-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៤៥៦,៣០៦នាក់ (គិតត្រឹមថ្ងៃទី៥ ខែតុលា)

-
ប្រជាការពារភូមិ ចំនួន ៧ភូមិ ស្មើ ៦៨ នាក់ ដែលជួបការលំបាក ទទួលបានការឧបត្ថម្ភពី ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ព្រមទាំងសប្បុរសជន

ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំចំការអណ្ដូង និង លោក បណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ, ក្រុមប្រឹក្សាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ,អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំចំការអណ្ដូង បានសំណេះសំណាលជាមួយប្រជាការពារភូមិ ចំនួន ៧ភូមិ (ភូមិ២២ ក្រុមហ៊ុន រោងចក្រ តាប៉ុម លេខ២ សហគ្រាន់ និងស្រោងចាន់ ) និងចែកសម្ភារៈ ចំនួន៦៨នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម , មីជាតិ ១កេស ,ទឹកត្រី ១យួ ,ទឹកស៊ីអ៊ីវ ១យួ ,អាកុល ២ដប ,ម៉ាស ១០បន្ទះ និងថវិកា ៣០,០០០៛ ៕
-
បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងត្រូវបង្ហាញកាតចាក់វ៉ាក់សាំង រាល់ការចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានានៅរាជធានីភ្នំពេញ

-
ដើម្បីចូលរួមអនុវត្តសារាចររបស់រាជរដ្ឋាភិបាលលេខ ០៧ សរ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សម្រាប់ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបង្ហាញពីគោលការណ៍ណែនាំរួម អំពី របៀបរស់នៅតាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ (New Normal for tourism Businesses Guide Book ) ដែលផ្តោតទៅលើប្រធានបទសំខាន់ៗដូចជា ការសម្អាត និងការសម្លាប់មេរោគទីតាំងអាជីវកម្មទេសចរណ៍, ការថែទាំក្នុងសៀវភៅណែនាំនេះក៏មានរួមបញ្ចូលនូវ ការការពារខ្លួនអ្នក និងអ្នកដ៏ទៃ, ការការពារឆ្លងរាលដាលនៃ Covid-19, ការសម្អាតដៃឱ្យបានត្រឹមត្រូវ និងការពាក់ម៉ាសឱ្យបានត្រឹមត្រូវផងដែរ។ខ្លឹមសារលម្អិតអាច Download តាមរយៈ Scan QR Code ខាងក្រោម៖
-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២២៨ នាក់, ជាសះស្បើយ ៤៨៥នាក់, ស្លាប់ចំនួន ១២នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២២៨នាក់, អ្នកជំងឺចំនួន៤៨៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១២នាក់។ គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៣,៧០៣នាក់, អ្នកជាសះស្បើយសរុបចំនួន១០៥,៣៥០នាក់, ស្លាប់សរុបចំនួន២,៤១៨នាក់ ៕
-
អគ្គនាយកពន្ធនាគារ អនុញ្ញាតិអោយសាច់ញាតិសួរសុខទុក្ខអ្នកជាប់ ឃុំនិងរៀបចំពិធីសាសនាក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងបញ្ជាក់ថា មនុស្ស២៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៤ ខែកញ្ញា ម្សិលមិញ

-
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល បដិវត្តឧស្សាហកម្ម ៤.០ រួមចំណែកយ៉ាងសំខាន់ សម្រួល ការធ្វើដំណើរភ្ញៀវទេសចរ

-
ពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះនៅស្រុកបរិបូណ៌ ស្នើរសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាប្រគល់ឈើដែលគាត់ទិញយកមកធ្វើផ្ទះ ហើយត្រូវសមត្ថកិច្ចចាប់ទុក ឱ្យមកគាត់ ដើម្បីបានសង់លំនៅឋានសម្រាប់ជ្រោកកោនឡើងវិញ

