Category: ព័ត៌មានជាតិ

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម សង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាស​បង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេស​ទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការ​ប្រកួត​ប្រជែង

    រដ្ឋមន្ត្រីក្រសួងកសិកម្ម សង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាស​បង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេស​ទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការ​ប្រកួត​ប្រជែង

    នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន    បានអនុញ្ញាតឲ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កម្មវត្ថុនៃជំនួបនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើ​វិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគ​លើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះបាន និងកំពុងត្រូវការអភិវឌ្ឍលើអនុវិស័យសំខាន់ៗ  មួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារ​ស្រាវជ្រាវ និងការកែច្នៃកសិផល។ល។ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ។ ឯកឧត្តម បានអំពាវនាវឲ្យវិស័យឯកជនចិន​ចូល​រួមវិនិយោគឲ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញ​កំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មកសិកម្ម ហើយសង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ លោកនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន បានលើកឡើងថា កសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែ បញ្ហានៅត្រង់ថា មិនទាន់បានប្រើបច្ចេកវិទ្យាដើម្បីបង្កើនផលិត​ភាពផលិតកម្ម ការងារស្រាវជ្រាវ និងកែច្នៃ…

  • អាជ្ញាធរកម្ពុជាគ្រប់គ្រងកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារ​មីន និងសមាគមចិនជួយសង្គ្រោះប្រជាជននៅកម្ពុជា ចុះហត្ថលេ​ខា​លើអនុស្សារណៈ នៃការយោគយល់គ្នា សហការលើសកម្មភាព​កំចាត់មីន ដើម្បីគាំទ្រផែនការអភិវឌ្ឍខេត្តព្រះសីហនុ នៅឆ្នាំ ២០២៥

    អាជ្ញាធរកម្ពុជាគ្រប់គ្រងកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារ​មីន និងសមាគមចិនជួយសង្គ្រោះប្រជាជននៅកម្ពុជា ចុះហត្ថលេ​ខា​លើអនុស្សារណៈ នៃការយោគយល់គ្នា សហការលើសកម្មភាព​កំចាត់មីន ដើម្បីគាំទ្រផែនការអភិវឌ្ឍខេត្តព្រះសីហនុ នៅឆ្នាំ ២០២៥

    ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយលល់គ្នានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ នៅសាលាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន (C.M.A.A) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហ ។ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា៖ ប្រទេសកម្ពុជាបានប្រឈមគ្រាប់មីន និងគ្រាប់បែកចង្កោមដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនទសវត្ស ហើយកម្ពុជាក៏នៅសល់សំណល់ជាតិផ្ទុះច្រើន និងមានជនរងគ្រោះដោយសារមីនច្រើនជាងគេផងដែរ។ ខេត្តព្រះសីហនុជាខេត្តដំបូងគេដែលបានជម្រុញដើម្បីបញ្ចប់សកម្មភាពកំចាត់មីន និងសំណល់យុទ្ធភ័ណមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមនៅកម្ពុជា។ បច្ចុប្បន្នផ្ទៃដីចំការមីន និងសំណល់គ្រាន់មិនទាន់ផ្ទុះដែលនៅសេសសល់ នឹងជម្រុញការបោសសំអាតអោយបានរួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗនេះ ដើម្បីធានាបានសុវត្ថិភាព និងគាំទ្រដល់ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល និងជាបំពង់កសេដ្ឋកិច្ចប្រទេសជាតិ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម គួច  បានបង្ហាញកាសាទរចំពោះកិច្ចសហការនៃ C.M.A.A និងសមាគមសមាគមជួយសង្គ្រោះប្រជាជនកម្ពុជារបស់ចិន លើសកម្មភាពកំចាត់មីន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុមានផ្ទៃដី ២សែន,៦ម៉ឺន៥ពាន់៨៩០ គីឡូម៉ែត្រក្រឡា …

  • ក្រសួងសាធារណៈការនិងដឹកជញ្ជូន ចុះពិនត្យវឌ្ឍភាពគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប

    ក្រសួងសាធារណៈការនិងដឹកជញ្ជូន ចុះពិនត្យវឌ្ឍភាពគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប

    សៀមរាប ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីពិនិត្យមើលគុណភាពផ្លូវ ….

  • កម្ពុជា-វៀតណាមពិនិត្យខ្លឹមសារព្រាងឯកសារប្រជុំលើកទី១១ លើប្រតិបត្តការ និងការអភិវឌ្ឍបណ្តា ខេត្តជាប់ព្រំដែន

    កម្ពុជា-វៀតណាមពិនិត្យខ្លឹមសារព្រាងឯកសារប្រជុំលើកទី១១ លើប្រតិបត្តការ និងការអភិវឌ្ឍបណ្តា ខេត្តជាប់ព្រំដែន

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាំមុខកម្ពុជា ប្រជុំជាមួយក្រុមការងារនាំមុខវៀតណាម ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ សេចក្ដីព្រាងឯកសារកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្ត …..

  • សម្តេចតេជោ ហ៊ុន សែន៖ ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានក្លាយជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយក្នុងការដឹកនាំ និងអភិវឌ្ឍសម្រាប់អាស៊ានទាំងមូល

    សម្តេចតេជោ ហ៊ុន សែន៖ ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានក្លាយជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយក្នុងការដឹកនាំ និងអភិវឌ្ឍសម្រាប់អាស៊ានទាំងមូល

    ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ ដោយគូសបញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និងទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។

  • រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ចុះពិនត្យវឌ្ឍនៈភាព គម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប

    រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ចុះពិនត្យវឌ្ឍនៈភាព គម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប

    ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដើម្បីពិនិត្យមើលគុណភាពផ្លូវ ការងារអ៊ុតកៅស៊ូ (AC)និងប្រព័ន្ធលូ ស្របតាមលក្ខណៈបច្ចេកទេស ដែលនឹងធ្វើឱ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មីនៃក្រុងមួយនេះ ខណៈដែលផ្លូវនេះបានសាងសង់សម្រេចបានជាង៨០ភាគរយហើយ។ ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍ថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុង ខេត្តសៀមរាបថា ក្នុង រយៈពេលជាង ១១ខែកន្លងមកនេះ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង -ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ខណៈពេលដែលក្រសួងមានសម្ភារៈ ត្រួតពិនិត្យបច្ចេកទេស បច្ចេកវិទ្យាទំនើបមួយចំនួនហើយនោះ  ក្រសួងក៏បានបញ្ជាទិញ សម្ភារៈត្រួតពិនិត្យ  មួយចំនួនទៀត យកមកប្រើប្រាស់ ដើម្បីធានាថា…

  • កម្ពុជាទទួលចំណូលជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅរយៈពេល៩ខែឆ្នាំនេះ

    កម្ពុជាទទួលចំណូលជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅរយៈពេល៩ខែឆ្នាំនេះ

    ភ្នំពេញ ៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជារកចំណូលបានជាង ៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបប្រចាំនឭមាស (៩ខែ) ឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ …..

  • ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ

    ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ

    កិច្ចប្រជុំកំពូអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ យើងយកចិត្តទុកដាក់ យើងរៀប ចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៦តុលានេះ ហើយ តាមរយ:ប្រព័ន្ធវីដេអូអនឡាញ ដែលព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ ……

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា

  • ឯកឧត្តម ប៉ាន សូរស័ក្ដិ ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអូស្រ្តាលី តាមប្រព័ន្ធវីដេអូ

    ឯកឧត្តម ប៉ាន សូរស័ក្ដិ ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអូស្រ្តាលី តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ កម្ពុជាបានត្រៀមរៀបចំ ធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២ ក្រោមសសរស្ដម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ដើម្បីទទួលបានជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ ការសម្របសម្រួល និងការគាំទ្រយ៉ាងកក់ក្ដៅ ពីភាគីពាក់ព័ន្ធ ជាពិសេស …..