-
ព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា

-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អណ្ដូងប្រភេទអគ្គិសនី ២៩០អណ្ដូង និងអំពូលសូឡាបំភ្លឺតាមដងផ្លូវសាធារណៈ ៣១២បង្គោល នៅភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

-
ប្រធានបទចំនួន៨ ត្រូវបានលើកយកមកពិភ្សាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី កសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ តាមរយៈប្រព័ន្ធអនឡាញ ដែលដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ រួមនឹងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ តាមរយៈប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំ នេះក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី។ បន្ទាប់ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំបានថ្លែងមតិស្វាគមន៍ និងចំណាប់អារម្មណ៍លើវឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យស្បៀង កសិកម្ម និងព្រៃឈើជារួមរួចមក ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ក៏បានចូលរួមមតិដោយបានវាយតម្លៃខ្ពស់ចំពោះប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសលេខាធិការដ្ឋានអាស៊ាន ដោយបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ឆ្នាំ ២០២០ ក្នុងការឆ្លើយតមទៅនឹងការរាតត្បាតជំងឺកូវីដ១៩ ដើម្បីធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភក្នុង អាស៊ាន។ ឯកឧត្តមក៏បានបន្ថែមថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ លើវិស័យកសិកម្ម ធានាបានសន្តិសុខស្បៀង ការងារនិងប្រាក់ជំណូលនៅជនបទ និងធានាបានម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ក្រសួងកសិកម្ម បានដាក់ចេញនូវគោលនយោបាយឆ្លើយតបបន្ទាន់ រយៈពេលខ្លី…
-
រយៈពេល៤០ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបាន ចំណូលពន្ធជាង៧លានដុល្លារអាមេរិក ដែលរថយន្តអត់ពន្ធចូលមក បង់ពន្ធ

រយៈពេល៤០ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលពន្ធជាង៧លានដុល្លារអាមេរិក ដែលរថយន្តអត់ពន្ធចូលមកបង់ពន្ធ ,ឯកឧត្តមបណ្ឌិតគុណ ញឹម ក៏បានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមស្លាកលេខផ្សេងៗហើយគ្មានពន្ធ ត្រូវបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន១០% (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៤០ថ្ងៃគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដែលធ្វើឱ្យគយទទួលចំណូលពន្ធបានជាង ៧លានដុល្លារអាមេរិក។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយានយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។ ឯកឧត្តម គុណ ញឹម បានបញ្ជាក់ថា «គិតចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយកដ្ឋានគយ ជូនដំណឹងឲ្យម្ចាស់រថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១…
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ បន្តផ្តល់ការគាំទ្រឱ្យកាន់តែសកម្មថែមទៀតសម្រាប់ការអនុវត្តយន្តការតំបន់

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី ដែលរួមមាន ប្រទេសចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ លើកទី២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បន្តផ្តល់ការគាំទ្រឱ្យកាន់តែសកម្មថែមទៀតសម្រាប់ការអនុវត្តយន្តការតំបន់ ជាអាទិ៍ ៖
-
មេបញ្ជាការកងទ័ពជើងគោក ត្រៀមបញ្ជូនក្រុមសង្គ្រោះបន្ថែមទៀត ខណៈទឹកជំនន់ស្ទឹងព្រែកត្នោតនៅតែបន្តគំរាមកំហែង

ភ្នំពេញ:នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះចំនួន២បន្ថែមទៀតដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយទឹកជំនន់ នៅក្នុងនោះមានក្រុមសង្គ្រោះ៧១១ នៃពលតូចលេខ៧០ និងកងសង្គ្រោះ៧០៦ របស់យោធភូមិភាគពិសេស ខណៈដែល កងសង្គ្រោះលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក កំពុងជាប់ដៃជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌកំបូល។
-
ប្រធាន គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋប្រញាប់រួសរាន់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ

ភ្នំពេញៈឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ សូមប្រញាប់រួសរាន់ទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែតម្រូវទិន្នន័យ ប្រសិនបើមានកំហុសឆ្គង ហើយប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ឬប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ ឬដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាសម្រាប់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អូស្ត្រាលី

ភ្នំពេញៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីការរៀបចំជាប្រវត្តិសាស្ត្រនូវកិច្ចប្រជុំកំពូលអាស៊ាន- អូស្ត្រាលី ប្រចាំឆ្នាំលើកទីមួយ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាសម្រាប់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី។ ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី១ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។
-
សម្តេចតេជោ ហ៊ុន សែន៖យន្តការអាស៊ានបូកបី គឺជាកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ការឆ្លើយតបនឹងវិបត្តិនានាប្រកបដោយប្រសិទ្ធភាព

ភ្នំពេញៈនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ នៅថ្ងៃទី២៧ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលស្គាល់ថា យន្តការអាស៊ានបូកបី គឺជាកម្លាំងចលករដែលមិនអាចខ្វះបាន សម្រាប់ការឆ្លើយតបនឹងវិបត្តិនានាប្រកបដោយប្រសិទ្ធភាព។ ទោះបីជាមានជំងឺរាតត្បាតក្តី ក៏តំបន់អាស៊ានបូកបីនៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ និងពិភពលោកទាំងមូល។
-
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរជប៉ុនសម្រាប់ការគាំទ្រដ៏មានសារៈសំខាន់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ របស់អាស៊ាន

ភ្នំពេញៈនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ នៅថ្ងៃទី២៧ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបានអះអាងជាថ្មីពីការគាំទ្រចំពោះសំណើរបស់ជប៉ុនក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ អាស៊ាន-ជប៉ុន នៅឆ្នាំ២០២៣ នៅប្រទេសជប៉ុន។