-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិប្រាប់ថា យានយន្ត ៦២០គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ ៖ មានយានយន្តសរុបចំនួន ៦២០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៤៧២គ្រឿង និងរថយន្ត ១៤៨គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។ បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែតុលា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៧៨,៧២៤គ្រឿង ក្នុងនោះមានម៉ូតូ ១៣៤,៧២៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤៣,៩៩៥គ្រឿង។បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ បត់ជែង និងទូរស័ព្ទជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ បត់ជែង លើសចំណុះ ទូរស័ព្ទ អត់ខ្សែក្រវាត់ ឆៀក អាជីវកម្មជាដើម។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ ឯកឧត្តម បានថ្លែងអំណរគុណ…
-
អាជ្ញាធរក្រុងព្រះសីហនុ កំណត់ពេលបញ្ចេញ និងប្រមូលសម្រាម ក្នុងទីក្រុង ពីពេលថ្ងៃ ទៅពេលយប់វិញ

ការកកស្ទះសម្រាមនៅក្រុងព្រះសីហនុ ត្រូវបានគេមើលឃើញថា នៅតែកើតមាន និងមិនទាន់បានដោះស្រាយបានទាំងស្រុងនៅឡើយ ខណៈអាជ្ញាធរក្រុងព្រះសីហនុ នៅតែបន្តខិតខំចលនាប្រជាជនអោយចូលរួមវិចខ្ចប់ទុកដាក់អោយបានត្រឹមត្រូវ និងជម្រុញក្រុមហ៊ុនប្រមូលសម្រាមបង្កើនការងារប្រមូលអោយបានល្អបន្ថែមទៀត ។ នៅតាមទីកន្លែងដីទំនេរ និងតាមផ្លូវក៏មានខ្លះដែរត្រូវបានគេយកសម្រាមមកគរទុកចោលដោយគ្មានកាទទួលខុសត្រូវរកម្ចាស់មិនឃើញ។ ក្រុមហ៊ុនប្រមូលសម្រាមក៏មានលំបាកដែរក្នុងការមកប្រមូលដោយសារតែភាពរាយប៉ាយគ្មានការវិចខ្ចប់ត្រឹមត្រូវ។ ទោះជាបែបនេះក្តីស្ថានភាពនៃការប្រមូលម្រាមនាពេលបច្ចុប្បន្ននេះគេមើលឃើញថា មានភាពល្អប្រសើរជាងមុនបន្តិចផងដែរ។ ចំពោះមុខនេះ អាជ្ញាធរក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម(KSWM) បានប្តូរយុទ្ធសាស្ត្រគ្រប់គ្រងសំណល់រឹងដោយបានសាកល្បងកំណត់ពេលវេលាជាក់លាក់ក្នុងការបញ្ចេញ និងប្រមូលដឹកចេញពីទីក្រុ ងដែលកន្លងមកធ្វើនៅ ពេលថ្ងៃ តែពេលនេះប្តូរទៅធ្វើនៅពេលយប់វិញ។ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរបានបើកយុទ្ធនាការផ្សព្វផ្សាយប័ណ្ណពត៌មាន ស្តីពីការបញ្ចេញនិងប្រមូលសំរាមនៅតាមផ្លូវចំនួន៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីអោយប្រជាជនបានយល់ដឹងនិងចូលរួមអនុវត្តសំដៅដោះស្រាយបញ្ហាគ្រប់គ្រងសំរាមនៅក្នុងក្រុងព្រះសីហនុ អោយបានល្អប្រសើរ។ យោងតាមផែនការដែលបានផ្សព្វផ្សាយជំហានដំបូងនេះ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសម្រាម បានចាប់ផ្តើមអនុវត្តចំពោះលំនៅដ្ឋាននៅតាមដងផ្លូវអាទិភាពចំនួន៤៧ខ្សែផ្លូវ នៅក្នុងក្រុងព្រះសីហនុ។ សំរាមត្រូវបញ្ចេញតាមពេលវេលាកំណត់ចាប់ពីម៉ោង ៧:០០យប់ បន្ទាប់មកក្រុមហ៊ុនត្រូវធ្វើការប្រមូលសំរាមចាប់ពីម៉ោង ៣ភ្លឺ នឹងបញ្ចប់នៅម៉ោង១០ព្រឹក។ ខ្សែផ្លូវក្នុងតំបន់គោលដៅត្រូវបានកំណត់ប្រភេទពណ៌ ក្រហមនិងពណ៌ខៀវ។ ផ្លូវចំនួន ២៧ខ្សែ មានប័ណ្ណសម្គាល់ពណ៌ក្រហម តម្រូវអោយប្រជាពលរដ្ឋបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨ព្រឹក។ ផ្លូវចំនួន២០ខ្សែទៀត មានប័ណ្ណសម្គាល់ពណ៌ខៀវ តម្រូវអោយប្រជាពលរដ្ឋបញ្ចេញសំរាមចាប់ពីម៉ោង…
-
ព្រឹកនេះរដ្ឋសភា បន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានស្ថាប័នកំពូលទាំង៤ និងរបៀបវារៈ៤ផ្សេងទៀត

នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភា នឹងបន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ ក្នុងនោះក៏មានវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងនឹងការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។ កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមដោយសមាជិកនានារបស់រដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតច្បាប់នេះ និងតំណាងក្រសួងពាក់ព័ន្ធ ក៏នឹងចូលរួមកិច្ចប្រជុំផងដែរ។ របៀបវារៈចំនួន៤ ដែលនឹងពិភាក្សា និងអនុម័តមានក្នុងសម័យប្រជុំនេះមានដូចជា៖ ១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។ ២៖ ពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ ៣៖ ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។…
-
អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញសម្រេចកាយផ្តាច់ផ្លូវចូល រោងចក្រ (ខេនស្ព័ត៍ស៊ូ) ដើម្បីរំដោះ ជំនន់ទឹកភ្លៀង ហើយកសាងស្ពានបេឡេជំនួសជាបណ្តោះអាសន្ន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ជាបន្តបន្ទាប់ ធ្វើឱ្យជំនន់ទឹកភ្លៀង បានហូរធ្លាក់មកពីប៉ែកខាងលើ មានដូចជាព្រំប្រទល់ខេត្តកំពង់ស្ពឺ ជាដើម បានហូរធ្លាក់ចុះមកកំណាត់ផ្លូវជាតិលេខ ៥ បណ្ដាលឲ្យ ជន់លិចកំណាត់ផ្លូវ ដោយអន្លើៗ គឺចាប់ពីគីឡូម៉ែត្រលេខ ៣៩ ដល់លេខ៤៦ ។ គ្រោះធម្មជាតិនេះបានធ្វើឲ្យអាជ្ញាធរស្រុក និងខេត្ត និងមន្ត្រីជំនាញ បានយកចិត្តទុកដាក់ក្នុងការ ជួសជុលផ្លូវរងការខូចខាត និង សម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សាន់យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមមន្ត្រីជំនាញ សហការជាមួយ ម្ចាស់រោងចក្រ (ខេមស្ព័តស៊ូ ) ដោយសម្រេចកាយផ្តាច់កំណាត់ផ្លូវចូលរោងចក្រ ដែលបង្ករឱ្យស្ទះចរន្តទឹក ហូរធ្លាក់លើផ្លូវជាតិ ។ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា តាមបណ្តោយផ្លូវជាតិលេខ៥ត្រង់បង្គោលគីឡូមែត្រលេខ៤៦ ត្រង់ចំណុចផ្លូវចូលរោងចក្រ ខេនស្ព័ត៍ស៊ូ មានទីតាំងស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមាន ជ័យ…
-
កម្ពុជា-វៀតណាម ឯកភាពពន្លឿនការងារព្រំដែនគោក ដែលនៅសល់ ចំនួន ១៦%

-
គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.៩លាននាក់ ស្លាប់ជាង ២៧.៥ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៩៧៩,៨៥៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៥,៣៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៩,៣៩៦នាក់ (ស្លាប់ ១៤៣,១៧៦នាក់) ហ្វីលីពីន ឆ្លងចំនួន ២,៧៥១,៦៦៧នាក់ (ស្លាប់ ៤១,៥៨៥នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤២៦,០៥០នាក់ (ស្លាប់ ២៨,៥៣៤នាក់) ថៃ ឆ្លងចំនួន ១,៨៥០,៤៨២នាក់ (ស្លាប់ ១៨,៧៥៥នាក់) វៀតណាម ឆ្លងចំនួន ៨៨៤,៨៩៥នាក់ (ស្លាប់ ២១,៦២០នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន…
-
មនុស្ស១០៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៣ ខែតុលា

-
រឿងលក់ដីអាងទឹកដងទង់៖អភិបាលខេត្តកំពតបើកការស្រាវជ្រាវស៊ើបអង្កេតផ្លូវច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួន

-
អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ បានអន្តរាគមន៍បញ្ជូនពលរដ្ឋខ្មែរចំនួន៣៨នាក់ (ប្រុស២៩នាក់)វិលមកកម្ពុជាវិញ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់អោយដឹងថា៖ កាលរំលងអាទ្រាតចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន៣៨នាក់ (ប្រុស២៩នាក់) ដែលត្រូវបានមេខ្យល់នាំចូលទៅប្រទេសថៃ ដោយខុសច្បាប់តាមព្រៃរបៀង អោយបានត្រឡប់មកកម្ពុជាវិញនៅព្រលឹមថ្ងៃទី២៤ តុលា ២០២១ ដដែល។ដោយសួង ពិសិដ្ឋ
-
អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបាននាំយកចែកជូនប្រជាពលរដ្ឋ ជួបការលំបាក មិនមាន ដី ផ្ទះសំបែងសមរម្យ ចំនួន ០២គ្រួសារ នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ
