-
បងប្អូនជាកម្មករសម្អាតអនាម័យថែសួន និងកម្លាំងការពា រសន្តិសុខ សាលាខេត្តបាត់ដំបង បានទទួលអំណោយសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ញ៉ែម សាខន ពីឯកឧត្តមអភិបាលខេត្ត

-
គ.ជ.ប៖រយៈពេល១៨ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង២សែននាក់ និងលុបឈ្មោះចេញពីបញ្ជីជាង១សែននាក់

-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស៣៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៣០ ខែតុលា ម្សិលមិញ

-
ស្ពៃក្តោបសហគមន៍តំបន់ការពារធម្មជាតិភ្នំទំព័រចាប់ផ្តើមល្បីឈ្មោះលើទីផ្សារថាមានរស់ជាតិឆ្ងាញ់

ខេត្តពោធិ៍សាត់៖ដំណាំស្ពៃក្តោបសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងមានឈ្មោះបោះសម្លេងថាមានរស់ជាតិស្រួយឆ្ងាញ់ ដែលអ្នកធ្លាប់បរិភោគនៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានាបានបង្ហាញការកោតសរសើរ។ ស្ពៃក្តោបភ្នំទំព័រ បានដាំឡើងតាមគោលការណ៍ធម្មជាតិ តាមចំការតូចៗក្បែរផ្ទះប្រជាពលរដ្ឋ។ អ្នកស្រី ប៉េន ស៊ីថុល និងស្វាមី លោក កែវ ពក ជាកសិករអ្នកដាំស្ពៃក្តោបក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិភ្នំទំព័រគឺកំពុងទទួលបានការបញ្ជាទិញពីអតិថិជនជាច្រើនក្នុងមូលដ្ឋាន នៅខេត្តបាត់ដំបង ពោធិ៍សាត់ និងនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នទីផ្សារស្ពៃក្តោបរបស់អ្នកស្រីបានលក់ដាច់ រហូតពេលខ្លះផ្តគ់ផ្គង់ទីផ្សារពុំទាន់ថែមទៀត។ វាមានភាពផ្ទុយគ្នាស្រឡៈដែលកាលពីមុននេះអ្នកស្រីនិងស្វាមីរកទីផ្សារសឹងមិនបាន ដោយសារមិនបានផ្សព្វផ្សាយ និងអតិថិជនមិនទាន់បានភ្លក់រស់ជាតិស្ពៃក្តោបនៃសហគមន៍ភូមិទំព័រនៅឡើយ។ អ្នកស្រី ប៉េន ស៊ីថុល បានរៀបរាប់ថាគាត់បានដាំស្ពៃក្តោបក្នុងទំហំដីប្រមាណ ៤០គុណនឹង៤០ម៉ែត្រ (១រ៉ៃ) ដែលដាំក្នុងរោង រយៈពេលពី៧០ទៅ១១០ថ្ងៃ អាចរកប្រាក់ចំណូលបាន១៥លានរៀល។ក្នុងនេះគាត់លក់ក្នុងមួយថ្ងៃបាន៥០គីឡូក្រាម ហើយថ្ងៃខ្លះអតិថិជនបានកុម៉្មង់ច្រើនជាងនេះពួកគាត់មិនអាចផ្គត់ផ្គង់ដល់អតិថិជនតាមតម្រូវការទៀតផង។ គាត់អាចលក់ស្ពៃក្តោបបានតម្លៃ៥០០០ពាន់រៀលក្នុង១ គីឡូក្រាម។ ហើយក្នុងមួយថ្ងៃអ្នកស្រី និងស្វាមីអាចផ្គត់ផ្គង់ឲ្យអតិថិជនបានត្រឹមតែ៥០គីឡូក្រាមប៉ុណ្ណោះ ហើយពេលខ្លះតម្រូវឲ្យអតិថិជនរង់ចាំការបញ្ជាទិញផងដែរ។ ដោយសារតម្រូវការទីផ្សារស្ពៃក្តោបកាន់តែច្រើន នៅថ្ងៃខាងមុខ អ្នកស្រីបានគិតជាមួយស្វាមីមានគម្រោងថានឹងពង្រីកផ្ទៃដីក្នុងការដាំស្ពៃក្តោបលើដីឲ្យបានទំហំ២ហិចតាបន្ថែមទៀតនៅឆ្នាំក្រោយសំដៅធ្វើយ៉ាងផ្គត់ផ្គង់លើទីផ្សារនិងអាចរកប្រាក់ចំណូលកាន់តែច្រើន។ ស្រ្តីកសិករអ្នកដាំស្ពៃក្តោបឈានមុខគេក្នុងសហគមន៍វ័យ៣៣ឆ្នាំ រូបនេះបានឱ្យដឹងបន្ថែមថា កាលពីមុននេះអ្នកស្រីជួបការលំបាកដោយសារការដាំដំណាំបានផលហើយ ពុំមានទីផ្សារ និងពិសេសការលក់ចេញបានតម្លៃថោក ទើបអ្នកស្រីទទួលការសហការពីក្រសួងបរិស្ថាន…
-
ជិះម៉ូតូវ៉ាជែងរថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាស បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់
-
អភិបាលខណ្ឌច្បារអំពៅណែនាំចៅសង្កាត់ទាំង៨ត្រូវសម្អាតសាលារៀនគ្រប់កម្រិត

ភ្នំពេញ៖ បន្ទាប់ពីជំងឺកូវីដ-១៩ ឆ្លងរីករាលដាលជាសកលបានធ្វើអោយប៉ះពាល់ស្ទើគ្រប់វិស័យទាំងផ្នែកសេដ្ឋកិច្ច សុខមាលភាពប្រជាពលរដ្ឋ ជីវភាពរស់ នៅប្រចាំថ្ងៃ ការប្រាស្រ័យទាក់ទងគ្នាមានការខ្លាចរអា ជាពិសេសគុណភាព នៃការអប់រំមានការធ្លាក់យ៉ាងខ្លាំងដែលជាក្តីបារម្ភធំរបស់មាតាបិតា អាណាព្យាបាលសិស្ស ហើយក៍ជាក្តីបារម្ភរបស់ថ្នាក់ដឹកនាំផងដែរ ។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា មនុស្ស៥៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៩ ខែតុលា ម្សិលមិញ

-
អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានប្រកាសពីការចាប់ផ្តើមអនុវត្តន៍យុទ្ធនាការសម្អាតបរិស្ថាន និងប្រមូលសំណល់ប្លាស្ទិកនៅបឹងទន្លេសាប

-
អ្នកនាំពាក្យ គ.ជ.ប៖គណបក្សចំនួន៧ បានដាក់ភ្នាក់ងារជិត៥ពាន់នាក់ និងអ្នកសង្កេតការណ៍ជាង៣ពាន់នាក់
