-
អបអរសាទរខួបទី១៨ នៃ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

-
ឯកឧត្តម ញ៉ែម សំអឿន ត្រូបានតែងតាំងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

-
រថយន្តហាយឡែនឌ័រពន្លះរបាំងថ្មពុះចែកផ្លូវជាតិលេខ២បាក់អស់មួយកង់ ឯរថយន្តដាច់កាឡែកង់ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបេីករថយន្តហាយឡែនឌ័រមួយគ្រឿងទៅពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ រីឯរថយន្តដាច់កាឡែកង់មុខមួយចំហៀងទៅមុខលែងរួច ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-
ឯកឧត្តម រស់ សុវាចា៖ការប្រឡងឌីប្លូមឆ្នាំនេះមានបេក្ខជនសរុប១៦២ ៥៨៩ នាក់

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបាន ឱ្យដឹង ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅឌីប្លូមនាឆ្នាំនេះគឺសម្រាប់ទិន្នន័យបឋមគិតត្រឹមពេលនេះមានបេក្ខជនសរុប ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់)មណ្ឌលប្រឡងចំនួន ១៧២២និងបន្ទប់ប្រឡងចំនួន ៧៣២៧ ។ បើតាមឯកឧត្តម រស់ សុវាចា មន្រ្តីអ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡាបានថ្លែងប្រាប់ AMS នៅព្រលប់ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅឌីប្លូម ថាក្រសួងអប់រំ យុវជន និងកីឡា រក្សាកាលបរិច្ឆេទប្រឡងឌីប្លូមនៅថ្ងៃ១៥ វិច្ឆិកា ២០២១។ ឯកឧត្តម បានឱ្យដឹងបន្ថែមថា”ការប្រឡងឌីប្លូម ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព”៕ដោយ៖ម៉ាដេប៉ូ
-
អ្នកនាំពាក្យក្រសួងអប់រំ៖ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានមណ្ឌលប្រឡង២០៥ និង បេក្ខជនសរុប១១៥១៣៩នាក់

រាជធានីភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបក្នុងឆ្នាំនេះមានមណ្ឌលប្រឡងសរុបចំនួន ២០៥នាក់ បន្ទប់ប្រឡងចំនួន៤៦៥១នាក់និងមានបេក្ខជនប្រឡបសរុប១១៥១៣៩នាក់។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ថ្លែប្រាប់ AMS នៅព្រលប់ថ្ងៃទី០៦ខែ វិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថាចំពោះក្រសួងបានសម្រេចរំកិលកាលបរិច្ឆេទប្រឡងបាក់ឌុបទៅថ្ងៃ២៧ ធ្នូ ២០២១ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង។ កាលបរិច្ឆេទនេះ មានគម្លាតអាចទទួលយកបានធៀបនឹងបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ដែលចាប់ផ្តើមនាថ្ងៃ ១០ មករា ២០២២។ ឯកឧត្តមបានបញ្ជាក់ជុំវិញបញ្ហានេះថា”ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព”។ សូមរំលឹកថានាថ្មីៗមកនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ជុំវិញបញ្ហាការពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបក្នុងឆ្នាំនេះ ២០២០-២០២១នេះដែរថាគឺ ដើម្បីឲ្យសិស្សានុសិស្សមានពេលគ្រប់គ្រាន់ដើម្បីរៀនសម្រាប់ប្រឡង៕ដោយ៖ម៉ាដេប៉ូ
-
លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្សប្រកាសថានឹងលាសញ្ជាតិបរទេស

-
ថ្ងៃនេះជាថ្ងៃទី២៤ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត!

-
រដ្ឋបាលខណ្ឌចំការមន ឃាត់ម៉ូតូសណ្ដោងរ៉ឺម៉កកែច្នៃខុសបច្ចេកទេស បន្ទាប់ពីណែនាំ អាជ្ញាធរឲ្យវិលវិញ

-
ផ្ទះពលរដ្ឋមួយល្វែង ត្រូវបានឆេះ ប៉ុន្តែគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិតទេ

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារ ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៨
