-
នគរបាលខណ្ឌប្ញស្សីកែវ ចេញរៀបចំសណ្តាប់ធ្នាប់និងសម្រួលដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវប្រឈមការកកស្ទះដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ

ភ្នំពេញ៖ នគរបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ គេឃើញបានចេញធ្វើសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់និងសម្រួលដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវសំខាន់ៗមួយចំនួនដែលតែងរងការប្រឈមបញ្ហាកកស្ទះក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរឱ្យបានលឿនឆាប់រហ័សនៅគ្រាដែលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញត្រូវគេមើលឃើញថាបានចាប់ផ្តើមមានសភាពកកកុញដើម្បីទៅប្រកបមុខរបរចិញ្ចឹមជីវិត បំពេញភារកិច្ច និងការធ្វើដំណើរទៅរៀនសូត្ររបស់សិស្សនិស្សិតនៅគ្រប់គ្រឺះស្ថានសិក្សានៅបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យឡើងវិញ ក្រោយពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅកម្ពុជាបានថយចុះធូរស្បើយបានច្រើននោះហើយ។
-
គ.ជ.ប បង្ហាញពីបញ្ហាប្រឈមមួយចំនួននៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញពីបញ្ហប្រឈមមួយចំនួនក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។ នេះបើតាមលោក ឌុច សុន សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
-
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំង ឯកឧត្តម ឃួង ស្រេង ជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជាផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ត្រូវបានគណបក្ស ប្រជាជនកម្ពុជាតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញជាផ្លូវការហើយ ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរន្ធត់តក់ស្លុតនិងក្រៀមក្រំជាទីបំផុត នៅពេលទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០:៣៦ នាទី ព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
-
រដ្ឋបាល រាជធានីភ្នំពេញ បើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ចាប់ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ចាប់ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤ ដើម្បីសម្រួលការកកស្ទះចរាចរក្នុងពេលដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្សុីទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ចាប់ពីមហាវិថីចោមចៅទៅមហាវិថីសហព័ន្ឋរុស្សុី ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានធ្វើការពង្វាងចរាចររយៈពេល ១៤ថ្ងៃ ដោយបើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤។ ដោយ៖ ឆៃហួត
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាន នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញបានអញ្ជើញចូលរួមអង្គកឋិនទាននៅ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
-
ឯកឧត្តម ជា ចាន់តូ និងមន្ត្រីបុគ្គលិកទាំងអស់នៃធនាគារជាតិនៃកម្ពុជា ផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល

ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមន្ត្រី បុគ្គលិកទាំងអស់នៃធនាគារជាតិនៃកម្ពុជា មានសេចក្តីរន្ធត់តក់ស្លុត និងក្រៀមក្រំជាទីបំផុត នៅពេលទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០:៣៦ នាទី ព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា

-
សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានចំនួន ១៣,៩៣០,៣៩៧នាក់ (គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា)

ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៩៣០,៣៩៧នាក់។ ក្នុងនោះរួមមាន៖ ១. ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០២៩,៦១៣នាក់២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៩៤,៧២២នាក់៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៤៨,៤២៧នាក់៤. អាយុ៥ឆ្នាំ ១៥៧,៦៣៥នាក់ នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕
-
បុរសម្នាក់ ប្រើប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតកាប់ប្រជាការពាររបួសម្នាក់ ត្រូវបានពលរដ្ឋព្រួតវាយរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ ប្រើប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតដេញកាប់ប្រជាពលរដ្ឋ និងប្រជាការពារដែលចុះអន្តរាគមន៍ឃាត់ បណ្តាលឱ្យរបួសម្នាក់ ទើបធ្វើឱ្យពលរដ្ឋទ្រាំលែងបានព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។