-
រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅថ្ងៃទី៩ ខែកញ្ញា នាសប្តាហ៍ក្រោយ

-
សិក្ខាសាលា ស្ដីពីការរៀបចំគម្រោង និងក្របខ័ណ្ឌត្រួតពិនិត្យ នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សានៅកម្ពុជា

-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៨ចំណុច ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត

-
ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំណែនាំអំពីការរៀបចំគម្រោងមុខវិជ្ជា និងកិច្ចតែងការបង្រៀន

ដីឥដ្ឋ : នៅរសៀលថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំណែនាំអំពីការរៀបចំគម្រោងមុខវិជ្ជានិងកិច្ចតែងការបង្រៀន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម បានធ្វើការណែនាំនិងត្រៀមចុះត្រួតពិនិត្យនៅតាមអាសនៈនីមួយៗ អំពីការរៀបចំគម្រោងមុខវិជ្ជានិងកិច្ចតែងការបង្រៀន ដោយធ្វើយ៉ាងណាឱ្យស្របទៅនឹងលទ្ធផលរំពឹងទុក ពីព្រោះវាជាកត្តាសំខាន់សម្រាប់គ្រូបង្រៀនម្នាក់ៗដែលត្រូវធ្វើជាប្រចាំមុនពេលឡើងបង្ហាត់បង្រៀន។ ក្នុងនោះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានផ្តោតលើចំណុចមួយចំនួនដែលត្រូវកែតម្រូវ ដើម្បីឆ្លើយតបទៅនឹងសេចក្តីណែនាំផែនការសកម្មភាព និងនិយាមគរុកោសល្យ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពកម្មវិធីអប់រំ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឱ្យឯកឧត្តម សាស្ត្រាចារ្យ គ្រូនគរបាលជាតិ ត្រៀមរៀបចំជ្រើសរើសគ្រូនគរបាលជាតិ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលគរុកោសល្យផ្ទៃក្នុងនាពេលខាងមុខ៕ដោយ-រ៉ាវុធ
-
រដ្ឋបាលខេត្តបាត់ដំបង និង ប្រធានអនុគណៈកម្មការសាងសង់ នៃ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19 កំណត់យកទីតាំងឃ្លាំង ០២កន្លែងក្នុងស្រុកសំពៅលូនធ្វើជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាល

អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង និងប្រធានអនុគណៈកម្មការសាងសង់ នៃ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19បានគ្រោងរៀបចំនូវទីតាំងថ្មី ចំនួន០២កន្លែង។មួយកន្លែងដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ដែលអាចដាក់និងទទួលពលករប្រមាណ៣.០០០នាក់។និងមួយកន្លែងទៀត ធ្វើជាមណ្ឌលព្យាបាលដែលអាចដាក់គ្រែបាន ចំនួន ២.៥០០គ្រែ។ នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម សឿមប៊ុនរិទ្ធ អ្នកនាំពាក្យនៃរដ្ឋបាលខេត្ត ជាអភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នេះ។ ខណៈរូបឯកឧត្តមផ្ទាល់បានចុះទៅពីនិត្យមើល និងអមដំណើរជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីចុះពិនិត្យទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក និង មណ្ឌលសម្រាកព្យាបាល នៅក្នុងស្រុកសំពៅលូន ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ ដំបង បានថ្លែងឲ្យដឹងទៀតថា៖ក្នុងការអមដំណើរនិងចុះពិនិត្យមើលជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-19 បានចុះទៅពិនិត្យទីតាំងជាក់ស្តែងដែលជាឃ្លាំងទុកចោល មិនមានសកម្មភាពអាជីវកម្មគឺជារោងចក្រម្សៅមី និងរោងសម្ងួតដំឡួងមី ដែល ស្ថិតនៅក្នុងភូមិសាស្ត្រភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងការចុះពិនិត្យមើលនូវទីតាំងឃ្លាំង និងរោងសម្ងួតដំឡូងមីទាំង២កន្លែងខាងលើនេះ ក្នុងនោះ ឯកឧត្តម…
-
ប្រព័ន្ធគ្រប់គ្រង សាលារៀន តាមបែបឌីជីថល មាន សារៈសំខាន់ណាស់ក្នុង ការផ្លាស់ប្ដូរប្រព័ន្ធអប់រំតាមបែប ឌីជីថល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងងអប់រំយុវជន និងកីឡាបានថ្លែងថា កិច្ចសហការ រវាង ក្រុមហ៊ុន ផុស្ការ ឌីជីថល ជាមួយ នឹង ក្រសួង អប់រំ នេះ គឺ មិនមែន ជា លើក ទី ១ ទេ គឺ បាន សហការ គ្នា តាំងពី ឆ្នាំ ២០១៨ មក ហើយក៏ កំពុង បន្ត កិច្ចសហការ គ្នា ក្នុង ពេល មាន ការរីករាលដាល ជំងឺ កូវីដ ១៩ នេះ ផងដែរ ក្នុង ការដាក់ ឱ្យ ប្រើ នូវ ឯកសារ ឌីជីថល ជាច្រើន ដើម្បី អាចឱ្យ…
-
ក្រសួងទេសចរណ៍ ដាក់ឲ្យអនុវត្តស្តង់ដាប្រតិបត្តិអប្បបរមា តាមគន្លងប្រក្រតីភាពថ្មី ដល់ប្រភេទអាជីវកម្មទេសចរណ៍ធំៗចំនួន៤

ភ្នំពេញ៖ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្ត «ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលកំពុងធ្វើសកម្មភាព រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ការប្រកាសដាក់ឱ្យអនុវត្តបទដ្ឋាន SOP ដ៏សំខាន់បំផុតនេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តស្ដង់ដា SOP តាមគន្លងប្រក្រតីភាពថ្មី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិសេសគឺផ្សព្វផ្សាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ខាងលើ បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន។ វិធានសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី…
-
អភិបាលខេត្តប៉ៃលិន ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅរសៀល ថ្ងៃ ទី ០១ ខែកញ្ញា ឆ្នាំ២០២១ ប្រគល់ត្រា គំរូថ្មី ដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់ ដើម្បីឱ្យស្របទៅនឹងបទដ្ឋាននៃការផ្ទេរមុខងារគ្រប់គ្រងមកឱ្យរដ្ឋបាលខេត្ត។ ពិធីប្រគល់ត្រាគំរូថ្មីនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកប្រធានការិយាល័យសុខាភិបាល ក្រុង ស្រុកប្រតិបត្តិទាំង០២ លោកប្រធានមន្ទីរពេទ្យ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាព ពាក់ព័ន្ធ ក្នុងខេត្ត ប៉ៃលិន ។ នាក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ថាមន្ត្រីដែលមានភារកិច្ចក្នុងការរក្សាទុក និងគ្រប់គ្រងត្រា គឺជាមន្ត្រីដែលទទួលបន្ទុក ការងារ រដ្ឋបាលជៀសវាងប្រគល់ជូនមន្ត្រីដែលគ្មានភារកិច្ច។ លោកជំទាវ បានបន្តថា ចាប់តាំងពីខេត្តត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត មកដល់ពេលនេះ គឺមន្ទីរសុខាភិបាលខេត្ត និងអង្គភាពក្រោមឱវាទ នៅតែបន្តប្រើប្រាស់ត្រាចាស់នៅឡើយ ប៉ុន្តែដើម្បីឱ្យស្របទៅនឹងបទដ្ឋាននៃការផ្ទេរមុខងារគ្រប់គ្រងមកឱ្យរដ្ឋបាលខេត្តនៅថ្ងៃទី១៨ ខែកុម្ភៈ…
-
កម្មករនិយោជិតចំនួន ៦ ៣៦៦នាក់បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី៦៨

ភ្នំពេញ៖ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី៦៨។ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី ០១ ខែ កញ្ញាឆ្នាំ ២០២១នេះក្រសួងការងារបានបញ្ជាក់ជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៦ ៣៦៦នាក់ នៃ រោងចក្រ សហគ្រាសទាំង២២ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបាន ការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ ធនាគារ វីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាម រយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។សម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ – ១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។ សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើក ដោយលើកទី២ នឹងបើកនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ក្រសួងបានររំឭកថា ធនាគារ វីង…
-
គ.ជ.បនឹងបើកកិច្ចប្រជុំ ស្ដីពី ការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធ ស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ដែរថាក្រៅពីនេះក៏មានការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ការចែកលិខិត អញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក ។ក្នុងពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។សម្រាប់សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ចូលរួមក្នុងកម្មវិធីនេះ តាមប្រព័ន្ធអនឡាញ (កម្មវិធី Microsoft Teams)។ដើម្បីចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំនេះ សូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៩៩ ៦១៦១៦៤/ ០៩៦ ៦៩០៩៧៧៨ ឱ្យបានមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឱ្យសហការីភ្ជាប់ចូល ទៅកាន់ Group Telegram នៃកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ។ មុនដំណើរការ នៃកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេស…