-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ០៨-វិច្ឆិកា-២០២១

មាតិកាព័ត៌មាន N01- ព្រះមហាក្សត្រកម្ពុជា នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា៕ឃ្លីប (អាន កញ្ញា ឃុន ស្រីណុច) កាត់ត សុខណេត L0- សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធ នឹង AUKUS ដល់កម្ពុជា ៕…ឃ្លីប…(លីមហួត +ពិសិដ្ឋ +វណ្ណលុក) L2- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី មិនមែនមក ដើម្បីគាបសង្កត់ កម្ពុជាទេ និងព្រមានអ្នកវិភាគថា អ្នកឯងចោទ រដ្ឋសភាខុស រឿងកែរដ្ឋធម្មនុញ្ញ គេមានសិទ្ធចាប់អ្នកឯងបាន និងកុំនិយាយចោទប្រកាន់ រដ្ឋាភិបាល ដោយខុសច្បាប់ថា មិនបានធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះអាចនឹងរង ការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ នៅថ្ងៃណាមួយមិនខាន ៕ …ឃ្លីប… (រូបភាព លោក វ៉េង លីមហួត និងសួង…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖”គោលជំហររួមរបស់កម្ពុជា និងអូស្ត្រាលីគឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង”

ភ្នំពេញៈទោះបីជាខ្លឹមសារនៃជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមិនទាន់ត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅឡើយក៏ដោយ ក៏នៅលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជានៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះខ្លឹមសារដែលមានន័យថា “សូមស្វាគមន៍ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ដ្រីកិច្ចការនារីអូស្ដ្រាលី ដែលបានមកដល់ប្រទេសកម្ពុជា។ ខ្ញុំពិតមានសេចក្តីសោមនស្សរីករាយដែលបានជួបលោកជំទាវដោយផ្ទាល់ ក្រោយពីមានជំនួបទ្វេភាគីតាមទូរស័ព្ទ និងប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនលើកច្រើនសារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
-
រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បញ្ជាក់អំពីការផ្តល់វ៉ាក់សាំងជាង៣លានដូសដល់កម្ពុជា

ភ្នំពេញៈលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចបញ្ជូនឱ្យកម្ពុជានូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៣លាន២សែន៥ម៉ឺនដូស ដោយក្នុងនោះ ១លានដូសនឹងត្រូវជូនមកកម្ពុជាមុនដំណាច់ឆ្នាំនេះ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព។
-
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធ នឹង AUKUS ដល់កម្ពុជា

-
ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងផ្លូវការ កំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ប្រឡងបាក់ឌុប

-
វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត្របជែងគូរគំនូរ ស្ដីពីផលប៉ះពាល់ និងវិធានការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងតាមប្រព័ន្ធអនឡាញ

-
ការនាំចេញស្រូវ-អង្កររបស់កម្ពុជារកចំណូលបានជាង ៩៥៧លានដុល្លារ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១

-
អ្នកទោសគ្រឿងញៀន៧នាក់ទម្លុះជញ្ជាំងរបងថ្មពន្ធនាគារត់គេចខ្លួន ទាំងកណ្តាលយប់ (មានវីដេអូ)


