Category: ព័ត៌មានជាតិ

  • ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើកកម្ពស់បរិស្ថាន សម្រាប់ការវិនិយោគ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញកំណើន ពាណិជ្ជកម្មទ្វេភាគី និងតំបន់

    ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើកកម្ពស់បរិស្ថាន សម្រាប់ការវិនិយោគ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញកំណើន ពាណិជ្ជកម្មទ្វេភាគី និងតំបន់

    ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ ក្រោមប្រធានបទការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី តាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំកំពូលនេះ បានរៀបចំ និង ដឹកនាំដោយ ឯកឧត្តម Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ចអភិវឌ្ឍន៍ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃ សាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួម ជាវាគ្មិនកិត្តិយសពី ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការ អាស៊ាន និងរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដទៃមួយចំនួនទៀត។គោលបំណង សំខាន់នៃកិច្ចប្រជុំកំពូល ផោ្តតលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងប្រទេសជាដៃគូ រួមមានអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) និង ដៃគូពាណិជ្ជកម្មដទៃទៀត…

  • និស្សិតសរសេរកូដចំនួន១០រូបទទួលការឧបត្ថម្ភពី សែលកាតនៃវគ្គសិក្សា Full Stack Developer Bootcamp ឆ្នាំ ២០២១ របស់ SabaiCode

    និស្សិតសរសេរកូដចំនួន១០រូបទទួលការឧបត្ថម្ភពី សែលកាតនៃវគ្គសិក្សា Full Stack Developer Bootcamp ឆ្នាំ ២០២១ របស់ SabaiCode

     រាជធានីភ្នំពេញ៖ ក្រុមហ៊ុន សែលកាតកាលពីដើមឆ្នាំកន្លងមកនេះ បានសហការជាមួយ SabaiCode ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការផ្តល់ឱ្យនិស្សិតដែលមានសក្តានុពលខ្ពស់នូវជំនាញឌីជីថលដែលពួកគេត្រូវការនៅក្នុងឧស្សាហកម្មឌីជីថល។        វគ្គសិក្សា Full Stack Developer Bootcamp ដែលមានរយៈពេល ១២ ខែគឺជាកម្មវិធីអប់រំដំបូងគេដែលមានទីតាំងនៅទីក្រុងភ្នំពេញ របស់ SabaiCode ដែលជាស្ថាប័នអប់រំដែលនៅឯ Silicon Valley។ កម្មវិធីនេះជាកម្មវិធីសិក្សាពេញម៉ោងនិងបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកសរសេរកូដដែលមានបទពិសោធន៍ខ្ពស់ដើម្បីជំរុញឱ្យសិស្សនិសិ្សតក្លាយខ្លួនជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សូហ្វវែ ក្នុងរយៈពេល ១ ឆ្នាំ។           ការឧបត្ថម្ភរបស់សែលកាតកើតឡើងក្នុងទម្រង់ជាអាហារូបករណ៍សម្រាប់ការសិក្សាដល់សិស្សនិស្សិតដែលមានទេពកោសល្យចំនួន១០រូប។ សព្វថ្ងៃនេះគេក៏បានស្វែងរកឃើញនូវសិស្សនិស្សិតទាំង 10 រូបនេះហើយផងដែរ។  មានអ្នកបានដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះរហូតជាង ៤០០ នាក់ឯណោះ ។ ដំណើរការនៃការជ្រើសរើសត្រូវបានធ្វើឡើងដោយ SabaiCode បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ទៅលើចំណាប់អារម្មណ៍ ការយល់ដឹង ចំណេះដឹង និងការប្តេជ្ញាចិត្តរបស់បេក្ខជនតាមរយៈការសម្ភាសន៍ជាបន្តបន្ទាប់។ ក្នុងអំឡុងពេលដំណើរនៃការជ្រើសរើស មានសិស្សនិស្សិតដែលមានសក្តានុពលជាច្រើនដែលពិតជាមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ ដូច្នេះនាំឱ្យមានការបន្ថែមនូវនិស្សិត ២ នាក់បន្ថែមទៀត។        និស្សិតជំនាន់ទី១ នេះរួមបញ្ចូលនូវយុវជនដែលមានចំណង់ចំណូលចិត្តខាងផ្នែកឌីជីថល មានអាយុចាប់ពី ១៨-២៦ ឆ្នាំ ដែលមកពីបណ្តាខេត្តនានារួមមាន ភ្នំពេញ កំពង់ចាម បាត់ដំបង ពោធិ៍សាត់…

  • ក្រោយទទួលគោរមងារថ្មី អ្នកឧកញ៉ា គួច ម៉េងលី ប្ដេជ្ញាធ្វើរឿងសំខាន់បំផុត៣ ឱ្យខ្លាំងថែមទៀត

    ក្រោយទទួលគោរមងារថ្មី អ្នកឧកញ៉ា គួច ម៉េងលី ប្ដេជ្ញាធ្វើរឿងសំខាន់បំផុត៣ ឱ្យខ្លាំងថែមទៀត

    ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកជំនួញផ្នែកវិស័យអប់រំដ៏លេចធ្លោមួយរូបគឺ ឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ជា ស្ថាបនិក ប្រធាន ក្រុមប្រឹក្សា ភិ បាល ហើយក៏ជា អគ្គនាយក ប្រតិបត្តិ នៃ ក្រុមហ៊ុន ម៉េង លី ជេគួ ច អេឌ្យូខេ សិនត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហរទ័យ ដោយបានតែងតាំងមុខងារថ្មីដល់លោកមួយកម្រិតទៀតជា “អ្នកឧកញ៉ា”។យ៉ាងណាមិញ ក្រោយពេលដែលទទួលបានគោរមងារថ្មី អ្នកឧកញ៉ា គួច ម៉េងលី ក៏បានប្ដេជ្ញាធ្វើរឿងសំខាន់បំផុត៣ ឱ្យខ្លាំងថែមទៀតផងដែររួមមាន៖ ១. ការងារ សប្បុរស ធម៌ និង មនុស្សធម៌ ជាការពិតណាស់ ការរស់នៅក្នុងសង្គមមួយជាមួយគ្នា គឺយើងមិនអាចជៀសផុតពីការជួយជ្រោមជ្រែងគ្នា ជាពិសេសទៅដល់អ្នកដែលមានជីវភាពខ្វះខាតក្រលំបាក ឬជួបនូវបញ្ហាគ្រោះធម្មជាតិ ឬជំងឺរាតត្បាតផ្សងៗជាដើម។ ទស្សនៈមួយថា បង្រៀនមនុស្សឱ្យចេះស្ទួចត្រីប្រសើរជាងឱ្យត្រីគាត់ហូប ប៉ុន្តែពេលខ្លះ ចំណេះក៏យើងជួយ ជំនួយក៏ត្រូវផ្ដល់ឱ្យអ្នកដែលមានបញ្ហាប្រឈមភ្លាមៗផងដែរ។២. ការចែករំលែកចំណេះដឹងល្អៗទៅដល់សាធារណជនជាក់ស្ដែងគេតែងតែសង្កេតឃើញអ្នកឧកញ៉ាតែងតែចែករំលែកនូវចំណេះដឹងល្អៗជាច្រើនទាំងផ្នែកសុខភាព អាជីវកម្ម បទពិសោធន៍ជីវិត ជាប្រភេទអត្ថបទ និងជាវីដេអូ ជាសៀវភៅជាដើម ហើយអ្វីទាំាំងអស់នេះ លោកនៅតែបន្តខំប្រឹងចែករំលែកចំណេះដឹងល្អៗទាំងនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។៣.…

  • រថយន្តធុនធំកិនម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

    រថយន្តធុនធំកិនម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូស្របគ្នាជាមួយរថយន្តម៉ាក FUSO ធុនធំមួយគ្រឿងហេីយបានទាក់ដៃចង្កូតដួលចូលក្រោមរថយន្ត ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខាងត្បូងកងពលតូច៧០ ប្រហែល២០០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញមានរថយន្តម៉ាក FUSO មួយគ្រឿង ជាប្រភេទរថយន្តសណ្តោង ក្បាលពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3C-5869 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-9267 ធ្វេីដំណេីរស្របគ្នា ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿន ក៏បានទាក់ដៃចង្កូតម៉ូតូ បណ្តាលឱ្យដួលចូលក្រោមរថយន្តកិនធ្វេីឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ម្នាក់។ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានធ្វើការវាស់វែងយករថយន្ត…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ហេតុអីស្ថាប័នបរទេសមួយចំនួន ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួនផ្តល់បរិយាកាសឱ្យជនមួយចំនួនអាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ?

    ឯកឧត្តម ហ៊ុន ម៉ានី៖ហេតុអីស្ថាប័នបរទេសមួយចំនួន ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួនផ្តល់បរិយាកាសឱ្យជនមួយចំនួនអាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ?

    ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកកម្ពុជា បានចោទសួរថា ហេតុអីស្ថាប័នបរទេសមួយចំនួន ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួនផ្តល់បរិយាកាសឱ្យជនមួយចំនួនអាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ? ហាក់បីដូចជា ផ្តល់បរិយាកាសឱ្យពួកនេះទទួលនូវអភ័យឯកសិទ្ធិដើម្បីធ្វើកិច្ចការងារដោយមិនគោរពទៅតាមអ្វីដែលជាច្បាប់មានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា អត្រាឆ្លងជម្ងឺកូវីដ-១៩បានថយចុះ នាប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ

    អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា អត្រាឆ្លងជម្ងឺកូវីដ-១៩បានថយចុះ នាប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ

    ភ្នំពេញ៖ ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ បានធ្វើអោយការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង ពោលគឺបានថយចុះពី៣ខ្ទង់និងបន្តចុះមកនៅចំនួន​២ខ្ទង់ថែមទៀត​«គឺពី១០០០មកនៅជាង១០០ហើយធ្លាក់មកនៅ៦០ជាង» ។ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍និងសាលារៀន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។   នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរក ការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។   ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជម្ងឺកូវីដ-១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ដែលពីមុនមានអ្នកជម្ងឺកវីដ-១៩ ពី៤ខ្នងធ្លាក់មកនៅ៣ខ្ទង់និងបន្តចុះមកនៅត្រឹម២ខ្ទង់ថែមទៀត។ នេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញអោយមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។    ឯកឧត្តមបន្តថា ការថមថយនៃឆ្លងជម្ងឺកូវីដ-១៩នេះ ពិតជាបានមកពី ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោហ៊ុន សែន…

  • សំណុំរឿងផ្តើមគំនិតញុះញង់៖ប្រកាសសាលក្រមផ្តន្ទាទោស ហូរ វ៉ាន់, គង់ សុភា, អ៊ូ ច័ន្ទឫទ្ធិ និងបក្ខពួកចំនួន១២នាក់នៅថ្ងៃទី២៨ កញ្ញា

    សំណុំរឿងផ្តើមគំនិតញុះញង់៖ប្រកាសសាលក្រមផ្តន្ទាទោស ហូរ វ៉ាន់, គង់ សុភា, អ៊ូ ច័ន្ទឫទ្ធិ និងបក្ខពួកចំនួន១២នាក់នៅថ្ងៃទី២៨ កញ្ញា

    ភ្នំពេញៈតុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោស លោក ហូរ វ៉ាន់ , លោក គង់ សុភា , លោក អ៊ូ ច័ន្ទឫទ្ធិ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួកចំនួន១២នាក់ពាក់ព័ន្ធបទល្មើស ផ្តើមគំនិតញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

  • ក្រុមគ្រូពេទ្យមកពីបណ្តាមណ្ឌលសុខភាព នៃខេត្តព្រះសីហនុត្រូវ បានរំសាយអោយត្រឡប់ទៅកន្លែងការងារដើមរបស់ខ្លួនវិញ

    ក្រុមគ្រូពេទ្យមកពីបណ្តាមណ្ឌលសុខភាព នៃខេត្តព្រះសីហនុត្រូវ បានរំសាយអោយត្រឡប់ទៅកន្លែងការងារដើមរបស់ខ្លួនវិញ

    ខេត្តព្រះសីហនុ  គឺជាខេត្តដែលបានរកឃើញអ្នកវិជ្ជមានកូវីដច្រើន បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គ្រូពេទ្យដែលបម្រើការងារនៅតាមមណ្ឌលសុខភាពចំនួន៦៣នាក់ ត្រូវបានចាត់មកចូលរូមជាមួយក្រុមគ្រូពេទ្យនៅក្រុងព្រះសីហនុ ដែលជាកន្លែងព្យាបាល និងមើលថែទាំងអ្នកជំងឺកូវីដ១៩ និងយកសំណាកប្រជាជនពាក់ពន្ធ័អ្នកឆ្លងជំងឺ។ បន្ទាប់ពីបានចូលរួមការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ជាច្រើនខែមក ពេលនេះក្រុមគ្រូពេទ្យមកពីបណ្តារមណ្ឌលសុខភាពតាមឃុំ ត្រូវបានរំសាយអោយត្រឡប់ទៅមណ្ឌលរបស់ខ្លួនវិញ ក្រោយស្ថានភាពឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានការថយចុះ និងអាចគ្រប់គ្រងបាន។ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលថ្លែងអំណរគុណនិងផ្តល់ការលើកទឹកចិត្តផងដែរ។ ឯកឧត្តម គួច ចំរើន បានថ្លែងការកោតសរសើរក្រៃលេងចំពោះពលិកម្មរបស់ក្រុមគ្រូពេទ្យទាំអស់គ្នាដើម្បីប្រជាជាតិនាពេលកន្លងមកនេះ។ រដ្ឋបាលខេត្តនឹងចងចាំជានិច្ចនូវគុណតម្លៃក្រុមគ្រូពេទ្យដែលបំពេញការងារនៅសមរភូមិមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ។ ទន្ទឹមនេះឯកឧត្តម អភិបាល ក៏បានបានបង្ហាញការសោកស្តាយជាពន់ពេកចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានបាត់បង់អាយុជីវិតក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម ចាត់ទុកថា នេះជាការបាត់បង់នូវធនធានមនុស្សដែលមានវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជួយការពារអាយុជីវិតនិងសុខមាលភាពប្រជាជន។ ឯកឧត្តម បួងសួងសូមឱ្យវិញ្ញាណក្ខនអ្នកគ្រូពេទ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា៖ ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មន្ត្រីរាជការ និងប្រជាជាតិខេត្តព្រះសីហនុ សូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត ចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ក្នុងខេត្តព្រះសីហនុនាពេលកន្លងមកនេះយ៉ាងសកម្ម។ ជាមួយគ្នានេះគ្រូរពេទ្យរបស់យើងក៏ទទួលបាននូវបទពិសោធន៍ថ្មីអំពីរបៀបធ្វើការងារជាមួយកូវីដ១៩ ដូចជាការយកសំណាក មើលថែអ្នកជំងឺ…

  • ភ្លៀងធ្លាក់១មេធំ កាលពីយប់មិញ បង្ករអោយមានជំនន់ទឹកភ្លៀង ជនលិចផ្លូវ, ស្ពាន នៅច្រកព្រំដែនតំបន់ម៉ាឡៃ អូរព្រំដែន កម្ពុជា -ថៃ

    ភ្លៀងធ្លាក់១មេធំ កាលពីយប់មិញ បង្ករអោយមានជំនន់ទឹកភ្លៀង ជនលិចផ្លូវ, ស្ពាន នៅច្រកព្រំដែនតំបន់ម៉ាឡៃ អូរព្រំដែន កម្ពុជា -ថៃ

        ភ្លៀងធ្លាក់១មេធំ ពីយប់ថ្ងៃទី៣១ សីហា ឆ្នំា២០២១ បង្ករអោយមានជំនន់ជន លិចនៅអូរព្រំដែនកម្ពុជា-ថៃ ក្នុងនោះបានជនពន្លិច ផ្លូវ ស្ពាន ច្រកព្រំដែនតំបន់ម៉ាឡៃ និងផ្ទះសម្បែងប្រជាពលរដ្ឋ ប៉ុស្តិ៍នគរបាលនិងគោលដៅឈរជើងរបស់កងកម្លាំងយោធា ការពារព្រំដែននៅស្រុកម៉ាឡៃ។ នេះបើតាមការអោយដឹងពីមន្ត្រីរដ្ឋបាលស្រុកម៉ាឡៃ ប្រាប់នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ។     មន្ត្រីដដែលបន្តអោយដឹងថា ៖ កាលពីយប់ថ្ងៃទី៣១ ខែសីហា មានភ្លៀង១មេធំ ស្ទើរបាក់មេឃនៅភូមិសាស្ត្រស្រុក និងនៅខាងទឹកដីថៃ ធ្វើអោយទឹកមួយចំនួនបានហូរស្រុងចុះមកពីទីទំនាប និងអូរព្រំដែនយ ។ប៉ុន្តែនៅថ្ងៃត្រង់ថ្ងៃទី១ ខែកញ្ញានេះ ទឹកបានជន់ជោរថែមយ៉ាងលឿន ។     ពេលនេះ មន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធ បានចេញទ្រោលស្ថានការណ៍គ្រាអាសន្នហើយ ។    ចំណែកលោកជា សេងអាន ប្រធានទីស្នាក់ការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បានអោយដឹងដែរថា៖ ចាប់ពីម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ទឹកអូរម៉ាឡៃបានហក់ឡើងយ៉ាងលឿន លិចស្ពានច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺហើយ ។ ចរាចរណ៍ឆ្លងកាត់ព្រំដែនត្រូវកាត់ផ្តាច់បណ្តោះអាសន្ន ។…

  • អស្ចារ្យ!បុរសសន្តិសុខម្នាក់នៅខេត្តកណ្តាលឈ្នះប្រាក់រង្វាន់៩០០០០ដុល្លារពីសែលកាត

    អស្ចារ្យ!បុរសសន្តិសុខម្នាក់នៅខេត្តកណ្តាលឈ្នះប្រាក់រង្វាន់៩០០០០ដុល្លារពីសែលកាត

     ខេត្តកណ្តាល៖ក្រុមហ៊ុនសែលកាតបានធ្វើការប្រគល់លុយសុទ្ធ៩០០០០ដុល្លារ ដល់ផ្ទះអតិថិជនមហាសំណាងម្នាក់មានឈ្មោះថា លៀច សូរ៉ង មានមុខរបរជាសន្តិសុខ រស់នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គួរបញ្ជាក់ថាអតិថិជនរូបនេះបានឈ្នះរង្វាន់លុយសុទ្ធ កាលពីថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២១ ក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១0,000ដុល្លាររៀងរាល់ថ្ងៃ» ពីសែលកាត។  បន្ទាប់ពីទទួលបានស៊ែកជាទឹកប្រាក់ ៩០០០០ដុល្លារ ហើយ បុរសរូបនេះបានបង្ហាញការត្រេកអរខ្លាំងណាស់ គាត់កាន់ស៊ែកឡើងញ័រដៃទៀតផង។ ក្រោយទទួលប្រាក់រង្វាន់នេះដែរ លោកលៀច សូរ៉ង បានបង្ហាញអារម្មណ៍របស់គាត់ថា «ខ្ញុំពិតជាបានទទួលទឹកប្រាក់ ៩០០០០ដុល្លារ គ្រប់ចំនួនពិតប្រាកដមែន ឥតមានការបោកប្រាស់ឬក្លែងបន្លំនោះឡើយ ហើយនឹងយកលុយនេះទុកជួសជុលគេហដ្ឋាន និងទុកសម្រាប់បង្កើតមុខរបរមួយបន្ថែមទៀត»។       ក្រុមហ៊ុនសែលកាតបានបញ្ជាក់ថាបើអតិថិជនចង់បានក្តីសុបិន្តឈ្នះប្រាក់រង្វាន់នេះដែរសូម បន្តចូលរួមលេងកម្សាន្ត ក្នុងកម្មវិធី ឈ្នះលុយសុទ្ធ ១0,000ដុល្លារ រៀងរាល់ថ្ងៃ ។អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ,លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះកម្មវិធីឈ្នះលុយសុទ្ធ 10,000ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ សូមបញ្ជាក់ថាប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ…