Category: ព័ត៌មានជាតិ

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ ព្រំដែនវៀតណាម

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ ព្រំដែនវៀតណាម

    នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ជាមួយឯកឧត្តម ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ។

  • អភិបាលរាជធានីបេសកម្មក្នុងការទប់ស្កាត់ទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ទទួលបានលទ្ធផលជោគជ័យ សូមថ្លែងការអរគុណនិងលើកទឹកចិត្ត កម្លាំងទាំងអស់ដែលចូលរួម

    អភិបាលរាជធានីបេសកម្មក្នុងការទប់ស្កាត់ទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ទទួលបានលទ្ធផលជោគជ័យ សូមថ្លែងការអរគុណនិងលើកទឹកចិត្ត កម្លាំងទាំងអស់ដែលចូលរួម

    ភ្នំពេញ៖លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសម្តែងនូវការអណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់វុធនិងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាមិនឲ្យទឹកជំនន់ លិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ រហូតទទួលបានលទ្ធផលជោគជ័យ គិតមកដល់ត្រឹមល្ងាចថ្ងៃទី២៨ខែតុលានេះ។

  • សែលកាតបញ្ចេញគម្រោងទិន្នន័យឥតកំណត់ 4-in-1 សម្រាប់បណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជា

    សែលកាតបញ្ចេញគម្រោងទិន្នន័យឥតកំណត់ 4-in-1 សម្រាប់បណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជា

    រាជធានីភ្នំពេញ៖សែលកាតបាននាំមកនូវគម្រោងថ្មី PlayGame Unlimited ទទួលបានទិន្នន័យឥតកំណត់សម្រាប់ការលេងហ្គេម ដែលជួយឲ្យបណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជាអាចមានឱកាសចូលរួមការប្រកួតយកឈ្នះបានកាន់តែច្រើន។       ក្រុមហ៊ុនមួយនេះបានបញ្ជាក់អ្នកចូលចិត្តលេងហ្គេម ឥឡូវនេះអាចលេងហ្គេម បានកាន់តែសប្បាយរីករាយ ជាមួយការផ្តល់ជូនថ្មីពី សែលកាត ដែលជាគម្រោងថ្មីចុងក្រោយគេបង្អស់ ព្រមជាមួយអត្ថប្រយោជន៍ពិសេសៗជាច្រើនផងដែរ។គម្រោង PlayGame Unlimited ថ្មីផ្តល់ជូនអតិថិជននូវទិន្នន័យឥតកំណត់ដោយចំណាយត្រឹមតែ១ដុល្លារ ក្នុងមួយសប្តាហ៍។ បណ្តាអ្នកចូលចិត្តលេងហ្គេមអាចទទួលបានភាពសប្បាយរីករាយក្នុងការលេងហ្គេមឥតកំណត់ដូចជា PUBG Mobile, MLBB, RoS និង FREE FIRE។        លើសពីនេះទៅទៀត អ្នកចូលចិត្តលេងហ្គេមអាចកើនពិន្ទុនៅក្នុងតារាងពិន្ទុបន្ថែមទៀត ពីគម្រោង PlayGame Unlimited ដែលផ្តល់នូវទិន្នន័យបន្ថែមសម្រាប់ការប្រើប្រាស់អ៊ីធើណិត និងអាចបញ្ចូលលុយទិញ PlayCoins ដើម្បីទិញរូបិយប័ណ្ណសម្រាប់លេងហ្គេម ហើយក៏អាចទិញ របស់ផ្សេងទៀតនៅក្នុង PlayGame Store ។         ជាមួយគ្នាសែលកាត ធ្វើការផ្តល់នូវ វេទិការដែលជូយឲ្យបណ្តាអ្នកលេងហ្គេមនៅកម្ពុជា កាន់តែមានការរីកចម្រើន ហើយសែលកាតក៏កំពុងរៀបចំណែនាំមុខងារបន្ថែមទៀតដែលជាជំនួយដល់Gamer សម្រាប់ការលេងហ្គេមដល់ពួកគេផងដែរ។ ដែលនេះក៏រួមបញ្ចូលទាំងការផ្តល់ជូននូវការលេងហ្គេមដោយឥតគិតថ្លៃ និងការប្រកួតកម្រិតពិសេសសម្រាប់អ្នកលេងហ្គេមរបស់សែលកាតផងដែរ។      គួរបញ្ជាក់ថាគម្រោងនេះជាការផ្តល់ជូនថ្មីចុងក្រោយបំផុតពី សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានកម្មសិទ្ធិជាជនជាតិខ្មែរ ១០០ភាគរយ ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវ …

  • សម្ដេចក្រឡាហោម ស ខេង និងភាគីវៀតណាមលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនស្វែងរកដំណោះស្រាយចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់

    សម្ដេចក្រឡាហោម ស ខេង និងភាគីវៀតណាមលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនស្វែងរកដំណោះស្រាយចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់

    ភ្នំពេញៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់ប្រមាណ១៦%។

  • សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះសំណើរបស់ឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា»

    សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះសំណើរបស់ឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា»

    ភ្នំពេញៈកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះសំណើរបស់ប្រទេសឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ សម្ដេចតេជោ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្តក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របតាមគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក

  • សម្តេចតេជោ ហ៊ុន សែន ស្នើរុស្ស៊ីផ្តល់ជំនួយបឧបករណ៍ចាំបាច់នានា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង

    សម្តេចតេជោ ហ៊ុន សែន ស្នើរុស្ស៊ីផ្តល់ជំនួយបឧបករណ៍ចាំបាច់នានា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង

    ភ្នំពេញៈនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ នៅថ្ងៃទី២៨ ខែតុលា នេះ តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត។ សម្តេចតេជោ ហ៊ុន សែន បានស្នើរុស្ស៊ីផ្តល់ជំនួយបន្ថែមទៀត ដូចជាឧបករណ៍ចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ កិច្ចប្រជុំពាក់ព័ន្ធ និងពិធីទទួល តំណែងប្រធានអាស៊ាន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨  និងលើកទី៣៩ កិច្ចប្រជុំពាក់ព័ន្ធ និងពិធីទទួល តំណែងប្រធានអាស៊ាន

    បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដ៏មមាញឹករយៈពេល៣ថ្ងៃ ដែលព្រុយណេធ្វើជាម្ចាស់ផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលញញួរធ្វើជាប្រធានអាស៊ាននៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ ភ្លាមៗក្រោយពីទទួលបានញញួរប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេច គឺជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ាននេះរហូតដល់ទៅ៣ដង។

  • កញ្ចប់ថវិការាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនគ្រួសារសព ដែលស្លាប់ ដោយសារជំងឺកូវីដ ១៩ តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ចំនួន២៣នាក់

    កញ្ចប់ថវិការាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនគ្រួសារសព ដែលស្លាប់ ដោយសារជំងឺកូវីដ ១៩ តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ចំនួន២៣នាក់

    អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ចំនួន២៣គ្រួសារ បានទទួលកញ្ចប់ថវិកា ឧបត្ថម្ភពីររាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងមួយគ្រួសារ ថវិកាចំនួន២លានរៀល រួមទាំងអំណោយរបស់ ឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្ត រួមមាន៖ អង្ករ.មី.ត្រីខ.ទឹកត្រី. ទឹកស៊ីអ៊ីវ.នឹងសម្ភារៈមួយចំនួនទៀត។ លោកជំទាវ មិន ធារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ គណៈអភិបាលខេត្តឧត្តរមានជ័យបានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយក កញ្ចប់ថវិកា រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ ១៩ នៅតាមគេហដ្ឋានសពដោយផ្ទាល់។ លោកជំទាវ មិន ធារី បានមានប្រសាសន៍លើកឡើងថា ការរៀបចំផ្តល់ជូននូវថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងអំណោយ ឯកឧត្តម  ប៉ែន កុសល្យ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុត និងជាការចូលរួមចំណែករំលែកទុក្ខរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់អាយុជីវិតសមាជិកគ្រួសារ សាច់ញាតិជាតិទីគោរពស្រឡាញ់។ លោកជំទាវអភិបាលរងខេត្ត ក៏បានធ្វើការណែនាំដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល…

  • រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទូលគោក រាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទូលគោក រាជធានីភ្នំពេញ

    ភ្នំពេញ ៖រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ទីតាំងការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មេត្តាជ្រាបថា លទ្ធផល

  • ការចូលរួមគាំទសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គម ជាតិនៅកម្ពុជា

    ការចូលរួមគាំទសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គម ជាតិនៅកម្ពុជា

    រតនគិរី ៖ ខាងលើនេះជាប្រធានបទ ដែលបានលើកឡើងក្នុងពិធីអបអរសាទរទិវាមនុស្សចាស់អន្តរជាតិ និងមនុស្សចាស់កម្ពុជា ០១ តុលា ឆ្នាំ២០២១ ដែលមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី បានប្រារព្ធធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម យឹម ផែន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ។