-
រាជរដ្ឋាភិបាលព្យាករណ៍ថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញក្នុងល្បឿនយឺតនៅឆ្នាំ២០២២

-
សេចក្តីប្រកាសព័ត៌មាន

-
សមាគមសម្ព័ន្ធខ្មែរចិន បានរៀបចំកម្មវិធីជំនួប លើការឈ្វេងយល់ពីព្រះធម៌ព្រះពុទ្ធសាសនា មហាយានបែបផែនចិន

-
សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា

ភ្នំពេញៈតបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
-
រដ្ឋសភាអនុម័តទាំងស្រុងច្បាប់ស្តីពីវិសោធនកម្មមាត្រាខ្លះ នៃរដ្ឋធម្មនុញ្ញតម្រូវឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលទាំង៤ មានសញ្ជាតិខ្មែរតែមួយ

ភ្នំពេញ:រដ្ឋសភាបានសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិដោយមានសំឡេងគាំទ្រ ១១១លើ១១១ សំឡេង។ ការអនុម័តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
-
កម្ពុជា សម្រេចអនុញ្ញាត ឱ្យមានជើងហោះហើរត្រង់

-
ឯកឧត្តម ហ៊ុន ម៉ានី៖ មាសសុទ្ធមិនខ្លាចភ្លើង

ភ្នំពេញៈខណៈដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកំពុងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ សម្រាប់ពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួននិងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ចំពោះឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី ២៥ខែតុលាឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមដោយការអធិប្បាយថា “ជាការបញ្ជាក់យ៉ាងច្បាស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ពីការតាំងចិត្ត និងការដាក់ចិត្តមួយ ថ្លើមមួយ មិនមានរារែកណាមួយ ក្នុងការដាក់តម្កល់ និងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនដោយឥតលក្ខខណ្ឌ។
-
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តសម័យប្រជុំរដ្ឋសភាដោយលើកយករបៀបវារៈ ចំនួន៤ ដើម្បីពិភាក្សា និងអនុម័ត

-
ឯកឧត្តម អ៉ីវ លាង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តរបស់ក្រុមការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ
