-
កិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទី២0 តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ):ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួ- ងពាណិជ្ជកម្ម និងជាតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទី២0 (the 20th ASEAN Economic Community Council Meeting) តាមប្រព័ន្ធវីដេអូ។
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ប្រជុំពង្រឹងវិន័យនិងត្រួតពិនិត្យខ្លឹមសារសៀវភៅគោលរបស់អាសនៈជំនាញប្រឆាំងគ្រឿងញៀន និង អាសនៈជំនាញនគរបាលយុត្តិធម៌

ដីឥដ្ឋ ៖ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំដើម្បីពង្រឹងវិន័យនិងត្រួតពិនិត្យខ្លឹមសារសៀវភៅគោលរបស់អាសនៈជំនាញប្រឆាំងគ្រឿងញៀននិងអាសនៈជំនាញនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។
-
លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី៖ “ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា” ឱ្យក្លាយជាគោលដៅទេសចរណ៍ដែលផ្តល់ភាពកក់ក្តៅនិងសុវត្ថិភាព តាមរយៈការធ្វើបដិសណ្ឋារកិច្ច និងស្នាមញញឹមរបស់ស្ត្រី

-
គ្រឿងបរិក្ខារផ្លូវរថភ្លើង ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ ,បានដឹកមកដល់ក្រុងប៉ោយប៉ែតហើយ

សម្ភារះបរិក្ខាផ្លូវរថភ្លើងសម្រាប់យកទៅជួសជុលកំណាត់ផ្លូវដែកពីមង្គលបូរីទៅបាត់ដំបង និងទៅពោធិសាត់ បានមកដល់ក្រុងប៉ោយប៉ែត ហើយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១២០២១ ។ ពិធីប្រគល់-ទទួល សម្ភារះបរិក្ខាផ្លូវរថភ្លើងដែលរួមមាន ដែករ៉ៃ កំណល់បេតុង និងគ្រឿងបរិក្ខារ(ក្រចាប់)ជាជំនួយរបស់រាជរដ្ឋាភិបាលថៃ ជើងទី១ បានប្រារព្ធធ្វើឡើងលើស្ពានដែកនៃព្រំដែនកម្ពុជា ថៃ ឆ្លងអូរជ្រៅនៅក្រុងប៉ោយប៉ែត-ស្រុកអារញ ដោយមានតំណាងភាគីទាំងពីរ និងកងកម្លាំងសមត្ថកិច្ចចូលរួម ។ សូមរំលឹកថា ផ្លូវដែកទិសខាងជើងរបស់ប្រទេសកម្ពុជា បានភ្ជាប់ជាមួយផ្លូវដែកទិសខាងកើត ឦសានថៃបានភ្ជាប់គ្នាឡើងវិញនៅឆ្នាំ២០១៨ ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានអញ្ជើញសម្ពោធការតភ្ជាប់នោះ ព្រមទាំងប្រគល់ ទទួលក្បាលនិងទូររថភ្លើង ហើយបានជិះរថភ្លើងឆ្លងព្រំដែនទៅ មក ចុះនៅស្ថានីយ៍ ខ្លងលឹកថ្មីរបស់ថៃ និងស្ថានីយ៍ប៉ោយប៉ែតរបស់កម្ពុជាផងដែរ ។ បន្ទាប់ពីសម្ពោធនោះខ្សែរថភ្លើងរួច ខាងកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ(Royol Raiway ) បានរត់ដឹកអ្នកដំណើរសាកល្បងដោយគិតថ្លៃមួយរយ: ក្រោយមកក៏ផ្អាកវិញ ដើម្បីកែសម្រួលលើការងារមួយចំនួន ៕ដោយ៖ឃិនគន្ធា
-
«ហេតុអ្វីកម្ពុជាត្រូវមានច្បាប់ស្តីពីសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល?»

-
នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac ផ្តល់នូវ សម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ជូនដល់រដ្ឋបាល ខេត្តព្រះសីហនុ

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្ដម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានអញ្ជើញទទួលនូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កង ទ័ពជើងទឹកអូស្ត្រាលី HMAS Anac តំណាងដោយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដែលប្រគល់ជូនក្នុងពេលតែមួយ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥ ។ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo-Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រកិច្ចសហប្រតិបត្តិការទៅវិញទៅ មកក្នុងការដោះស្រាយជំងឺកូវីដ-១៩។ ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជម្ងឺ កូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។ ហើយទស្សនកិច្ចនេះកើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍លើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះនាំមកអាជ្ញាធរបណ្ដោះ អាសន្នអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា ដែលមានកងទ័ពអូស្ត្រាលី ជាវីរបុរស និងស្ត្រី ជាច្រើនរូបបានចូលរួមបំពេញការងារប្រកបដោយកិត្តិយស…
-
និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន២០០នាក់ នឹងចេញដំណើរទៅហាត់ការកសិកម្មរយ:ពេល១១ខែសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅប្រទេសអ៊ីស្រាអែល (Video Inside)

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន២០០នាក់ នឹងចេញដំណើរទៅហាត់ការកសិកម្មរយ:ពេល១១ខែសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅប្រទេសអ៊ីស្រាអែល ។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតផ្ទាល់ចំនួន១០នាក់ តំណាងឱ្យនិស្សិត ២០០នាក់ (តាមប្រព័ន្ធអនឡាញ Zoom) មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
-
រាជរដ្ឋាភិបាលសម្រេចដាក់អោយចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣ម៉ឺនរៀលគំរូថ្មី (Video Inside)

ភ្នំពេញ៖ ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣ម៉ឺនរៀលគំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ។
-
នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

-
សេចក្តីប្រកាសព័ត៌មាន
