ការបើកប្រទេសទទួលទេសចរវ៉ាក់សាំងដោយមិនបាច់ធ្វើចត្តាឡីស័ក បញ្ជាក់ពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា

-
ការបើកប្រទេសទទួលទេសចរវ៉ាក់សាំងដោយមិនបាច់ធ្វើចត្តាឡីស័ក បញ្ជាក់ពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា

ភ្នំពេញ៖ វីដេអូនេះ រំលេចនូវជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យនេះ គឺជាមូលដ្ឋានគ្រឹះដ៍រឹងមាំសំរាប់បើកដំណើរការប្រទេសឡើងវិញ ជាពិសេសគឺទេសចរបរទេស ដោយចាប់ពីថ្ងៃទី ១៥ វិច្ឆិកាឆ្នាំ ២០២១ តទៅ ទាំងជនបរទេសទាំងជនជាតិខ្មែរដែលបានចាក់វ៉ាក់សាំងពេញលេញ និងដែលចង់ធ្វើដំណើរមកប្រទេសកម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នឹងមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតឡើយ ហើយក៏មិនចាំបាច់ធ្វើតេស្តម៉ាស៊ីន ភីស៊ីអ ដែរ ដោយគ្រាន់តែធ្វើតេស្តរហ័សគឺជាការស្រេច។ នេះគឺជាការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០២១។ ការសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដូច្នេះ បានទទួលការសាទរពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ហើយ ជោគជ័យទាំងនេះអាចកើតមានឡើងបានក៏ដោយសារតែកម្ពុជាមានភ័ព្វសំណាងដែលមានប្រមុខដឹកនាំដ៏ឆ្លាតវៃ និងឈរដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងរឹងមាំនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវប្រចាំសតវត្សរ៍។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែង និងដោយក្តីរំភើបចំពោះសមិទ្ធផលទាំងនេះ និងកាន់តែមានជំនឿជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការបន្តដំណើរការស្តារនិងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិឡើងវិញក៏ដូចជាការបន្តលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាលំដាប់ក្រោមម្លប់នៃសុខសន្តិភាព៕
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ

-
ក្រសួងសុខាភិបាល អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ការការពារពីកូវីដ-១៩ និងការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

-
ក្រសួងសុខាភិបាល ៖ ការការពារពីកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

-
ផ្លូវមួយខ្សែនៅក្រុងកែបកំពុងរងការខូចខាត ដោយសារក្រុមហ៊ុនដឹកដី
