-
រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក រយៈពេល ៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

-
ពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន៧២នាក់ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាសម្របសម្រួលដេីម្បីបញ្ជូនត្រឡប់មកកម្ពុជាវិញ

-
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី៖ «ជោគជ័យលើសមរភូមិវ៉ាក់សាំងជាសរសគ្រឹះ សម្រាប់ការបើក ប្រទេសឡើងវិញ» (មានវីដេអូ)

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាន នៅវត្តលង្ការកុសុមារ៉ាម

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញបានអញ្ជើញចូលរួមអង្គកឋិនទាននៅ វត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។អង្គកឋិនទានសាមគ្គី បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តលង្កាព្រះកុសុមារាម ។ ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរ៉ុងចំរើនជារៀងរហូតទៅ៕
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខ ក្រុមគ្រួសារ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួង ញ៉ិល

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខក្រុមគ្រសារ របស់ឯកឧត្តមកិត្តនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ ខិតខំតស៊ូគ្រប់កាលៈទេសៈ ក្នុងសកម្មភាពចូលរួមចំណែក បម្រើជាតិ មាតុភូមិ និងប្រជាជន ពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាជានីតិរដ្ឋ។ លោកជំទាវ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជារដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕
-
Drone និង CubeSat របស់ក្រុមការងារនិស្សិត ត្រូវបាន ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សរសើរ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារសិស្ស-និស្សិត ដែលបានសិក្សាស្រាវជ្រាវ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្កើត Drone និង CubeSat។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគុណសម្បត្តិ គុណវិបត្តិ នៃការប្រើប្រាស់ Drone និង CubeSat ដែលក្រុមសិស្ស-និស្សិតបានបង្កើត និងកម្រិតនៃការស្រាវជ្រាវបច្ចេកវិទ្យាធៀបនឹងការអភិវឌ្ឍបច្ចេកវិទ្យាជាសកល។ ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រឹងសមត្ថភាពជំនាញ ការចែករំលែកនូវបទពិសោធន៍ចំណេះដឹង និងការផ្តល់អនុសាសន៍ល្អៗ ជូនដល់សិស្ស-និស្សិត និងអ្នកវិទ្យាសាស្រ្ត ដែលអាចជាមូលដ្ឋានគន្លឹះក្នុងការបន្តស្វែងយល់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ គាំទ្រ និងបានចែករំលែកនូវទស្សនៈ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលអាចបង្កើតនូវគំនិតច្នៃប្រឌិតប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការសកល និងតំបន់ ជាពិសេសភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ឯកឧត្តម លើកទឹកចិត្តក្នុងការរកឯកសារស្រាវជ្រាវបន្ថែមទៀត តាមប្រព័ន្ធអ៊ិនធើណេត ជាពិសេសការខិតខំស្វែងរករបកគំហើញ ដែលមានប្រកាសនីយបត្រតក្កកម្ម…
-
អ្នកនាំពាក្យ គ.ជ.ប៖រយៈពេលជាង២០ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ គឺបានប្រព្រឹត្តដោយរលូន

ភ្នំពេញៈអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា រយៈពេលជាង២០ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នាំ២០២១ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ។ ប៉ុន្តែបានជួបប្រឈមនឹងបញ្ហាមួយចំនួនដូចជា សាលាឃុំ សង្កាត់ខ្លះទទួលរងគ្រោះដោយសារទឹកជំនន់ ហើយត្រូវប្តូរការិយាល័យ ចុះឈ្មោះបោះឆ្នោត មកទីតាំងមានសុវត្ថិភាព។
-
បន្ទាប់ពីអនុវត្តទោស:មេក្លោង និងបក្ខពួកដឹកនាំបាតុកម្មទាមទារឱ្យដោះលែង រ៉ុង ឈុន ត្រូវបានដោះលែងហើយ

-
ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំពន្លាជាតិ ចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិ ចិន លើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូអនឡាញ

-
ផ្ទះមនុស្សធម៌ទី ៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបានប្រគល់ជូន ជនពិការ ១គ្រួសារ នៅ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមដំណើរដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្ត និងសហការី បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះបន្ទាប់ទី៦ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្តកំពង់ចាម ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនដល់ជនមានពិការភាពទីទ័លក្រ ១គ្រួសារ ឈ្មោះ ឈុន ម៉េន អាយុ ៦៣ឆ្នាំ រស់នៅ ភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។