-
កិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់រចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុង-ខេត្តសៀមរាប

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុង-ខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ សំដៅស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈម សំណូមពរ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឲ្យសំណង់មានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស កាលពីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញទាក់ទង នឹងបញ្ហាបច្ចេកទេស បញ្ហាប្រឈម និងសំណូមពរ របស់ក្រុមទទួលបន្ទុកការងារសាងសង់នីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឲ្យកិច្ចដំណើរការសាងសង់ផ្លូវទាំង៣៨ខែ្សនេះ ប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋានស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុកធ្វើឲ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអង្គភាពសាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឲ្យភាគីពាក់ព័ន្ធទាំងអស់ មានកិច្ចសហការ និងពិភាក្សាគ្នា រិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះ ឲ្យកាន់តែមានគុណភាពខ្ពស់ ។ ក្នុងករណីការសាងសង់កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ…
-
ផ្លូវលំ១ខ្សែ ប្រវែងជាង ៧គីឡូម៉ែត ដែលតភ្ជាប់ផ្លូវជាតិលេខ៥៨D ឆ្ពោះទៅអាងកន្សែង ឃុំសឹង្ហ ខេត្តបន្ទាយមានជ័យ ត្រូវបានស្ថាបនាជួសជុលឡើងវិញ (មានវីដេអូ)

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម សង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង (មានវីដេអូ)

-
អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យមើលឡសម្ងួត ឃ្លាំងស្តុកស្រូវ រោងម៉ាស៊ីនកិនស្រូវ១៦៨៨និងរោងម៉ាស៊ីនកិនស្រូវ លឹម ហេងលាភ ដែលគាំទ្រដោយ “កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ (Rice-SDP)”

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមនិងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនអញ្ជើញចុះត្រួតពិនិត្យមើល ឡសម្ងួត ឃ្លាំងស្តុកស្រូវ រោងម៉ាស៊ីនកិនស្រូវ ចំនួន០២កន្លែង ក្នុងនោះរួមមាន៖រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ដែលមានទីតាំងស្ថិតនៅឃុំទ្រា ស្រុកស្ទោង មានសមត្ថភាពសម្ងួតស្រូវសើមបាន ចាប់ពី
-
ឯកឧត្តម ថោង ខុន ថ្លែងអំណរគុណ និងដឹងគុណជូនសម្តេចតេជោ ចំពោះគំនិត ផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ កំណត់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ «សញ្ជាតិខ្មែរតែមួយគត់»

-
ខេត្តបាត់ដំបង ធ្វើសិក្ខាសាលាស្តីពីគម្រោងគាំទ្រ ” ការស្តារសហគ្រាស ក្នុងវិស័យកសិ – អាហារ និងវិស័យទេសចរណ៍ ដែលហៅកាត់ថា AFTER”

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងស្ថាប័នពាក់ព័ន្ធ រួមជាមួយ និងដៃគូនៃសហគ្រាស សហករ និង ក្រុមផលិតក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ នៃ អង្គការសប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានបើកសិក្ខាសាលា ស្តីពីគម្រោងគាំទ្រ “ការស្តារសហគ្រាសក្នុងវិស័យកសិ-អាហារនិងវិស័យទេសចរណ៍ ដែលហៅកាត់ថា៖ AFTER” នៅក្នុងខេត្តបាត់ដំបង រយៈពេលមួយព្រឹក នៅថ្ងៃទី ២៦ ខែតុលា
-
អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងខិតខំជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ច ក៏ដូចជាវិនិយោគ និងពាណិជ្ជកម្ម បន្តបង្កើន ឡើងថែមទៀត

-
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ

-
តុលាការប្រកាសសាលក្រមផ្តន្ទាទោសលោក ហូរ វ៉ាន់, អ៊ូ ច័ន្ទឫទ្ធិ, គង់ សុភា ដាក់ពន្ធនាគារ២ឆ្នាំ និងបក្ខពួក១១នាក់ទៀត ដាក់ពន្ធនាគារ២០ខែ

ភ្នំពេញ: តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សុភា ដាក់ពន្ធនាគារ២ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។ ចំណែកបក្ខពួកចំនួន ១១នាក់ទៀត ដាក់ពន្ធនាគារ ២០ខែ តែអនុវត្តទោសដាក់ពន្ធនាគារ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ ពីបទ «ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា»
-
រយៈពេល ១១ខែមកនេះ ការស្ថាបនាផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៨៣,៨៧% ដែលគ្រោងបញ្ចប់ ការស្ថាបនា ក្នុងចុងខែធ្នូ ឆ្នាំ២០២១
