-
អង្គបុរេជំនុំគណៈកម្មការរៀបចំសទ្ទានុ ក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ

-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្រើនរំលឹកដល់ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីឲ្យខេត្ត កាន់តែមានការរីកចម្រើនជាបន្តទៀត

ប្រសាសន៍ក្រើនរំលឹករបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងក្នុងឱកាសប្រកាសទទួលកាន់មុខតំណែងប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ជំនួសឯកឧត្តម ម៉ុម សារឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តរតនគិរី ដែលនឹងត្រូវទទួលភារកិច្ចថ្មី នាឱកាសព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ គ្រាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីនោះ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជប់នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវភាគតិចគោរពភាគច្រើន ។ ដោយដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ ។ ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តាំផ្ញើ និងជម្រុញដល់សមាជិក សមាជិការបស់បក្ស ត្រូវពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ ។ សម្តេចថែមទាំងបានជំរុញដល់សមាជិក សមាជិការ នៃក្រុមការងារគណបក្សចុះមូលដ្ឋានតាម ភូមិ/ឃុំ…
-
ពលរដ្ឋជាង ១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងស្រុកលំផាត់ ត្រូវបានជម្លៀសមកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋម គ្រឿងឧបភោគបរិភោគពីអាជ្ញាធរខេត្ត

រតនគិរី ៖ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកលំផាត់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថាពលរដ្ឋជាង ១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ត្រូវបានអាជ្ញាធរជម្លៀស មកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋមគ្រឿងឧបភោគបរិភោគពីអាជ្ញាធរខេត្ត។ ឯកឧត្តម គិត ទ្រី បន្តថាបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើអោយទន្លេស្រែពកហក់ឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ខែតុលានេះ បានជន់លិច បណ្តាលអោយរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១,៦៨៤គ្រួសារ ស្មើនឹង៦,៨៨៤នាក់ ដែលរស់នៅឃុំចំនួន៣ គឺឃុំសេដា ឃុំជ័យឧត្តម និងឃុំកាឡែង សរុបទាំងអស់ស្មើនឹង១៣ភូមិ ដែលក្នុងនោះរងផលប៉ះពាល់ដល់ដីស្រែប្រជាពលរដ្ឋសរុបចំនួន ១,៨៤៤ហិកតា និងផ្ទៃដីចំការសរុបចំនួន ៥១៨ហិកតា។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោយពីទឹកទន្លេឡើងដល់កម្ពស់ប្រកាសអាសន្ន ចាប់ផ្ដើមមានការលិចលង់ផ្ទះប្រជាពលរដ្ឋភ្លាម គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តរតនគិរី បានឆ្លើយតបភ្លាមៗ ដោយបានចាត់កម្លាំងទៅចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋដែលទឹកលិចផ្ទះរបស់ពួកគាត់ មកទីទួលមានសុវត្ថិភាពអោយបានទាន់ពេលវេលា គិតមកដល់រសៀលថ្ងៃទី១៩នេះ គឺមានប្រមាណជាង១០០គ្រួសារ ។ ឯកឧត្តមបានបន្ថែមថា អាជ្ញាធរស្រុកបានបន្ដជូនព័ត៌មានឱ្យប្រជាពលរដ្ឋរស់នៅភូមិ ដែលនៅជាប់មាត់ទន្លេ ដើម្បីឱ្យពួកគាត់បានត្រៀមទុកជាមុននូវហេតុការណ៍ ដែលអាចកើតមានឡើងនាពេលទឹកឡើង…
-
ខណ្ឌកំបូល រាជធានីភ្នំពេញកត្តាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរយៈពេល០១ខែចុងក្រោយបន្តទប់ស្កាត់បានទាំងស្រុងបទល្មើសឧក្រិដ្ឋ ប៉ុន្តែកើតឡើងបទល្មើសលួចចំនួន០៦លើក

ភ្នំពេញ៖ខណ្ឌកំបូល រាជធានីភ្នំពេញបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែតុលានិងលើកទិសដៅការងារប្រចាំខែវិច្ឆិកា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្នុងនោះក៏បានបង្ហាញនូវកត្តាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងរយៈពេល០១ខែចុងក្រោយនេះ គេមើលឃើញថាបន្ត ទប់ស្កាត់បានទាំងស្រុង នូវបទល្មើសឧក្រិដ្ឋដែលជាបទល្មើសធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ប៉ុន្តែកើតឡើងបទល្មើសលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន០៦លើក ជាលទ្ធផលប្រតិបត្តិការទៅលើបទល្មើសលួចទាំងនេះ ជនសង្ស័យ០៧នាក់ត្រូវបាននគរបាលខណ្ឌកំបូលបង្រ្កាបនឹងចាប់ឃាត់ខ្លួនយកទៅអនុវត្តតាមនីតិវិធី។ខណ្ឌកំបូលសេចក្តីរាយការណ៍ឱ្យដឹងថាដែលមានប្រជាពលរដ្ឋរស់នៅបច្ចុប្បន្នជាង១ម៉ឺ៧ពាន់គ្រួសារ ការងារផ្តល់សេវាសាធារណៈ និងសេវាសន្តិសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវបានលើកកម្ពស់ពុំមានបាតុភាពអ្វីកើតឡើងធំដុំគួរឱ្យកត់សម្គាល់នោះឡើយ។ ក្នុងរយៈពេលកន្លងមកធ្លាប់កើតមានបទល្មើសឧក្រិដ្ឋចំនួន០៤លើក តែត្រូវបាននគរបាលបង្រ្កាបចាប់ខ្លួនជនសង្ស័យបានទាំងអស់នឹងបានបញ្ជូន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់នោះហើយ។ការពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅក្នុងខណ្ឌកំបូលទប់ស្កាត់បទល្មើសព្រហ្មទណ្ ឌទទួលបានលទ្ធផលល្អបែបនេះត្រូវបានលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ប្រាប់ឱ្យដឹងថា ដោយកម្លាំងនគរបាលខណ្ឌកំបូល សហការយ៉ាងល្អជាមួយកម្លាំងពាក់ព័ន្ធគ្រប់ប្រភេទទាំងនៅក្នុងភូមិសាស្រ្តនិងនៅក្រៅភូមិសាស្រ្តជាប់ព្រំប្រទល់ខណ្ឌកំបូល និងការដាក់ចេញនូវវិធានការល្បាតត្រួតពិនិត្យ ពួនស្ទាក់នៅតំបន់ដែលងាយរងគ្រោះកើតឡើងបទល្មើសនិង ការគ្រប់គ្រងមុខសញ្ញា ជាពិសេសការចុះផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋឱ្ យនាំគ្នាយល់ដឹងក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងទទួលដឹកនាំបញ្ជាពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌកំបូល តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងនូវទិសដៅនិងផែនការការងារមួយចំនួនរបស់ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងនគរបាលខណ្ឌកំបូលដើម្បីយកទៅអនុវត្តតាមតួនាទីភារកិច្ចឱ្យ មានប្រសិទ្ធភាពខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈ។ដោយជម្រុញលើការងារការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស និងមិនត្រូវយកឯកសាររបស់ប្រជាពលរដ្ឋមកទុកចោលដើម្បីជាថ្នូរទាមទារប្រាក់ខុសច្បាប់ណានោះឡើយ។…
-
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាមចំនួន ៣០០ ដល់ពលរដ្ឋដែលរស់នៅតាមដងផ្លូវក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឧបត្ថម្ភធុងសំរាមចំនួន ៣០០ ធុង ទៅដល់ពលរដ្ឋដែលរស់នៅលើដងផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានស្អាតក្នុងសហគមន៍ ព្រោះថាសហគមន៍ស្អាតផ្តើមចេញពីយើង។លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរដល់ការផ្តល់ត្រលប់ទៅសង្គមវិញ ជាពិសេសខណ្ឌដង្កោ ដោយសារក្រុមហ៊ុនស្ថិតក្នុងទឹកដីនេះ ហើយមិនភ្លេចពីសហគមន៍នៅក្បែរខ្លួនឡើយ។ ក្រុមហ៊ុនមិនមែនត្រឹមតែធ្វើការឧបត្ថម្ភធុងសំរាមនោះទេ យើងនឹងបន្តគម្រោងជួយត្រលប់ទៅសង្គមវិញជាច្រើនទៀត »។លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ តំណាងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលបានឧបត្ថម្ភធុងសម្រាប់ដល់ប្រជាពលរដ្ធក្នុងមូលដ្ឋានខណ្ឌដង្កោ ក្នុងការចូលរួមចំណែកទុកដាក់សម្រាមឱ្យបានត្រឹម មានរបៀបរៀបរយ និងសោភណ្ឌភាព ពិសេសការរៀបចំទុកដាក់សម្រាមគឺនាំមកនូវសុខុមាលភាពល្អផងដែរ ។លោក ជ ចាន់ស៊ាង បានបន្ថែមថា អនាម័យបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់នណាម្នាក់នោះទេ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ធផ្ទាល់គ្រប់ៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាយើងស្អាត និងមានអនាម័យល្អ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញ…
-
អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ផ្តល់ជូនដល់គ្រួសារអតីតយុទ្ធជន ពិការ ក្រីក្រជួបការលំបាកខ្វះទីលំនៅ ចំនួន ០៣គ្រួសារ មកពីឃុំចំនួន០៣ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

-
ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុល ខ្លោងទ្វារខាងកើត នៃប្រាសាទអង្គរវត្ត

-
អ្នកនាំពាក្យក្រសួងព័ត៌មានឆ្លើយតប ៥ចំណុចទៅនឹងរបាយការណ៍របស់សមាគមខេមបូចា

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានហៅរបាយការណ៍ដែលចេញដោយសមាគម ខេមបូចាថា ជារបាយការណ៍ ដែលមានចេតនាចោទប្រកាន់មកលើស្ថាប័នមានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ជាធរមាននិងមិនបានសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយទៅលើលិខិតបទដ្ឋានគតិយុត្តិដែលក្រសួងព័ត៌មានបានចេញនាពេលកន្លងមក។សមាគមនេះក៏តែតែងជំទាស់រាល់សេចក្តីសម្រេចនានារបស់ស្ថាប័នសាធារណៈ។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការស្នើសុំឱ្យបញ្ចប់ការឃុំខ្លួនលោក កឹម សុខា គឺមិនអាចទៅរួចទេ

-
ពង្រឹង រក្សាអនាម័យ នឹងបង្ការការពារជំងឺកូវីដ១៩ ខណៈអាជីវករ និងអតិថិជន មានចំនួនកាន់តែកើនឡើងនៅផ្សារអូរជ្រៅ

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចម្ចាស់និងអ្នកគ្រប់គ្រងផ្សារអូរជ្រៅ នៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននឹងកំពុងបន្តពង្រឹងការបង្ការការពារកូវីដ១៩ អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ ខណៈអាជីវករ ព្រមទាំងអតិថិជននៅផ្សារនេះមានចំនួនកើនឡើង នាបច្ចុប្បន្ននេះ ។ អ្នកស្រីខាំណយ ចាន់ធី អាជីវករលក់ដូរចម្រុះនៅផ្សារអូរជ្រៅបានប្រាប់អោយដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ថា គ្រួសារអ្នកស្រីបានចូលមកប្រកបរបរលក់ដូរក្នុងផ្សារនេះ ៥ឆ្នាំមកហើយ ការរកស៊ីកាក់កបចំណេញសល់ផល រួចទើបសាងសង់ផ្ទះល្វែងថ្មីមួយនៅជាប់ផ្សារផងដែរ ។ បងស្រីបន្តថា : ក្នុងអំឡុងនៃការីករាលដាលជម្ងឺកូវីដ១៩នេះ ពិសេសនៅពេលឥឡូវនេះ ផ្សារមានអ្នកលក់ និងអ្នកទិញកាន់តែច្រើនឡើង ធ្វើអោយគ្រួសារអ្នកស្រីរីករាយ។ ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏ត្រូវបង្កើនការបង្ការ ការពារខ្ពស់លើអនាម័យ ពិសេសគឺអនុវត្តវិធានការនានាកុំអោយឆ្លងជម្ងឺកូវីដ១៩ ។ ក្រុមអជីវក សប្បាយចិត្តដែរពេលមានអ្នកលក់ និងអ្នកទិញច្រើនបានចេញ ចូលផ្សារនេះ ដែលធ្វើអោយពួកគាត់លក់ដាច់ជាងមុន ។ទោះយ៉ាងណា ពួកគាត់ក៏ត្រូវប្រុងប្រយ័ត្នជាងមុនដែរ លើការទប់ស្កាត់ជម្ងឺកូវីដ១៩ ព្រោះតាមការណែនាំ ពេលមានមនុស្សច្រើន ការប្រឈមនឹងជម្ងឺនេះ ក៏ច្រើនដែរ ។ ជុំវិញការលើកឡើងនេះ…