-
រដ្ឋសភាកម្ពុជា និងសហព័ន្ធសន្តិភាពសកល ចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន២ ដើម្បីសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២

-
ជំនន់ទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ ជន់ពន្លិចលំនៅដ្ឋានពលរដ្ឋក្បែរ អូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត

ជំនន់ទឹកភ្លៀ ងនិងទឹកជំនន់ឆ្លងដែនមកពីប្រទេសថៃ ជន់ពន្លិចលំនៅដ្ឋានពលរដ្ឋក្បែរអូរព្រំដែន បណ្ដើៗហើយ ក្នុងសង្កាត់ប៉ោយប៉ែត ជាលើកទី២ នាថ្ងៃទី២០ តុលា ២០២១។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នឹងបានផ្ដល់ថ្នាំដង្កូវ ជន្លៀសបងប្អូនប្រជាពលរដ្ឋឡើងមកទួលសុវត្ថិភាព ក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជាការឆ្លើយតបដល់គ្រោះមហន្តរាយគ្រោះជំនន់ទឹកភ្លៀងនេះ។ ឯកឧត្ដម អ៊ុ រាត្រី មានប្រសាសន៍ថា៖ មន្ត្រីនៃរដ្ឋបាលក្រុងប៉ោយប៉ែត រួមជាមួយកងកម្លាំងទាំង៣ ចុះអត្តរាគន៍ និងសម្របសម្រួលដោះស្រាយទីជម្រកសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ១០គ្រួសារ ក្នុងភូមិផ្សារ កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយសារបងប្អូនរស់នៅតំបន់ទំនាបទឹកឡើងមកជន់លិចក្រោមផ្ទះបណ្ដើៗ។ ឯកឧត្ដមអភិបាលខេត្តសំណូមពរ៖ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោយជាប់ជាប្រចាំ ផ្តល់ព័ត៌មានដើម្បីជួយ អត្តរាគមន៍សម្របសម្រួល ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ៕ដោយ៖ ឃិន…
-
សម្តេច សាយ ឈុំ បានក្រើនរំលឹក ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដែលទើបត្រូវបានតែងតាំងថ្មី ត្រូវបន្តការខិតខំធ្វើឲ្យរដ្ឋបាលខេត្ត មានការអភិវឌ្ឍ និងកាន់តែមានភាពរីកចម្រើន បន្ថែមទៀត

-
កម្ពុជា ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥

ភ្នំពេញ៖ បន្ទាប់ពីត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លទៅរួចមក ទើបនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី។ នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ផែនការមេនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍខេត្តសៀមរាបទាំងមូល។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ដើម្បីអាចដើរតាមទស្សនវិស័យនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងនៅក្នុងបរិបទនៃការប្រកួតប្រជែងទេសចរណ៍កាន់តែខ្លាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ផែនការមេបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិសម្រាប់ខេត្តសៀមរាប ខណៈដែលបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នេះ នឹងប្រែក្លាយខេត្តសៀមរាបជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ ប្រកបដោយគុណភាព ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស…
-
រួមវេទិកាស្ដីពីការអភិវឌ្ឍជនបទ ជាសកល ឆ្នាំ២០២១

-
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានព្រមានធ្ងន់ៗ ធ្វើការណែនាំដល់មន្ត្រីសុខាភិបាល ឲ្យខិតខំបម្រើពលរដ្ឋក្នុងមូលដ្ឋានខ្លួនឲ្យបានល្អ

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ19ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនៅព្រឹកថ្ងៃ២០ខែតុលាឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងណែនាំទៅកាន់លោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវធ្វើការត្រួតពិនិត្យឡើងវិញនូវរបៀបរបបក្នុងការអនុវត្តការងារ ចំពោះអាកប្បកិរិយា និងឥរិយាបថ របស់មន្រ្តីសុខាភិបាលមួយចំនួន
-
សម្ដេចតេជោ ហ៊ុន សែន អនុញាតិឱ្យអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព

-
ឯកឧត្តម សៅ សារឿន ប្រគល់ថវិកាគ្រួសារសពឯកឧត្តម សុខ យ៉ម

-
កិច្ចប្រជុំពិភាក្សាអំពី របាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥

-
កិច្ចប្រជុំរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក
