-
អ្នកអាជីវករនៅខេត្តកំពតម្នាក់ឈ្នះលុយសុទ្ធ ៨០០០០ដុល្លារ ពីសែលកាត

រាជធានីភ្នំពេញ៖សែលកាតបានរកឃើញម្ចាស់លុយសុទ្ធ ៨០០០០ដុល្លារ ម្នាក់ទៀតហើយ ដែលបានឈ្នះនៅអំឡុងក្នុងខែកញ្ញាកន្លងមក។កាលពីថ្មីៗកន្លងមកក្រុមហ៊ុនមួយនេះក៏បានធ្វើការប្រគល់ទឹកប្រាក់ដល់អ្នកមានសំណាងឈ្នះទឹកប្រាក់នេះរួចរាល់ផងដែរ។ អ្នកមានសំណាងរូបនេះមានឈ្នះថា អ៊ុយ គឺមហៀង ដែលមានមុខរបរជាអាជីវកររស់នៅក្នុង ភូមិព្រះឪង្ការ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ អតិថិជនរបស់ក្រុមហ៊ុនសែលកាតដែលមានសំណាងបានឈ្នះរង្វាន់លុយសុទ្ធមហាសាលរហូតដល់៨០០០០ដុល្លារកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះជាមួយនិងការប្រគល់ជូនរង្វាន់ពីតំណាងក្រុមហ៊ុន សែលកាត ដល់គេហដ្ឋានរូបគាត់ផ្តល់តែម្តង។ អ្នកឈ្នះប្រាក់រង្វាន់ធំរូបនេះបានបង្ហាញពីចំណាប់អារម្មណ៍ថា៖ “ខ្លួនគាត់ពិតជាមានអារម្មណ៍រំភើបរីករាយនិងក្តុកក្តួលណាស់មិននឹកស្មានថាខ្លួនបានឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ៨០០០០ដុល្លារ ហើយលុយរង្វាន់នេះគាត់នឹងយកធ្វើជាដើមទុនសម្រាប់បើកអាជីវកម្មលក់ដូរដែលជាក្តីស្រម៉ៃរបស់គាត់ជាយូរមកហើយ។ គួរបញ្ជាក់ថាអតិថិជនរបស់ក្រុមហ៊ុនសែលកាតទាំងអស់បើចង់ឈ្នះប្រាក់រង្វាន់បែបនេះដែរអាចចូលរួម រួចចុចបានដូចខាងក្រោម៖ – លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ – លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ កម្មវិធីឈ្នះលុយសុទ្ធ ១០០០០ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០០០០ ដុល្លាររៀងរាល់ថ្ងៃ។ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។ គេអាចតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង ៦:៥០ នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV…
-
របាយការណ៍អង្គការគម្រោងយុត្តិធម៌ពិភពលោក មិនបានឆ្លុះបញ្ចាំង ការពិតជាក់ស្តែងនៅកម្ពុជា

-
សេចក្តីសម្រេចដាក់ឲ្យចរាចរ ក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី

-
កិច្ចប្រជុំស្តីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រកតីភាពថ្មី

-
ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្រ្តនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩

-
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំបន្ថែម ស្តីពីករណីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ចំពោះកុមារ និងយុវវ័យមានអាយុក្រោម ១៨ ឆាំ្ន រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្ដីណែនាំលេខ ០២៧/២១ សណន ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ស្តីពីការបង្ហាញបណ្ណចាក់វាំក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វាំក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ក្នុងនោះ តាមរយៈការតាមដាន ត្រួតពិនិត្យ
-
ក្រសួងទេសចរណ៍ចេញសេចក្តីសម្រេចដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្នុងគន្លងប្រក្រតីភាពថ្មី

-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយទន្លេស្រែពក សូមប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ សូមមេត្តាមានស្មារតីប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងការបញ្ចេញធាទឹកទំនប់ស្រែពក៤ ផ្នែកខាងលើនៃទន្លេស្រែពក នៃប្រទេសវៀតណាម ។
-
ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្រ្តនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន ម្តាយបង្កើតលោក មួន សារ៉ន

ភ្នំពេញ៖ សារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែតុលា បញ្ចាក់ថា «សម្តេច និងភរិយាមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា ម៉ឺន ថុន ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១:២៦ រំលងអាត្រាធ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។ សម្តេចតេជោ និងភរិយា សូមសម្តែងនូវការសោកស្តាយដោយក្តី ស្រណោះអាឡោះអាល័យ ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន គឺជាការបាត់បង់នូវអ្នកម្តាយ ជីដូន ជីទួត ប្រកបដោយសង្គហធម៌ដ៏ល្អ និងព្រហ្មវិហារធម៌ ដែលមិនចេះរីងស្ងួត ចំពោះកូន និងចៅជាទីស្រលាញ់។ សម្តេច និងភរិយា សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ម៉ឺន ថុន សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ…