Category: ព័ត៌មានជាតិ

  • រឿងដីអាងទឹកដងទង់! ប្រធានមន្ទីររៀបចំដែនដីខេត្តលួចចេញប្លង់រឹងឱ្យក្រុមហ៊ុនសេង សម្បត្តិ

    រឿងដីអាងទឹកដងទង់! ប្រធានមន្ទីររៀបចំដែនដីខេត្តលួចចេញប្លង់រឹងឱ្យក្រុមហ៊ុនសេង សម្បត្តិ

    ភ្នំពេញៈខណៈវិវាទដីអាងទឹកដងទង់រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនសេង សម្បត្តិ ដោះស្រាយមិនទាន់ចប់ផងនោះ ស្រាប់តែលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប្លង់រឹង លេខ០៧០៥០៦០១-១១៥៦ ស្ថិតនៅភូមិសុភី ឃុំស្រែជាងខាងជើង ស្រុកដងទង់ ទំហំជាង១០ហិកតា នឹងកែប្រែដីកសិកម្ម ទៅជាដី «សាងសង់» ដើម្បីបំពេញបំណងជូនលោក សេង សម្បត្តិ។​ ការចេញប្លង់រឹងនេះ បានធ្វើឡើងកាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីលោក សេង សម្បត្តិ បានដាក់ពាក្យស្នើសុំចុះបញ្ជីលើដីទំនាស់កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

  • សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល ៨០នាទី បានចម្ងាយជាង៥០គីឡូម៉ែត្រ

    សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល ៨០នាទី បានចម្ងាយជាង៥០គីឡូម៉ែត្រ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃនេះ ឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល ៨០នាទី បានចម្ងាយជាង ៥០គីឡូម៉ែត្រ ក្រោយពីបានប្រជុំអាស៊ាន ៣ថ្ងៃជាប់គ្នាពុំមានពេលហាត់ប្រាណសោះ។

  • កាយផ្តាច់ ផ្លូវបេតុងវត្តតាក្តុល បង្ហូរទឹកចេញពីភូមិចំនួន៣នៅ សង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងព្រែក ត្នោតបានស្រកចុះ

    កាយផ្តាច់ ផ្លូវបេតុងវត្តតាក្តុល បង្ហូរទឹកចេញពីភូមិចំនួន៣នៅ សង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងព្រែក ត្នោតបានស្រកចុះ

    កាយផ្តាច់ ផ្លូវបេតុងវត្តតាក្តុល

  • រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ទទួលស្បៀង និងសម្ភារៈមនុស្សធម៌ ដើម្បីត្រៀមបន្តចែកជូនពលរដ្ឋរងគ្រោះ

    រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ទទួលស្បៀង និងសម្ភារៈមនុស្សធម៌ ដើម្បីត្រៀមបន្តចែកជូនពលរដ្ឋរងគ្រោះ

    ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃអភិបាលខេត្តពោធិ៍សាត់បានទទួលអង្ករចំនួន១០តោន ពីសប្បុរសជន(មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត)និងសារុងចំនួន១០០ ទឹកបរិសុទ្ធ១០០យួរ និងម៉ាស់ចំនួន១០ប្រអប់ថែមទៀត ។ ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះម្ចាស់អំណោយជាសប្បុរសជន(មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងវិទ្យាស្ថានពហុបច្ចេកទេសនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)ប្រកបដោយស្មារតីមនុស្សធម៌ ក្នុងបរិបទកូវីដ-១៩ វីរុសបំឡែង នេះជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះលោកអភិបាល បង្វែរស្បៀង និងសម្ភារៈទាំងអស់ ជូនទៅសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីត្រៀមចែកជូនបន្ត ឲ្យចំគោលដៅប្រកបដោយតម្លាភាព ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ៕

  • កម្មការអន្តរក្រសួងវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ទទួល ការងារថែទាំផ្លូវក្រាលកៅស៊ូ ពីរជាន់ ប្រភេទ (DBST)

    កម្មការអន្តរក្រសួងវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ទទួល ការងារថែទាំផ្លូវក្រាលកៅស៊ូ ពីរជាន់ ប្រភេទ (DBST)

    ពោធិ៍សាត់៖ ថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ ទទួល ការងារថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ(DBST)ជាលក្ខណៈ ប្រចាំចំនួន ០២គម្រោង ដូចខាងក្រោម៖-គម្រោងទី១ ៖ផ្លូវចំនួន ៥ខ្សែ ប្រវែងសរុប ៦ម៉ឺន ៧ពាន់ ៣៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ នឹង ៦ម៉ែត្រ និងមានបំពាក់ស្លាកសញ្ញាចរាចរណ៍ ចំនួន ៥៥៧ កន្លែង ស្ថិតនៅ ស្រុកតាលោសែជ័យ ស្រុកបាកាន ស្រុកក្រគរ ស្រុកកណ្ដៀង ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ។-គម្រោងទី២ ៖ចំនួន ៥ខ្សែ ប្រវែងសរុប ៥ម៉ឺន ២ពាន់ ១៦០ម៉ែត្រ ទទឹង ពី…

  • ថ្ងៃនេះជាថ្ងៃទី១៧ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

    ថ្ងៃនេះជាថ្ងៃទី១៧ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

    ភ្នំពេញ៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេនោះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ។សម្រាប់ការឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេល៥០ថ្ងៃ។ គ.ជ.ប បានប្រកាសថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។ ពេលព្រឹកធ្វើការចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទី១៧នៃដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ។

  • Untitled post 610422

    អ៊ិត រ៉ាវុធ, [29.10.21 13:24]តំណាងឯកឧត្តម កិត្តិបណ្ឌិតហ៊ីង ប៊ុន ហៀងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោដោយជំនន់ទឹកភ្លៀងក្នុងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ឯកឧត្តម ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យ សម្តេចតេជោ តំណាងដ៍ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុៈជួយស្រុកកណ្កាលស្ទឹង អមដំណើរដោយឯកឧត្តម នួន ណារិន អនុប្រធាគណពង្រឹងឃុំដើមឬស និងក្រុមការងារយុវជនជាច្រើននាក់ នាំយកអំណោយ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន មកចែកជូនពលរដ្ឋរាប់រយគ្រួសារក្នុងភូមិស្រម៉រឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។(ថ្ងៃទី២៩ខែតុលាឆ្នាំ២០២១) ឯកឧត្តម ណុប រ័ត្ននិមល បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលតែងតែគិតគូរយកចិត្តទុកដាក់ មកចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅស្រុកកណ្ដាលស្ទឹងនេះ។ លោកបានថ្លែងថា «ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា» ដែលតែងតែចុះជួយយកចិត្តទុកដាក់ដល់ប្រជារាស្ត្រទាំងអស់ មិនគិតពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយ ខ្មែរស្រលាញ់ ខ្មែរស្រលាញ់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោជានាយករដ្ឋមន្ត្រីជារៀងរហូត។ ស្ថិតក្នុងកាសនេះដែរ ឯកឧត្តម…

  • ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ព្រែកត្នោតជាង៨០០ គ្រួសារនៅ​ខណ្ឌដង្កោ ទទួលបានព្រះរាជអំណោយពីសម្តេច​ម៉ែនិងព្រះមហាក្សត្រ

    ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ព្រែកត្នោតជាង៨០០ គ្រួសារនៅ​ខណ្ឌដង្កោ ទទួលបានព្រះរាជអំណោយពីសម្តេច​ម៉ែនិងព្រះមហាក្សត្រ

    ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ ដែលទទួលរងគ្រោះ ដោយសារ ជំនន់ទឹកស្ទឹងព្រែកត្នោតចំនួនជាង៨០០ គ្រួសារ ត្រូវបានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រគល់ព្រះរាជអំណោយជូន ដើម្បីសម្រាលការលំបាកជូនពួកគាត់ ក្នុងគ្រាដ៏លំបាកនេះ។ពីធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ដ៏ខ្ពស់ខ្ពស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅសង្កាត់គងនយខណ្ឌដង្កោរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះដោយសារការប្រែប្រួលអាកាសធាតុគួបផ្សំនឹងកត្តា ភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពី តំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌ កំបូល…

  • ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដើម្បីលើកស្ទួយកំណើន​សេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ

    ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដើម្បីលើកស្ទួយកំណើន​សេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ

    ភ្នំពេញ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានថ្លែងបញ្ជាក់ថា គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងអាចចាប់យកកាលានុវត្តភាពពីវិបត្តិកូវីដ១៩ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព ផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។ ការលើកឡើងដូចនេះ ក្នុងពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត «គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ» នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ។ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ រៀបចំឡើងដោយឈរលើគោលការណ៍ រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង នឹងផ្តោតសំខាន់ទៅលើការបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព សំដៅពង្រឹងបន្ថែមទៀតនូវស្មារតីស្នេហាជាតិ ស្របតាមទិសស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គិតមកដល់បច្ចុប្បន្ននេះការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងបានល្អប្រសើរ ដោយអត្រានៃការឆ្លង…

  • សម្ដេចតេជោ បញ្ជាក់ថា ថ្ងៃនេះ កម្ពុជា បានផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន២០ម៉ឺនដូសទៅដល់ប្រទេសវៀតណាម

    សម្ដេចតេជោ បញ្ជាក់ថា ថ្ងៃនេះ កម្ពុជា បានផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន២០ម៉ឺនដូសទៅដល់ប្រទេសវៀតណាម

    កម្ពុជា ទទួលផ្តល់វ៉ាក់សាំងកូវីដ១៩ ២០ម៉ឺនដូស