-
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តួចផ្តើមធ្វើអង្គកឋិនទាន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ លោកជំទាវ អាន្នី សុខអាន លោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ឧបាសក ឧបាសិកា និងអាចារ្យគណៈកម្មការវត្តទួលសង្កែ បានរៀបចំពិធីអង្គកឋិនទាននៅវត្តទួលសង្កែ នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ។ អង្គកឋិនទានសាមគ្គី បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរ៉ុងចំរើនជារៀងរហូតទៅ៕
-
ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គេហទំព័រ KhmerSME ”

ភ្នំពេញ:ការដាក់ឱ្យដំណើរការ ជាផ្លូវការនូវ “គេហទំព័រ KhmerSME” ដែលស្ថិតក្រោមគម្រោងកិច្ចសហប្រតិបត្តិការ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ អាល្លឺម៉ង់អ GIZ ស្តីពីការអភិវឌ្ឍ វិស័យសហគ្រាសធុនតូច និងមធ្យម។ “គេហទំព័រ KhmerSME” គឺជា ថ្នាលព័ត៌មានឌីជីថល (Digital Information Platform) ដែលផ្តល់ឱកាសឲ្យសហគ្រាស ធុនមីក្រូ តូច និងមធ្យមទាំងអស់ ទទួលបាននូវព័ត៌មាន នៅនឹងកន្លែង ដូចជា ផ្នែកច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តិ ការបណ្តុះបណ្តាលបច្ចេកទេស ការផ្ទេរ បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើមអាជីវកម្មថ្មី ការលើកទឹកចិត្ត សម្រាប់ការធ្វើធុរកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការប្រកួតប្រជែងមានលក្ខណៈជាយុទ្ធសាស្ត្រ និងប្រកបដោយបរិយាប័ន្ន។ ក្រោមជំនួយឧបត្ថម្ភរបស់ រដ្ឋាភិបាលអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ អាល្លឺម៉ង់ GIZ សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍…
-
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃសត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

-
ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០១ ខែវិច្ឆិកា ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤

ភ្នំពេញ ៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុុខនេះ ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងធ្វើទ្បើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈដូចខាងក្រោម៖១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃសា្ថប័នជាតិ ទៅក្នុង របៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋា ភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្ដីនៅក្រោមច្បាប់ កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ទៅ ក្នុងរបៀបវារៈបជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាង ច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ…
-
កម្ពុជាប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ៖ឆ្នាំនេះ គឺជាឆ្នាំទី២ហើយ ដែលកម្ពុជាប្រារព្ធទិវា ពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ តាមប្រព័ន្ធវីដេអូអនឡាញ ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតជាសាកល និងបន្តប៉ះពាល់ ស្ទើរតែទូទាំងពិភពលោក ហើយត្រូវបានគេចាត់ទុកជំងឺនេះ ជាបញ្ហាធំ-មួយ ដែលធ្វើឱ្យពិភពលោក ខ្វល់ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាលភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម និងបានបន្តរហូតមកដល់ពេលនេះ។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បន្តថា៖រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់ នូវវិធានការក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺ កូវីដ-១៩ រួមមានទាំងវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ ដទៃផ្សេងទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ទាំងសង្គម និងសេដ្ឋកិច្ច ក្នុងនោះការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងរកទិញវ៉ាក់សាំង ពីបណ្តាប្រភពនានា ក៏ដូចជាការទទួលបាននូវជំនួយផ្សេងៗ ដើម្បីយកមកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈ យុទ្ធសាស្រ្ត “ផ្ការីក” ដើម្បីបង្កើតភាពស៊ាំសហគមន៍ និងឈានទៅបន្តជំរុញលំនឹងអាជីវកម្ម និងធុរកិច្ច ឡើងវិញ។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ក្នុងការទ្រទ្រង់នូវសកម្មភាពសេដ្ឋកិច្ច…
-
កម្ពុជាកំពុងប្រែក្លាយជាខ្លាអាស៊ី ហើយនេះជាដំណឹងល្អសំរាប់សហរដ្ឋអាមេរិក

-
លោក ឃីម ឡាគី អតីតតំណាងរាស្ត្របក្សប្រឆាំងស្នើសុំបង្កើត“គណបក្សអនាគតជាតិ”

ភ្នំពេញៈលោក ឃីម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីដែលមានឈ្មោះ “គណបក្សអនាគតជាតិ” ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំពោះពាក្យស្នើសុំបង្កើតគណពក្សនេះ គឺក្រសួងបានទទួលរួចហើយ។
-
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អភិវឌ្ឍន៍ប្រទេស និងជាពិសេសការលើកកម្ពស់ផលិតកម្មស្បៀង

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ។ ជំនួបនេះមានកម្មវត្ថុ៤សំខាន់គឺ ៖ ទី១- ពិគ្រោះយោបល់លើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនឹងរួមបញ្ចូលផងដែរអំពីនិរន្តរភាព នៃវិស័យកសិកម្ម។ ទី២- ការបង្កើត Mekong-Australia Centre ដែលមានតួនាទីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ទី៣- លទ្ធផលលើការវាយតម្លៃបញ្ចប់កម្មវិធីស្តីពី “ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program)” និងការប្រគល់ជូនមកក្រសួងនូវរាល់សម្ភារប្រើប្រាស់ដែលបានបម្រើឲ្យកម្មវិធី។ និងទី៤-សំណើរបស់កម្ពុជា ជូនទៅរដ្ឋាភិបាលអូស្រ្តាលីទាក់ទងកម្មវិធីទិដ្ឋាការសម្រាប់វិស័យកសិកម្ម (Australia Agriculture visa program)។ ឯកឧត្តម Pablo Chiho Kang បានអោយដឹងថា កម្មវិធី CAVAC បានរួមចំណែកជំរុញផលិតកម្មស្បៀងតាមរយ:ការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម…
-
ឯកឧត្តមសាយ សំអាល់ ៖ សហភាពអឺរ៉ុបជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ សហភាពអឺរ៉ុប ជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបបិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលរួមមាន លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស
-
ក្រសួងអប់រំ ចេញសេចក្តីណែនាំស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬហៅឌីប្លូម សម្រាប់ឆ្នាំសិក្សា ២០២០-២០២១

រាជធានីភ្នំពេញ៖នៅព្រលប់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១នេះក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីណែនាំមួយស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬហៅឌីប្លូម សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយក្នុងនេះក្រសួង បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំ ការប្រឡង ចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា