-
ឯកឧត្តម ខាន់ ខុន អញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១០០គ្រួសាររស់នៅស្រុកអូរជុំ

-
រដ្ឋបាលខេត្តបើកវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការសង្គមស៊ីវិល

-
សេចក្តីសម្រេច របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកធ្វើដំណើរចូលកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី

-
ពលករខ្មែរ ចំនួន៣២នាក់ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ត្រឡប់មកមាតុប្រទេសវិញ

-
ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឺកភ្លៀងចំនួន៩៨គ្រួសារក្នុងស្រុករុក្ខគីរី ទទួលអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ពីឯកឧត្តមអភិបាលខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀងរហ័ស ដែលបានកើតឡើងក្នុងភូមិសាស្ត្រស្រុករុក្ខគីរីដែលបាន បង្កឲ្យមានការលិចលង់ផ្ទះសម្បែង ជប្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពប្រមាណជិត១០០គ្រួសារ និងរងនូវការលិចលង់នូវផលដំណាំចម្ការមួយចំនួនទៀតផង។ ក្មុងការចុះទៅនេះ ក៏មានវត្តមានអមដំណើរពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំជាទីប្រឹក្សាសម្តេចក្រឡាហោម និងបណ្តាមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន រួមនិងវត្តមាន អាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុករុក្ខគីរីគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានទីនោះផងដែរ។ សូមបញ្ជាក់ថា៖ជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០០០គ្រួសារ ស្រូវជិតមួយពាន់ហិកតា និងផលដំណាំរួមផ្សំមួយចំនួនទៀត តែទឹកនៅក្នុងស្រុករុក្ខគិរីកបានស្រកចុះវិញខ្លះហើយកាលពីថ្ងៃទី១៦ខែវិច្ឆិកានេះ។ក៏ប៉ុន្តែ ទឹកជំនន់នេះបានបន្តហូរធ្លាក់ចុះទៅស្រុកមោងឫស្សីបណ្តាលឲ្យមានការកើនឡើងនៅ ក្នុងស្រុកមោងឫស្សី ។ តាមការគូសបញ្ជាក់ពីលោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគិរី បានឲ្យដឹងថា៖ ជំនន់ទឹកភ្លៀង នៅក្នុងស្រុករុក្ខគិរី បានបង្កនូវការប៉ះពាល់ដល់ឃុំចំនួន៥ រួមមាន៖ ឃុំបាសាក់, ព្រែកជីក, ព្រៃត្រឡាច, មុខរាណ៍, និង ឃុំស្តុកប្រវឹក។ ស្មើ នឹង៣០ភូមិ និងមានប្រជាពលរដ្ឋ ចំនួន ៩៨គ្រួសារ ស្មើនឹងមនុស្សរាយសរុប ៣៩២នាក់ ត្រូវបាន ជម្លៀស ទៅ…
-
លោកជំទាវ ហ៊ួន ចន្ទបូរ៉ា ជាតំណាងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតខ្លាំងក្នុងជីវភាពរស់នៅ សូមទាក់ទងទៅកាន់ អាជ្ញាធរមូលដ្ឋានខ្លួន និង អនុសាខាកាកបាទក្រហមដែលនៅជិតបំផុត

-
ម៉ាឡេស៊ី បានប្រកាសជាផ្លូវការថា ជាមជ្ឈមណ្ឌលព្យាបាលជម្ងឺរលាកថ្លើមប្រភេទ C ប្រចាំតំបន់អាស៊ី ក្នុងសន្និសិតវេជ្ជសាស្ត្រឈាន មុខគេនៃទីផ្សារទេសចរណ៍ក្នុងតំបន់ insigHT2021

-
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១០ អាណត្តិទី១

-
ជំនួបពិភាក្សាការងារ រវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

-
កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង តាមប្រម៉ាញ់ចាប់អ្នកទោសបាន២នាក់ទៀត គ្រប់ចំនួនមកវិញអស់ហើយ នៅក្នុងថ្ងៃទី១៧ វិច្ឆិកា នេះ

អ្នកទោសចំនួន២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ច បន្តតាមប្រម៉ាញ់ចាប់បានមកវិញហើយ ក្រោយពួនសំងំលាក់ខ្លួនតាមព្រៃក្នុងភូមិសាស្រ្តស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងរយៈពេល១សប្តាហ៍មកនេះ ។ បើគិតត្រឹមវេលាម៉ោង១១ព្រឹក ក្នុងថ្ងៃទី១៧វិច្ឆិកានេះ សមត្ថកិច្ចចាប់បានអ្នកទោស២នាក់ចុងក្រោយខាងលើនេះ នៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ។ បើតាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ច ស្ថិតក្នុងសកម្មភាពតាមចាប់ខ្លួនអ្នកទោសនោះ បានប្រាប់ថា អ្នកទោសចំនួន២នាក់ ដែលចាប់បានក្នុងពេលនេះ គឺជាអ្នកទោសចុងក្រោយ ក្នុងចំណោមអ្នកទោសទាំង៧នាក់ ហើយសមត្ថកិច្ចតាមចាប់បាន៥នាក់បន្តបន្ទាប់គ្នា ។ គួររំលឹកថា ក្រុមអ្នកទោសចំនួន៧នាក់ ដែលធ្វើសកម្មភាព ទម្លុះជញ្ជាំងរបងពន្ធនាគារ នាំគ្នារត់គេចខ្លួន កាលពីវេលាទាបភ្លឺក្នុងថ្ងៃទី៨វិច្ឆិកាកន្លងទៅនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានបន្តបន្ទាប់ មកវិញបានទាំង៧នាក់ គ្រប់ចំនួនវិញអស់ហើយ ។ ដោយអ្នកទោសទាំង២នាក់ ដែលត្រូវចាប់ខ្លួនបានមកវិញចុងក្រោយនេះមានឈ្មោះ ឡាវ៉ាន់ កាវង់ផេង និងឈ្មោះ សៀន ខន (ជនជាតិឡាវ) ៕ ម៉ាវិន