-
ឯកឧត្តម ហ៊ុន ម៉ានី៖ «គំរូវីរភាព ពលិកម្ម និងសាមគ្គីភាពប្រកប ដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្តល់នូវអ្វីដែល យើងមាននាថ្ងៃនេះ» (មានវីដេអូ)

-
ព្រះមហាក្សត្រ នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥ នៃអង្គការនេះ

-
ឧកញ៉ា ជា លាងហុង សមាជិកគណៈកម្មាធិការសាខាបក្ស “ខ៦” ចំណុះខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ សូមសម្តែងនូវក្តីសោមន្សរីករាយ អបអរសាទរ និងជូនពរ ឯកឧត្តម រ័ត្ន សេរី

-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី១៨ នៃ «របាំព្រះរាជ ទ្រព្យ» ចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ (មានវីដេអូ)

-
អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីការដាំដំណាំរួមផ្សំផ្សេងៗ ព្រមទាំងការចិញ្ចឹមសត្វរបស់បងប្អូនប្រជាកសិករ ក្នុងស្រុកត្រាំកក់

-
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល ជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្ មរបស់ជាតិកម្ពុជា តម្លៃជាង ២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ ក្រោម អធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា (មានវីដេអូ)

-
សម្តេចតេជោ ណែនាំដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ដោយត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋឱ្យបានឆាប់, ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេស ការដោះស្រាយក្រៅប្រព័ន្ធតុលាការ និងត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត

-
គ.ជ.ប៖រយៈពេល២៦ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជិត៣០ម៉ឺននាក់

ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះថា រយៈពេល២៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នាំ២០២១ គឺមានប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីជិត៣០ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួនជិត១៤ម៉ឺននាក់នាក់។
-
វិចារណកថា ពង្រឹងស្មារតីសាមគ្គី ឯកភាពជាតិ ថែរក្សា ការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព ដើម្បីអភិវឌ្ឍ

-
អ្នកទោសចំនួន៧នាក់ បានទម្លុះជញ្ជាំងរបងថ្មពន្ធនាគារត់គេចខ្លួន ទំាងកណ្តាលយប់

ខេត្តស្ទឹងត្រែង÷កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨វិច្ឆិកា ឆ្នំា២០២១នេះ មានអ្នកទោសចំនួន៧នាក់ បានទម្លុះរបងថ្មពន្ធនាគារ ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង នាំគ្នារត់គេចខ្លួនបាត់ស្រមោល ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ នៅវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ខណៈមន្ត្រីអនុរក្សពន្ធនាគារ បានដឹងពីសកម្មភាពរបស់អ្នកទោសដែលកំពុងវាយទម្លុះជញ្ជាំងរបងពន្ធនាគាររត់គេចខ្លួននោះ កម្លាំងបានប្រើប្រាស់អាវុធបាញ់គំរាមបញ្ឈប់សកម្មភាព អស់ចំនួន៤គ្រាប់ តែក្រុមអ្នកទោសទាំងនោះនៅតែបន្តរត់គេចខ្លួនបានដោយសុវត្ថិភាព ។ បើតាមការពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងកើតហេតុនោះ ក្រុមអ្នកទោសបានបន្សល់ទុកនូវវត្ថុតាងមួយចំនួនក្នុងការទម្លុះជញ្ជាំងរបងពន្ធនាគារផងដែរ ។រីឯវត្ថុតាងទាំងនោះ មន្រ្តីជំនាញបានរកឃើញដូចជា.ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយ ភួយ ជាដើម ។ ពាក់ព័ន្ធករណីនេះ លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានឲ្យដឹងថា៖ ក្នុងចំណោមអ្នកទោសទាំង៧នាក់ មានម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត លើករណីជួញដូរគ្រឿងញៀន និង៦នាក់ទៀតជាប់ទោសស្រាល ។ ហើយក្នុងចំណោមអ្នកទោសរត់គេចខ្លួនទាំងនោះ មាន៦នាក់ជាប់ទោសពីបទជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស ៕