-
កិច្ចប្រជុំពិភាក្សា និងរៀបចំខ្លឹមសារ សម្រាប់កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ខែកញ្ញា តុលា វិច្ឆិកា និង ឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២១

-
ក្រសួងសេដ្ឋកិច្ច ចេញសារាចរណែនាំ ស្តីពី ការប្រើប្រាស់ភាសា និងរូបិយប័ណ្ណ ក្នុងបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ

-
អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងអង្គភាពពាក់ព័ន្ធ រៀបចំសម្អាតអនាម័យ បរិស្ថាន នៅតាមសាលា ដើម្បីត្រៀម បើកសាលារៀនឡើងវិញ (មានវីដេអូ)

-
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន មានជំនឿថា ការប្រារព្ធទិវាយល់ដឹងពីសត្វត្មាត អន្តរជាតិនៅថ្ងៃស្អែកនេះ នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀតពីសំណាក់សាធារណជនក្នុងការការ ពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ (មានវីដេអូ)

-
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៖ ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមាន កម្រិត នៃការអភិវឌ្ឍទាប, រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ និងកំណត់ យក បញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈ គោលនយោ បាយដ៏ សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួម (មានវីដេអូ)

-
សម្តេចតេជោ អំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាង គ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ

-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងជូនដំណឹងពីការបន្តទិញផ្លែមៀន”តាង៉ែន” និងមៀនក្រអូប

-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន»

-
ប្រាសាទឥដ្ឋតូចៗដែលនៅជុំវិញប្រាសាទបាគង ត្រូវបានរៀបចំយ៉ាងស្អាត

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដុសសម្អាតប្រាសាទឥដ្ឋតូចៗ ដែលនៅព័ទ្ធជុំវិញប្រាសាទបាគងនៅខេត្តសៀមរាប សំដៅលើកកម្ពស់សោភ័ណភាពកេរមរតកបុព្វបុរសខ្មែរនេះឡើងវិញ។អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា ឯកឧត្តមឡុង កុសល បានឲ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅជុំវិញប្រាសាទបាគងនេះ មានប្រាសាទដែលធ្វើអំពីឥដ្ឋតូចៗចំនួន២៤ ក្នុងនោះមានខ្លះក៏នៅរក្សារូបរាងបានល្អ ខណ:ខ្លះទៀតបានខូចខាតរូបរាងសល់តែគ្រឹះ។ ឯកឧត្តម បន្តថា ដូច្នេះដើម្បីលើកកម្ពស់ស្នាដៃកេរមរតករបស់បុព្វបុរសខ្មែរឲ្យមានសោភ័ណភាពឡើងវិញ មន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការដុសសម្អាតនៅតាមតួប្រាសាទតូចៗទាំងនេះ ដូចជាការបោសស្លឹកឈើដែលជ្រុះរាយប៉ាយ កាត់ស្មៅ កាត់មែកឈើដែលដុះគ្របលើប្រាសាទ និងរៀបចំសម្រួលផ្លូវដើរជាដើម។ប្រាសាទបាគង ជាប្រាសាទមួយក្នុងចំណោមប្រាសាទមួយចំនួនទៀត ដែលស្ថិតនៅក្នុងក្រុមប្រាសាទឧទ្យានរលួស នៃរមណីយដ្ឋានអង្គរ។ ប្រាសាទនេះស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។សូមជម្រាបថា ដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ រយ:ពេលជិត ២ឆ្នាំកន្លមកនេះ ដែលជាពេលវេលាមិនមានភ្ញៀវទេសចរ ចូលទស្សនាកម្សាន្តនៅតាមប្រាសាទនោះ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលកែលម្អនៅតាមប្រាសាទនានា ដូចជាការដាំដើមឈើ ការជួសជុលផ្លូវក្នុងតំបន់ប្រាសាទ និងការដាំស្មៅរៀបចំសួន។ល។ បានជាច្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវទប់ស្កាត់បាននៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ និងរូបភាព: មន្ទីរព័ត៌មានខេត្តសៀមរាប
