-
ប្រគល់-ទទួលអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រំដែនកម្ពុជា ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានក៍សាងរួចរាល់និងបំពាក់សម្ភារបច្ចេកទេស ត្រូវបានមន្ត្រីថ្នាក់ដឹកនាំអន្តរក្រសួង ធ្វើពិធីប្រគល់-ទទួលនាថ្ងៃទី២ខែកញ្ញាឆ្នាំ២៩២១ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ។ អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ សាងសង់ជាអគារបំពេញបែបបទច្រកចេញ-ចូល ទំហំ ២.០១៨,៧៦ម៉ែត្រក្រឡា កម្ពស់ ៣ជាន់ (ជាន់ផ្ទាលើដី ជាន់ទី១និងជាន់ទី២) ។ តំណាងអន្តរក្រសួងខាងលើបានធ្វើការពិនិត្យនិងកែសម្រួលកំណត់ហេតុប្រគល់-ទទួលពង្រាងដ៏វែងមួយ ឱ្យស្របតាមនិតិវិធី កិច្ចលទ្ធកម្មនៃពីធីប្រគល់-ទទួលនិងបន្តពិនិត្យយកសំណងជាក់ស្តែង ។ គណៈអធិបតីបានផ្តល់មតិផ្តាំផ្ញើ នៅបន្ទាប់ពីមតិតំណាងអន្តរក្រសួងបានបូកសរុបលទ្ធផលការប្រគល់-ទទួល ។ពោលគឺបានស្នើអិយអ្នកទទួលនិងប្រើប្រាសអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។ សូមរំលឹកថា អាគារ ថ្មីនៃរដ្ឋបាល នៅ ច្រក អន្តរជាតិ ប៉ោយប៉ែត ត្រូវបានសែនក្រុងពាលីថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧ មកម្ល៉េះ ។ ហើយនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ បានធ្វើពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកស្រីសម្តេចក្រឡាហោមញ៉ែម សាខន ស ខេង ។ អគារត្រូវសាងសង់និងមានស្ថាបត្យកម្ម តាម រចនាបទ…
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន»

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១ នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន»។ សូមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍អប្សរា និងបណ្តាញព័ត៌មាន AMS ដោយមេត្រី។
-
មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ត្រូវបើកការដ្ឋានសាងសង់ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)

ភ្នំពេញៈក្នុងគម្រោងជំនួយនេះកយកានឹងជួយសាងសង់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា(NICC)ដែលនឹងចំណាយថវិកាប្រមាណ២,៧លានដុល្លាអាម៉េរិកដែលនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នៅក្នុងបរិវេណ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តមបណ្ឌិតផាកហ៊ឹងខ្យង់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ផាក ហ៊ឹងខ្យង់ បានឲ្យដឹងថា៖ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)បានផ្តល់ជំនួយចំនួន៨លានដុល្លារអាម៉េរិកសម្រាប់វិស័យអប់រំនិងវិស័យឧស្សាហកម្មនៅកម្ពុជា។ឯកឧត្តមបន្តថាៈមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា(NICC)ដែលត្រូវសាងសង់នេះមានកំពស់៣ជាន់និងគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣នឹងបម្រើជាកន្លែងបណ្តុះបណ្តាលនិងផ្តល់ប្រឹក្សាដល់សិស្សានុសិស្សនិងយុវជនកម្ពុជាដើម្បីជួយពួកគេបញ្ចេញសក្ដានុពលរបស់ពួកគេឆ្ពោះទៅយុគសម័យឌីជីថល។ ក្រៅពីនេះវានឹងផ្តល់ឱកាសដ៏សំខាន់ជាកន្លែងជួបជុំរវាងវិនិយោគិននិងនិស្សិតឬសហគ្រិនថ្មីនាពេលអនាគត។ អាគានេះត្រូវចំណាយថវិកាប្រមាណ២,៧លានដុល្លាអាម៉េរិកក្នុងទឹកប្រាក់ជំនួយរបស់(កយកា-KOICA)ចំនួន៨លានដុល្លារអាមេរិកទឹកប្រាក់ដែលនៅសល់ពីនេះត្រូវជួយលើការបណ្តុះបណ្តាលបុគ្គលិកសិស្សនិស្សិត និងជួយផ្តល់ថវិកាសម្រាប់សហគ្រិនឆ្នើមដើម្បីចាប់ផ្តើមអាជីវកម្មរបស់គេព្រមទាំងការចំណាយផ្សេងទៀតពាក់ពា័ន្ធវិស័យអប់រំអាជីវកម្មនិងឧស្សាហកម្ម។ ឯកឧត្តមបណ្ឌិតផាកហ៊ឹងខ្យង់បានគូសបញ្ជាក់ថា៖មជ្ឈមណ្ឌលនេះគឺជាផ្នែកមួយនៃគម្រោង“ការបង្កើតប្រព័ន្ធធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យនិងឧស្សាហកម្មនៅប្រទេសកម្ពុជា”ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងកយកានិងក្រសួងអប់រំយុវជននិងកីឡាក្នុងឆ្នាំ២០១៩។ ឯកឧត្តមបានបន្តទៀតថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ត្រូវបានបង្កើត ឡើងនៅឆ្នាំ១៩៩១ក្រោមក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េគឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលបានផ្តល់នូវកម្មវិធីជំនួយឥត សំណងរបស់ប្រទេសកូរ៉េ។កយកាមានគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បណ្តាប្រទេសទាំងនោះ។ ដើម្បីសម្រេចគោលដៅនេះកយកាបានចូលរួមក្នុងគម្រោងជាច្រើនរួមទាំងកម្មវិធីគម្រោងនិងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍ(DevelopmentExperienceExchangeProgram-EEP)កម្មវិធីអាហារូបករណ៍មិត្តភក្តិកូរ៉េពិភពលោក (មានអ្នកស្ម័គ្រចិត្តនិងទីប្រឹក្សាកូរ៉េ) ជំនួយមនុស្សធម៌ និងជំនួយបន្ទាន់សម្រាប់គ្រោះមហន្តរាយភាពជាដៃគូសាធារណៈនិងឯកជន(PPP)កិច្ចសហប្រតិបត្តិការពហុភាគីនិងមូលនិធិទប់ស្កាត់ជំងឺឆ្លងទូទាំងពិភពលោក៕
-
សាលារាជធានីភ្នំពេញ សម្រេចបង្កើតក្រុមការងារ ពិនិត្យ និវាយតំលៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅ កម្រិតថ្នាក់រាជធានី

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០២ កញ្ញានេះ បានចេញសេចក្តីសម្រេចមួយ ស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ។លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានក្រុមការងារនេះ អមដោយអនុប្រធាន៥នាក់, អនុប្រធានប្រចាំការម្នាក់ និងសមាជិកជាច្រើននាក់ផ្សេងទៀត ដែលសុទ្ធតែអ្នកពាក់ព័ន្ធលើការងារនេះ។ក្រុមការងារនេះ មានតួនាទី ពិនិត្យពិភាក្សានិងកំណត់ភូមិសាស្ត្រមានហានិភ័យខ្ពស់ ហានិភ័យទាប និងគ្មានហានិភ័យ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដើម្បីបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត នៅភូមិសាស្ត្ររាជធានីភ្នំពេញ ។-វាយតម្ល និងជ្រើសរើសសាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង ការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។ ដាក់ចេញនូវវិធានការចាំបាច់ ដើម្បីគាំទ្រ និងពង្រឹងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅ តាមគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត រួមទាំងការបាញ់ថ្នាំសម្លាប់មេរោគនៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ និងណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ឱ្យបាញ់ថ្នាំសម្លាប់មេរោគ មុននឹងបើក ដំណើរការឡើងវិញ ដើម្បីចៀសវាងហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា ។ ជំរុញ និងលើកទឹកចិត្តដល់គណៈនាយក លោកគ្រូ-អ្នកគូ បុគ្គលិកអប់រំ មាតាបិតា…
-
អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានធ្វើពិធីប្រគល់-ទទួល

អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រំដែនកម្ពុជា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានក៍សាងរួចរាល់ និងបំពាក់សំភារះបច្ចេកទេស ត្រូវបានមន្ត្រីថ្នាក់ដឹកនាំអន្តរក្រសួង ធ្វើពិធីប្រគល់-ទទួល នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២0២១ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សេង យូអ៊ាន់ អគ្គនាយកនៃអគកនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អនុប្រធានគណៈគណៈកម្មាធិការលទ្ធកម្ម នាយឧត្តមសេនីយ៍ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ គឹម ម៉េងហេង ប្រធានអង្គភាពលទ្ធកម្ម តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកគាត ហ៊ុល អភិបាលក្រុងបោយប៉ែត ។ សូមរំលឹកថា អាគារ ថ្មីនៃរដ្ឋបាល នៅច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានសែនក្រុងពាលីថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ ។ ហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ បានធ្វើពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។ អគារត្រូវសាងសង់ និងមានស្ថាបត្យកម្ម តាមរចនាបទខ្មែរ មានស្តង់ដារ និងលក្ខណៈទំនើបទាន់សម័យ ដោយចំណាយថវិកាជាង១លានដុល្លារ ។ ក្នុងអគារនោះ ក៏មានប៉ុស្តិ៍នគរបាល…
-
ប្រមុខការពារជាតិគាំទ្រក្រសួងសុខាភិបាល ឱ្យគ្រប់មជ្ឈដ្ឋានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតភាពស៊ាំសហគមន៍តាមរយៈការរ៉ាប់រងថ្លៃវ៉ាក់សាំង

ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានគាំទ្រចំពោះក្រសួងសុខាភិបាលដែលឱ្យប្រជាពលរដ្ឋដែលមានលទ្ធភាព ក៏ដូចជាវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតភាពស៊ាំសហគមន៍ តាមរយៈការរ៉ាប់រងថ្លៃវ៉ាក់សាំង ដើម្បីការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍របស់យើងពីជំងឺកូវីដ-១៩។
-
ពលករនេសាទនៅអាស៊ីអាគ្នេយ៍ ត្រូវបានយកចិត្តទុកដាក់ ការពារសិទ្ធិការងារ និងលើកកម្ពស់បរិយាកាសការងារ ប្រកបដោយសុវត្ថិភាព

-
ផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។ អស់រយៈកាល ១៨ខែ កន្លងមកនេះ វិបត្តិជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ក្នុងនោះវិស័យទេសចរណ៍សកលលោក ក៏ដូចជាកម្ពុជាកំពុងតែទទួលរងភាពអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។ ការណ៍នេះបានជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសនានា បានធ្វើការបិទ-បើក តំបន់ រឺប្រទេសទាំងមូល ជាច្រើនលើកច្រើនសារ ខណៈពេលដែលយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំកំពុងអនុវត្តដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅជំរុញការស្តារសង្គម -សេដ្ឋកិច្ចឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី។ ឈរលើទស្សនវិស័យនៃ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត” ជានិច្ចកាលរាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម និងជាក់ស្តែងនិយម ដែលមានផែនការច្បាស់លាស់នៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩”…
-
ឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ

-
រាជរដ្ឋាភិបាល ទាត់ចោលសំណើទិញដីបឹងជាង ១ពាន់ហិកតា នៅស្រុកល្វាឯម
